ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គណបក្សសង្គ្រោះជាតិ ក្លាយទៅជាបក្សទទួលបានតួនាទីជាជនរងគ្រោះ
Sat,14 October 2017 (Time 06:07 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1144នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ មានសេចក្តីជូនដំណឹងរបស់អភិបាល ក្រុងសិរីសោភ័ណស្តីទី ឈ្មោះ ម៉ៅ វណ្ណា បានជូនដំណឹងឲ្យដល់ប្រធានប្រតិបត្តិគណបក្ស សង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ទំលាក់ស្លាកដែលស្នើសុំឲ្យដោះលែង លោក កឹម សុខា ជាប្រ ធានគណបក្សសង្គ្រោះជាតិ ។ ដោយបានលើកឡើងថា ជាមានចេតនាញ៉ុះញ៉ង់ ប៉ៈពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ  ដោយមានចរិកបង្កចលាចលនៅក្នុងសង្គម

នៅក្នុងប្រទេសកម្ពុជា ឃើញមានខេត្តចំនួន ២ សារព័ត៌មានខ្មែរទទួលបាន មាន ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ដែលមានអាជ្ញាធរដែនដី បានគាបសង្កាត់ ទាក់ទងទៅនិងសេរីភាពបញ្ចេញ មតិ ដោយបានបង្ខំឲ្យដោះស្លាកចេញ ។

នៅក្នុងសេចក្តីជូនដំណឹងលេខ ០៥៣ ស ជ ណ ចុះថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ របស់សាលា ក្រុងសិរីសោភ័ណ ដែលជំរាបជូនដល់ប្រធានប្រតិបត្តិ គណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមាន ជ័យ បានចាត់ទុកស្លាក ស្នើសុំដោះលែងលោក កឹម សុខា នោះ ជាអំពើល្មើស ដោយ បានលើកថា ស្លាកនោះជាអំពើញុះញ៉ង់ ប៉ៈពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ........ ជាដើម។  ប​ទល្មើស ដែលសាលាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានលើកឡើងនោះ មានចែង ក្នុងក្រមព្រហ្មទណ្ឌ មិនគួរសាលាក្រុងសិរីសោភ័ណ គ្រាន់តែជូនដំណឹងនោះទេ គួរតែប្តឹងនីតិបុគ្គ លមួយនេះ ទៅតុលាការ ព្រោះក្រមព្រហ្មទណ្ឌជនណារារាំង មិនឲ្យគេប្តឹងអំពីបទល្មើសព្រហ្ម ទណ្ឌ ជននោះត្រូវមានទោស ។

សមាជិកគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ចំពោះការជូនដំ ណឹងរបស់សាលាក្រុងសិរីសោភ័ណនោះ ខ្ញុំបានឃើញហើយ តែសមាជិកបក្សតូចតាចដូចខ្ញុំ មិន អាចសម្រេចឡើយ ។ ខ្ញុំចាត់ទុកថា សេចក្តីជូនដំណឹងរបស់សាលាក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ជាការបំបិទសេរីភាព និងរំលោភរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ ត្រង់ មាត្រា៤១ បានចែងថាៈ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាព មានសិទ្ធិសេរីភាពបញ្ចេញមតិ មានសេរីភាព បោះពុម្ពផ្សាយ សេរីភាពសារព័ត៌មាន សេរីភាពក្នុងការជួបជុំ ។ ខ្ញុំសំណូមពរដល់ សាលាក្រុងសិរីសោភ័ណ បើធ្វើអ្វីមួយសូមមើលច្បាប់ផង ព្រោះប្រទេសយើងគោរពច្បាប់។

 មន្រ្តីខាងគណបក្សសង្គ្រោះ ម្នាក់ទៀត បានផ្តល់បទសំភាសន៍ជាមួយសារព័ត៌មានខ្មែរ ជាយដែន ដោយបានលើកឡើងថាៈ មិនគួរមន្ត្រីសាលាក្រុងសិរីសោភ័ណខ្លាចស្រមោលខ្លួនឯងនោះទេ! ព្រោះបដា និងការតស៊ូមតិ មិនមានចលនាណាមួយឲ្យមានបទល្មើសទេ មានតែអ្នកប្រព្រឹត្តបំពារ បំពាន ប្រឆាំងច្បាប់ ទើបមានទោស តែចំពោះបដា ជាការតស៊ូមតិ ដែលច្បាប់អនុញ្ញាត ។ គួរតែ មន្ត្រីទាំងអស់បញ្ឈប់សកម្មភាពមករារាំងរាល់សកម្មភាព របស់គណបក្សសង្គ្រោះជាតិតទៅទៀត ព្រោះយើងអាចចូលប្រគួតគ្នា ប្រកបដោយយុត្តិធម៌  សូមអនុវត្តច្បាប់ទាំងអស់គ្នា កុំធ្វើអ្វីតាមការនឹកឃើញ ឬ ធ្វើតាមអារម្មណ៍របស់ខ្លួន . ។ 

ប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ បានលើកឡើងថាៈ គណបក្សសង្គ្រោះជាតិ បានក្លាយជាតួឯកមួយក្នុងឆាក នយោបាយជំនាន់ថ្មីនេះ  ជាធម្មតាទេ ក្នុងសាច់រឿងឲ្យតែតួឯក មានគេអាណិត និងស្រឡាញ់ ច្រើន ជាងតួយក្ស និងតួកាច ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
349 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7498 នាក់
ខែនេះ :
27051 នាក់
3 ខែនេះ :
60884 នាក់
សរុប :
2511591 នាក់