ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កូន​ប្រុស​លោក​ស្នងការ​អាត់​ ខែម នាំចូល​ម៉ូតូគេច​ពន្ធពីស្រុក​សៀមដោយសេរី
Fri,13 October 2017 (Time 09:23 AM)
ដោយ ៖ សិលា (ចំនួនអ្នកអាន: 5990នាក់)


  បន្ទាយ​មាន​ជ័យ​៖បែកធ្លាយ រឿងអាស្រូវ កូន​ប្រុស​លោក​អាត់​ ខែមស្នងការខេត្បន្ទាយមានជ័យមានការឃុបឃិតជាមួយយោធា៥០៣ច្រកចំការគរលួច នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ពី​ទឹកដី​សៀម គឺ​ដោយសារ​អាង​មាន​ឪពុក​របស់ខ្លួន​ជា​ខ្នងបង្អែក​ផងនិងមានការបើកភ្លើងខៀវពីជំនាញគយ។
 
ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា​លោក ខែម សោភ័ណ  ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ម៉ូតូ​ គេច ពន្ធ​ទំនើបៗ  និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ជាច្រើន​ ឆ្នាំ​មកហើយ មិន​ដែលមាន​ សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ នោះទេ​។ 
 
ដោយសារតែ មន្ត្រី​យោធា​ការពា រ​ព្រំដែន​ក៏ដូចជា​មន្ត្រីន គរបាល​ការពារ​ព្រំដែន​ក្នុង ​ខេត្តបន្ទាយមានជ័យ មានការ​យោគយល់​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទើប​បណ្ដោយ​ឲ្យ​លោក ខែម សោភ័ណ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ហើយបច្ចុប្បន្ននេះលោកខែមសោភ័ណបានក្លាយជា​មេខ្លោង​នាំចូល​ម៉ូតូ​គេចពន្ធ​ពី​ស្រុក​សៀម ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ជាងនេះទៅទៀត​លោក ខែម សោភ័ណ ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​គេចពន្ធ​ស៊េរី​ទំនើបៗ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​ដែរ​ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។ មានដូចជា​មន្ត្រី​គយ សមត្ថកិច្ច​តាម​ច្រករបៀង និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។
ប្រភពពីប្រជាពលរដ្ឋរស់នៅ​តំបន់​ព្រំដែន​ក្នុងស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​ពួកគាត់​សង្កេតឃើញ​សកម្មភាព​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ចំការ​គ ស្រុក​ស្វាយចេក កើតឡើង​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​។ដោយបានឃុបឃិតជាមួយកង​យោធា​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៣ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ជា​មេបញ្ជាការ ហើយ​វរ​៥០៣​ស្ថិតនៅក្រោម​ចំណុះ​យោធភូមិភាគ​៥​ដែលមាន​លោក ប៊ុន សេង ជា​មេបញ្ជាការ​។ទោះជាយ៉ាងណាមជ្ឈដ្ឋាន​នានា​បានលើកឡើងថាបើកគ្មានការបើកភ្លើងខៀវពីសំណាក់គយចល័តរបស់ក្រសួងទេក៏មិនអាចរកស៊ីបានរលូនបែបនេះឡើយ។ជុំវិញការចោទប្រកាន់ខាងលើនេះគួរតែ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផងទានកុំអោយខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កម្លាំងនគរបាលជាតិហើយ ​ករណី​លោក ខែម សោភ័ណ ហ៊ាន​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ពី​ទឹកដី​សៀម គឺ​ព្រោះតែ​មាន​ឪពុក​របស់ខ្លួន​ជា​ខ្នងបង្អែក​។
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
297 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7446 នាក់
ខែនេះ :
26999 នាក់
3 ខែនេះ :
60832 នាក់
សរុប :
2511539 នាក់