ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីកាំកុងត្រូលខ្មាស់គេជាងលេចពងខណះជំនាញពេទ្យសត្វបង្ក្រាបសាច់មាន់ឆ្អឹងខូចគុណភាព៤០០គីឡូក្រាមដែលដឹកចេញច្រកទ្វារអន្តរជាតិប៉ោយប៉ែត!
Fri,13 October 2017 (Time 12:17 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1130នាក់)


 
 
ខេត្តបន្ទាយមានជ័យ៖ខ្មាស់គេជាងលេចពងទៅទៀតមន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ដែលមានតួនាទី ទប់ស្កាត់ទំនិញ ខូច គុណភាព ដែល ហូរចូលពី ប្រទេសជិតខាង បែជា បណ្តោយ អោយឈ្មួញខិលខូច ដឹកសាច់មាន់ឆ្អឹងមាន់និងប្រហិតខូចគុណភាព ចូលម៉ាសេរី មិនខ្ចីខ្វល់លុះដល់អ្នកកាសែតរាយការណ៍អោយពេទ្យសត្វបង្ក្រាបទើបធ្វើមុខស្ញេញ។
តាមសេចក្តីរាយការពីទីក្រុងប៉ោយប៉ែត បានឲ្យដឹងថាកាលពីវេលាម៉ោង៤និង២០នាទី នៅថ្ងៃទី១២ ខែ តុលា ឆ្នាំ ២០១៧នេះសាច់មាន់ឆ្អឹងខូចគុណភាពត្រូវមន្ត្រីពេទ្យសត្វស្ទាក់ចាប់បានទំងន់៤០០គីឡូក្រាមដែលដឹកបង្កប់តាមរទេះចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវដឹកបន្តតាមរថយន្ត ចំណុចក្រោយលីហេងឆាយ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
 
រថយន្តដែលដឹកសាច់មាន់ឆ្អឹងនោះ ម៉ាកកាម៉ារីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ស្ទឹងត្រែង(2A-0146) ពណ៌ទឹកមាស បើកបរដោយបុរសម្នាក់ឈ្មោះ អឹម ញ៉ាញ់ អាយុ៤៣ឆ្នាំ ទីលំនៅ់ ភូមិបានណយ ឃុំទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។បុរសដឹកសាច់មាន់ឆ្អឹងខាងលើប្រាប់ថា សាច់មាន់២០០គីឡូ ជារបស់ខ្លួន និងសាច់មាន់២០០គីឡូក្រាមស៊ីស្នួលដឹកអោយគេ។ លោកបានបន្តថា សាច់មាន់ឆ្អឹងដែលដឹកយកទៅនាពេលនេះគឺយកទៅលក់បន្តនៅក្រុងសិរីសោភ័ណទីរួមខេត្តបន្ទាយមានជ័យ។
 
លោក ស៊ីវ គឹមហេង ប្រធានផ្នែក បសុពេទ្យក្រុងប៉ោយប៉ែតបានអោយថា មុនពេលលោកដឹកនាំកម្លាំងមកឃាត់រថយន្តដឹកសាច់មាន់ឆ្អឹងខាងលើនេះ គឺមានការរាយពីប្រជាពលរដ្ឋ ទាក់ទងនិងចំណាត់ការយ៉ាងណានោះ គឺសុំឆ្លងយោបល់ពីមេសិន។
 
ហ៊ុយទូចប្រធានការិយាល័យបសុព្យាបាលខេត្តប្រាប់តាមទូរស័ព្ទថាក្រោយពិនិត្យនិងឆែកឆេរនិងអនុវត្តវិធានកាច្បាប់ស្តីពីសុខភាពនិងផលិតកម្មសត្វដោយដំបូងត្រូវយកសំណៅវិភាគទៅពិនិត្យមើលបើសិនជាមានជាប់ពាក់ព័ន្ធនិងសុំគោលការណ៍ទៅព្រះរាជអាជ្ញាដើម្បីដុតកម្ទេចចោល។
 
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថានេះជាភាពអាម៉ាស់មួយសម្រាប់មន្រ្តីជំនាញកាំកុងត្រូលដែលមានតួនាទីបង្ក្រាបទប់ស្កាត់ទំនិញ ខូច គុណភាព ដែល ហូរចូលពី ប្រទេសជិតខាង បែជា បណ្តោយ អោយឈ្មួញខិលខូច ដឹកសាច់មាន់ឆ្អឹងមាន់និងប្រហិតខូចគុណភាព ចូលម៉ាសេរី មិនខ្ចីខ្វល់លុះដល់អ្នកកាសែតរាយការណ៍អោយពេទ្យសត្វបង្ក្រាបទើបធ្វើមុខស្ញេញ។ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតបានចំអកថាខ្មាស់គេជាងលេចពងទៅទៀតពួកគាត់បន្ថែមទៀតថាមន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត នេះអ្នកណាក៏ដឹងដែរថាពុករលួយដល់ឆ្អឹងដោយបានឃុបឃិតជាមួយឈ្មួញបើកដៃអោយបង្ហូរសាច់មាន់ឆ្អឹងមាន់ប្រហិតខូចគុណភាពដោយដឹកបង្កប់តាមរទេះពិការជារៀងថ្ងៃដើម្បីបំផ្លាញសុខភាពប្រជាពលរដ្ឋតែយូៗម្តងគេធ្វើជាចាប់រទេះមួយឬពីដើម្បីហៅទូរទស្សន៍និងកាសែតក្នុងស្រុកមកផ្សាយដើម្បីបង្អួតស្នាដៃបញ្ហាញមេកើយ។ដូច្នេះគួរតែលោក ម៉ក់ពេជ្ជរិត ធ្វើការស្រាវជ្រាវ និងតាមដាន លោកស៊ានស៊ីណាត និងលោកហុងលាង ផងព្រោះធុំក្លិនមិនសូវស្រួល កាន់តែខ្លាំង ហើយ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
295 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7444 នាក់
ខែនេះ :
26997 នាក់
3 ខែនេះ :
60830 នាក់
សរុប :
2511537 នាក់