ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមមនុស្សធម៌គុម្ពឫស្សីនិងសប្បុរសជនក្រុងប៉ោយប៉ែតប្រគេនសម្ភារសិក្សាដល់សមណសិស្សពុទ្ធិកៈស្រុកម៉ាឡៃ
Wed,11 October 2017 (Time 04:40 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 964នាក់)


បន្ទាយមានជ័យ៖ ក្រុមយុវជនមនុស្សធម៌គុម្ពឫស្សីរួមនិងសប្បុរសជមកពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៧ម្សិលមិញបានមូលមតិគ្នាបាននាំយកសម្ភារសិក្សាមួយចំនួនមានប៊ិចសៀវភៅនិងទេយ្យទានទៅប្រគេនដល់ព្រះសមណសិស្សចំនួន៣០អង្គដែលព្រះអង្គកំពុងតែគង់សិក្សាក្នុងពុទ្ធសីមាវត្តរតនៈម៉ាឡៃ ស្ថិតក្នុងភូមិដូង ឃុំម៉ាឡៃស្រុកម៉ាឡៃសព្វថ្ងៃខ្វះខាតសម្ភារសិក្សា ។ 
  លោក ព្រាប ឥន្ទ វឌ្ឍនៈ តំណាងឲ្យក្រុមមនុស្សធម៌គុម្ពឫស្សីក្រុងប៉ោយប៉ែតបានថ្លែងថា លោកបានដឹងដំណឹង ពីការខ្វះខាតរបស់សមណសិស្សនេះ តាមរយព័ត៌មានសង្គមដែលគេផុសផ្សាយ តមកទៀតលោកបានពិគ្រោះយោបល់គ្នា ក្រុមហើយក៏សម្រេចយកថ្ងៃទី១០ខែតុលាជាថ្ងៃចុះទៅប្រគេនទេយ្យទានដល់ព្រះសង្ឃ ទន្ទឹមនិងនោះក៏មានអ្នកស្រីជា សុផែន ដែលជាអាជីវករក្រុងប៉ោយប៉ែតរួមនិងក្រុមគ្រួសារផង ក៏បានជ្រះថ្លាសម្រេចនាំយកសម្ភារទៅប្រគេនសង្ឃនៅវត្តខាងលើជាមួយគ្នាតែម្តង ។ 
មូលហេតុដែលនាំឲ្យក្រុមរបស់លោកយកសម្ភារសិក្សាទៅប្រគេនព្រះសង្ឃនោះ ពិព្រោះថា វត្តអារាមនៅក្នុងខេត្តបន្ទាយមានជ័យនេះ មានវត្តច្រើន ប៉ុន្តែមិនមានបើកបង្រៀន ភាសាបាលីនោះទេ ។ ជាក់ស្តែងទីអារាមនានានៅក្នុង ក្រុងប៉ោយប៉ែត ដែលជាទីអារាមអាចមានលទ្ធភាពបើកបង្រៀនបាលីភាសាបាន តែព្រះចៅអធិការវត្តទាំងនោះហាក់មិនចាប់អារម្មណ៏និងកម្មវិធីសិក្សាបាលីនោះទេលោកថា៖ ភាសាបាលីគឺជាភាសាមួយដែលមានសារសំខាន់សម្រាប់អ្នកបួសសិក្សារៀនសូត្រ ហើយមានប្រយោជន៏ដល់សង្គមជាតិយើងទៀតផងដែរ  ។ ចំណែក ព្រះគ្រូចៅអធិការវត្តរតនៈម៉ាឡៃ ព្រះអង្គបានសម្តែងនូវចិត្តត្រេកអរចំពោះម្ចាស់សទ្ធា ដោយព្រះអង្គ មានថេរដីការថា ព្រះអង្គពិតជាបានសប្បាយចិត្តត្បិតអីសាលាបាលី របស់ព្រះអង្គបានបើកបង្រៀនមកជាង៣ឆ្នាំមកហើយ ហើយក៏មិនដែលបានឃើញអ្នកណានាំយកសម្ភារសិក្សាមកប្រគេនដល់សមណៈសិស្សនោះឡើយ ទើបតែពេលនេះគឺក្រុមការងារមនុស្សធម៌គុម្ពឫស្សីមកពីក្រុងប៉ោយប៉ែតជាលើកទីមួយដែលនាំយកសម្ភារសិក្សាមកប្រគេន។ លើសពីនេះព្រះគ្រូចៅអធិការវត្តរតនៈម៉ាឡៃ ព្រះអង្គបានមានថេរដីថា ភាសាបាលីមានផលប្រយោជន៏ខ្លាំងណាស់ ដល់អ្នកបួសរៀនសូត្រក្នុងព្រះពុទ្ធសាសនា ហើយការសិក្សារៀនសូត្របាលីភាសានេះប្រើរយពេលយូឆ្នាំក្នុងការសិក្សា ទើបចេះ ពុំនោះទេប្រើការមិនបានឡើយ ព្រះអង្គបន្តថា អ្នកបួសដែលនិយមបានសិក្សាបាលីភាសានេះ គឺ បួសយូព្រះវស្សាទើបលាចាកសិក្ខាបទ ប៉ុន្តែបើអ្នកបួសហើយមិនបានសិក្សារៀនសូត្រពីខ្លឹមសាររបស់ព្រះពុទ្ធសាសនាទេនោះ អ្នកបួសនោះក៏មិនបានយល់ដឹងពីតម្លៃរបស់ព្រះពុទ្ធនោះដែរ ។ ដោយយល់ឃើញពីសារប្រយោជន៏បែបនេះទើបព្រះអង្គ សម្រេចបើកឲ្យមានកម្មវិធី បង្រៀនបាលីនេះឡើង។ព្រះអង្គបានសំណូមពរដល់ប្រជាពុទ្ធបរិសទ្ធ័មេត្តាបន្តគាំទ្រនិងជ្រះថ្លាលើព្រះពុទ្ធសាសនា ដោយជឿលើធើ្វបុណ្យបានបុណ្យធើ្វបាបបានបាប ពោលគឺជឿលើកម្មផលនៃកម្ម ដើម្បីឲ្យព្រះពុទ្ធសាសនានៃយើងស្ថិតស្ថេគង់វង់នៅយូរអង្វែងគ្រប់៥០០០ព្រះវស្សា ដូចព្រះពុទ្ធទ្រង់សម្តែងទុក ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
269 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7418 នាក់
ខែនេះ :
26971 នាក់
3 ខែនេះ :
60804 នាក់
សរុប :
2511511 នាក់