ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជនសង្ស័យមួយក្រុមប្លន់សម្លាប់ ស្ត្រីមេម៉ាយយកទ្រព្យសម្បត្តិ នៅស្រុកសង្កែរ
Sun,01 October 2017 (Time 02:02 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 993នាក់)


 

បាត់ដំបង ៖ កក្រើកខេត្តបាត់ដំបងទៀតហើយក្រោយពីមានករណីប្លន់យ៉ាងសាហាវខណៈជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណបានវាយស្ត្រីមេម៉ាយម្នាក់  ដែលមានមុខរបរលក់ជី សម្លាប់នៅនឹងផ្ទះរបស់ខ្លួនដើម្បីប្រមូលយកទ្រព្យសម្បត្តិ រួចគេចខ្លួនដោយសុវត្ថភាពគ្រាដែល បុរសម្នាក់បានយកលុយទៅសងថ្លៃទិញជី  ប្រទះ ឃើញសពស្ត្រីរងគ្រោះដេកស្លាប់ក៏ស្រែកឆោឡោបង្ករការភ្ញាក់ផ្អើលតែម្តង។ 

ហេតុការណ៍នេះបានធ្វើអោយភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់  នាថ្ងៃទី ៣០  ខែកញ្ញា  ឆ្នាំ២០១៧  ត្រង់ចំណុចភូមិអូសទូក  ឃុំកំពង់ព្រៀង  ស្រុកសង្កែ ខេត្តបាត់ដំបង ។
ស្ត្រីរងគ្រោះមានឈ្មោះ ឡា មួយ  ភេទស្រី  អាយុ៦៥ឆ្នាំ  រស់ នៅត្រង់ចំណុចកើតហេតុ ខាងលើ  ដោយមានមុខរបរលក់ជីគីមីនៅនឹងផ្ទះ  ដោយខ្លួនជាស្ត្រីមេម៉ាយ  និងមានកូនប្រសារជា គ្រូបង្រៀននៅសាលាអំពិលប្រាំដើម  ឯកូនបង្កើតធ្វើការនៅការិយាល័យ អប់រំស្រុកសង្កែ  ដូច្នេះមួយថ្ងៃៗស្ត្រីរងគ្រោះនៅ លក់ជីតែម្នាក់ឯង  ឯផ្ទះក៏ហាក់បីដូចជាមានអំណោយផលដល់ ក្រុមចោរផងដែរ  ដោយសារតែផ្ទះមានចម្ងាយពីផ្លូវជាតិលេខ៥  ប្រមាណ២៥ម៉ែត្រ  ព្រមទាំងមានសភាពស្ងាត់ថែមទៀតផង ។

ក្រោយពីកំលាំងសមត្ថកិច្ចជំនាញចុះទៅពិនិត្យគឺសង្គេតឃើញថា  សពស្ត្រីរងគ្រោះមានស្នាមរបួសត្រង់ក្បាលជាច្រើនកន្លែង ដែលជនសង្ស័យអាចមានគ្នាលើសពីមួយនាក់ហើយបានយកវត្ថុរឹងវាយក្បាលសម្លាប់ដើម្បីប្លន់យកទ្រព្យសម្បត្តិតែម្តង  ដោយមានការ បាត់កាបូបស្ពាយនៅចង្កេះមួយ  ដែលជានិច្ចកាលគាត់ដាក់ លុយមិនលើសពី១លាន៥សែនរៀលឡើយ ។

ចំណែកក្នុងបន្ទប់គឺជនសង្ស័យបានធ្វើការរុះរើ  កកាយ  ព្រមទាំងបានយកកូនសោរបើកទូរដែករហូតធ្វើអោយកូនសោរវៀចមិនអាចបើកបាន  ដែលគេសង្ស័យថា អាចមានការប្រញ៉ាប់ពេក  ចំ ណែកប្រភពនានាក៏មិនមាននរណាម្នាក់បានប្រទះឃើញមនុស្សប្លែកមុខចូលទៅក្នុងផ្ទះនេះដែរ  ដែលសមត្ថកិច្ចបានសន្និដ្ឋានថា  ជនរងគ្រោះអាចត្រូវគេសម្លាប់តាំងពីវេលាម៉ោង១០ ព្រឹកម៉្លេះ ។
ទោះជាយ៉ាងណា  រហូតមកទល់នឹងព្រឹកថ្ងៃ១  ខែតុលា នេះ  សមត្ថកិច្ចកំពុងតែដុតដៃដុតជើងក្នុងការស្រាវជ្រាវទៅលើប្រភពមួយចំនួនបន្ថែមទៀត  ដើម្បីតាមរកមុខសញ្ញាប្លន់សម្លាប់នេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
514 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7663 នាក់
ខែនេះ :
27216 នាក់
3 ខែនេះ :
61049 នាក់
សរុប :
2511756 នាក់