ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋ​ខ្មែរ ពីរ​នាក់ ឆ្លង​ដែន​ចូល​ទៅ​លួច​មាន់ នៅ​ក្នុង​កសិដ្ឋាន​​ របស់​ប្រជាពលរដ្ឋ​ថៃ ​ត្រូវបានថៃបាញ់ឲ្យរងធ្ងន់!
Wed,11 October 2017 (Time 04:26 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1113នាក់)


 
 
បាត់ដំបង​៖​ ចូលស្រុកគេកុំចេះតែហ៊ានមានដៃមានជើងពលរដ្ឋ​ខ្មែរ ពីរ​នាក់ ឆ្លង​ដែន​ចូល​ទៅ​លួច​មាន់ នៅ​ក្នុង​កសិដ្ឋាន​​ របស់​ប្រជាពលរដ្ឋ​ថៃ ​ត្រូវបានថៃបាញ់ឲ្យរងធ្ងន់។ហើយត្រូវបានសមត្ថកិច្ចថៃដឹកបញ្ជូន​ភ្លាមៗ ​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុងស្រុក​ខ្ល​ង​ហាត​ ប្រទេស​ថៃ​ ដើម្បី​សង្គ្រោះ​បន្ទាន់​ដោយមិនដឹងថាសង្គ្រោះជិវិត្តបានឬអត់ទេ។
 
​យោង​តាម​របាយការណ៍ ​របស់​កម្លាំង​កងទ័ព​ ការពារ​ព្រំដែន​ជួរ​មុខ​កម្ពុជា​ បានឲ្យដឹងថា​ វេលា​ម៉ោង​៤​ ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៧​ ប៉ុស្តិ៍​ព្រំដែន​ជួរ​មុខ​គីឡូ​៩​ បាន​ទទួល​ព័ត៌មាន​ តាម​រយៈ​ទូរស័ព្ទ​ពី​ឈ្មោះ​ ឡាក់​ ឌី​ ជា​ទា​ហ៊ាន​សឹក​រង​ប្រចាំ​ការណ៍​ ខ​ទី​១​ នៅ​ចំណុច​ភូមិ​អូរ​ល្វា​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ បាន​ប្រាប់​ថា​ មាន​ប្រជា​ពលរ​ដ្ផ​ខ្មែរ​ពីរ​នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ថៃ​ បាញ់​ឲ្យរ​ងរ​បួស​ហើយ​នៅ​ក្នុង​ទឹកដី​ថៃ​ ត្រង់​ចំណុច​កង​វ៉ា​ ក្នុងភូមិ​រ៉ា​សូ​ភី​ ឃុំ​ខ្ល​ង​ហាត​ ស្រុក​ខ្ល​ង​ហាត​ ខេត្ត​ស្រះ​កែវ​ ជាប់​នឹង​ខ្សែបន្ទាត់​ព្រំដែន​ថៃ​-​កម្ពុជា ​។​
 
​ក្រោយ​ពី​បាន​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​ទ័ព​កម្ពុជា​ បាន​ទៅ​ដល់​កន្លែង​ភូមិ​អូរ​ល្វា​ ឃុំ​ជ្រៃ​សី​ម៉ា​ ដើម្បី​ត្រួតពិនិត្យ​ និង​ធ្វើការ​សាកសួរ​ទៅ​លើ​ឈ្មោះ​ ម៉ៅ​ ច​ន្ធី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ដែល​ គាត់​បាន​ដើរមក​ពី​ បេះ​ម្ទេស​ឲ្យ​ថៅកែ​ថៃ​ លុះដល់​ពេល​ត្រឡប់​មក​វិញ​ ដល់​ចំណុច​ព្រៃរបោះ​ គាត់​បានឃើញ​ជន​រង​គ្រោះ​ ២​នាក់​ កំពុង​ដេក​ដួល​ក្នុង​ថ្លុកឈាម​ ក្រោយ​ពេល​សួរនាំ​ទើប​ដឹង​ថា​ ពួក​គេ​បាន​លប​ឆ្លង​ដែន​ចូល​ទៅ​លួច​មាន់ ​ក្នុង​កសិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ថៃ​ ហើយ​ត្រូវ​ពួក​គេ​បាញ់​តែ​ម្តង​ ដោយ​ជនជា តិ​ខ្មែរ​ទាំង​ពីរ​នាក់​នេះ​មានឈ្មោះ​ ស្រី​ ភក្តី​ ភេទ​ប្រុស​ អាយុ​២៩​ ឆ្នាំ​រស់នៅ​ភូមិ​អូរ​ល្វា​ ឃុំ​ជ្រៃ​សី​ម៉ា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ និង​ឈ្មោះ​ រឿ​ម​ រឹម​ ហៅ​ង៉ោ​ល​ ភេទ​ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ ជា​ប្រជា​ពលរ​ដ្ផ​រស់នៅ​ភូមិ​ ល្វា​ ឃុំ​បឹង​បេង​ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​
ក្រោយពីសមត្ថកិច្ចដឹកទៅកាន់មន្ទីពេទ្យក្នុងស្រុក​ខ្ល​ង​ហាត​ ប្រទេស​ថៃ​ ដើម្បី​សង្គ្រោះ​បន្ទាន់​ដោយមិនដឹងថាសង្គ្រោះជិវិត្តបានឬអត់ទេ។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានាបានលើកឡើងថា ជនជាតិថៃកាចសាហាវឃោឃៅណាស់គ្រាន់ចោរលួចមាន់សោះបែជាប្រើកាំងភ្លើងបាញ់មនុស្សដូចបាញ់សត្វគ្មានញញើតដៃសោះ។ នេះជាមេរៀនមួយសម្រាប់ពលរដ្ឋខ្មែរដទៃត្រូវចាំថាចូលស្រុកគេកុំចេះតែហ៊ានមានដៃមានជើងលួចគេបានវាគ្រាន់ដល់ពេលគេទាន់វាក្រែល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
367 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7516 នាក់
ខែនេះ :
27069 នាក់
3 ខែនេះ :
60902 នាក់
សរុប :
2511609 នាក់