ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍
ថ្ងៃទី ២២ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 12:02 PM
ដោយ ៖ ខ្មែរជាយដែន (ចំនួនអ្នកអាន: 4842នាក់)




​កំពង់ធំ ៖ ​​ប្រជាពលរដ្ឋ​​ ​ ៣​ភូមិ​ក្នុង​ឃុំ​សណ្ដាន់​ ស្រុក​សណ្ដាន់ ​ខេត្តកំពង់ធំ​ ​ បាន​ចោទ​ ក្រុមហ៊ុន ស៊ី​អ ស៊ី​ខេ ​ថា ​ បាន​ឈូក​ឆាយ ​រំលោភ​យក​ដី​របស់​ពួកគាត់ ​ដែល ​បាន​កាន់កាប់​តាំងតែ​ឆ្នាំ​២០០៨​ មក ចំណែក​អាជ្ញាធរ​ស្រុក​សណ្ដាន់ ​ពុំបាន ​ដោះ ​ស្រាយ និង​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​នោះទេ ​ផ្ទុយទៅវិញ​ពួកគេ​កាន់ជើង​តែ​ខាង​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ ភាគ​គី​ប្រជាពលរដ្ឋ​ មិនអាច​ទទួល​យក​បាន ​ហើយ​នាំគ្នា ​តស៊ូ​ប្រឆាំង​ មិន​ឲ្យ​ក្រុមហ៊ុន ដាំ ដំណាំ ​  ​ កៅស៊ូ​បាន​នោះទេ ​ហើយ​ពួកគាត់​សំណូមពរ ​សុំ​ឲ្យ​មានការ​អន្តរាគមន៍​ពី​ ឯកឧត្ដម​ អភិបាលខេត្ត  ​ និង​សម្ដេច អគ្គមហាសេនាបតី​ តេ​ជោ​ហ៊ុន សែន ​មេត្តា​ជួយ​ពួកគាត់​។

​ពួកគាត់ ​និយាយ​ថា ​ប្រជាពលរដ្ឋ ដែល​ក្រុមហ៊ុន​ស៊ី​ អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ចំការ ​ដំណាំ​នេះ មាន​ចំនួន​៣​ភូមិ​ គឺ​ភូមិ ឈូក ,​ភូមិ​ក្រសាំង ​និង​ភូមិ​ស្រះ​អណ្ដូង ស្ថិតនៅ​ឃុំ​សណ្ដាន់ ខេត្ត កំពង់ធំ​។

លោក សឹម វៀត និង​ លោក សូ​វីន ជា​ប្រជាពលរដ្ឋ ​ក្នុងចំណោម​១៥​គ្រួសារ​នេះ ​បាន​អះអាង  ​ថា​ដីចំការ ​របស់​ពួកគាត់​១៥​គ្រួសារ​នេះ ​មាន​ទំហំ​ប្រមាណ​២៨​ហិតា ​បាន​កាន់កាប់ ​និង​អាស្រ័យ​ផល ​តាំងពី​ឆ្នាំ​២០០៨​ មក ដោយ​បាន​ដំណាំ​ដំឡូង និង​ស្វាយចន្ទី ទើបតែ​ក្រុមហ៊ុន​យក​គ្រឿងចក្រ​ទៅ ឈូក​ឆាយដី​ដំណាំ​របស់​ពួកគាត់ ​ហេតុរូប​គាត់ ក៏​ដូច​ប្រជាពលរដ្ឋ ​ដែល​មាន​ដីចំការ ​ត្រូវបាន​ក្រុម   ហ៊ុន​ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​នេះ គឺ​សុំ​ឲ្យ​សម្ដេច ​ហ៊ុន សែន​ មេត្តាជួយ​ដោះស្រាយ​ឲ្យ​ពួក  គាត់​ផង ដោយ​ពួក​ចង់បាន​ឲ្យ ក្រុមហ៊ុន ​ស៊ី​អ ស៊ី​ខេ ដោះដូរ ដី​ឲ្យ​ពួកគាត់​វិញ ព្រោះថា ក្រោយពី ក្រុមហ៊ុន ស៊ី​អ ស៊ី​ខេ ឈូក​ឆាយដី​ដំណាំ​របស់​ពួកគាត់ និង​កាយ​ប្រឡាយ​កំណត់​ជា​ព្រុំប្រទល់​ នោះ គឺ​ដី​នៅសល់​ច្រើនណាស់​។

​ស្ត្រី​ម្នាក់ នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​១​គ្រួសារ​នោះដែរ ​បាន​និយាយថា​ នៅពេល​គ្រឿង កំពុង​ចូល​មក​ឈូក​ឆាយ​និង​កំពុង​ឈូក​ឆាយ​នោះ  ​អាជ្ញា​ធរមាន​លោក ​អ៊ួ​ង ម៉ាលី ​អធិការនគរបាល ​ស្រុក​សណ្ដាន់​ បាន​ចុះមក ​ហើយ​បាន​ត្រឹមតែ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​សំណើរ​ស្នើសុំ ដើម្បី​ឲ្យ​គេ​ជួយ ដោះស្រាយ ​ហើយ​ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ឃាត់​គ្រឿងចក្រ​គេ​នោះទេ​ ប្រយ័ត្ន​ខុសច្បាប់ ព្រោះ​គេ មានច្បាប់​។


​លោ​ឡង គី​សឹង​ អភិបាលស្រុក​សណ្ដាន់ បាន​ប្រាប់​ឲ្យ​ដឹងថា​ គឺ​មាន​អីចឹង​មែន ប៉ុន្តែ​មិន មែន​ប្រជា​ពលរដ្ឋ ​នៅក្នុង​ស្រុក​សណ្ដាន់​នោះទេ ​បើ​យោងតាម​ពួកគាត់ ​ទៅ​តវ៉ា​ នៅ​សាលាខេត្ត​​។

លោក ​ឡង​ គី​សឹង​ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំងនោះ នៅ​ខេត្តកំពង់ចាម​ ប៉ុន្តែ​ទោះជា​យ៉ាង ណា​ក្ដី គាត់​ក៏​មិន​ច្បាស់​ភូមិសាស្ត្រ​ដែរ​ ព្រោះ​គាត់​ទើបតែ​មកកាន់​ស្រុក​នេះ​ថ្មី ​ហើយ​ម្យ៉ាង​ដី​នោះ ​នៅ​មុំ​នៃ​៣​ស្រុក​គឺ​ស្រុក​សណ្ដាន់​ ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សន្ទុក ហេតុនេះ សូម​សួរ ​ទៅ​លោក  អភិបាល​ស្រុក ​ប្រាសាទ​សំបូរ ​ព្រោះ​គាត់​ដឹង​ប្រវត្តិ​ដី​ហ្នឹង​ច្បាស់​។

 

ចំណែក លោក ខៀវ ប៉ាង អភិបាលស្រុក​ប្រាសាទ​សំបូរ និង​តំណាង​ក្រុមហ៊ុន ស៊ី​អ ស៊ី​ខេ មិនបាន​បំភ្លឺ​ដូចម្ដេច​នោះ​ទេ​នៅ​ពេលនេះ ​ព្រោះ​អ្នកយកព័ត៌មាន​យើង​ព្យាយាម​ទាក់​សុំ​បំភ្លឺ​មិនបាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3794 នាក់
ម្សិលមិញ :
604 នាក់
សប្តាហ៍នេះ :
7228 នាក់
ខែនេះ :
26867 នាក់
3 ខែនេះ :
60820 នាក់
សរុប :
2510996 នាក់