ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សភាជាតិ ចាប់ផ្តើមប្រជុំធ្វើវិសោធនកម្មច្បាប់ចំនួន ៤ ជាជំហ៊ាន បែងចែកអាសនៈ របស់គណៈ សង្គ្រោះជាតិ
Mon,16 October 2017 (Time 12:07 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 962នាក់)


ភ្នំពេញៈនៅព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧នេះ ​បានជួបប្រជុំដែលមានសមាសភាពចូលរួម មានទាំងសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានចូលរួមផងដែរ ។

ក្នុងការធ្វើវិសោធនកម្មច្បាប់ចំនួន៤ នេះ សេចក្តីព្រាងច្បាប់​​​សំខាន់​ៗ​ចំនួន​៤​ពាក់ព័ន្ធ​នឹង​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បែងចែក​អាសនៈ​រដ្ឋសភា​គណបក្ស​នយោបាយ​ដែ​ល​ត្រូវ​រំលាយ​។​ សមាជិកសភាជាតិ មានចំនួន ៦៧ រូប មកពីគណបក្សប្រជាជនកម្ពុជា នៃរដ្ឋសភាជាតិ ទាំងមូល ។

កិច្ចប្រជុំ​សភា​លើក​របៀបវារៈ​មួយ​ចំនួន​នេះ​ បន្ទាប់​ពី​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​បញ្ជូន​របៀបវារៈ​សំខាន់​ៗ​ចំនួន​៤ ពាក់ព័ន្ធ​នឹង​វិសោធនកម្ម​ច្បាប់​ដែល​គណបក្ស​នយោបាយ​ដែល​ត្រូវ​រំលាយ ទៅ​ចែក​ឲ្យ​គណ​បក្ស​នយោបាយ​ផ្សេង​តាម​ការ​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​

​របៀបវារៈ​សំខាន់​ៗ​មាន​ដូច​ជា ​៖ 
១- វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​
២- វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​
៣- វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​
៤- វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

នេះជាជំហ៊ានពង្រាងច្បាប់ និងវិសោធនកម្មច្បាប់ ត្រៀមទុកជាមុន ចំពោះគណបក្សនយោបាយ ដែលនឹងរលាយ អាសនៈនៅក្នុង រដ្ឋសភាជាតិ នឹងត្រូវប្រគល់ទៅឲ្យគណបក្សផ្សេង ដើម្បីឲ្យសភា មានដំណើរការប្រជុំបន្តទៅទៀត ។

លោក កែវ ថៃ ជាសមាជិកគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថាៈ ច្បាប់ដែលកែប្រែ នោះមិនមានឥទ្ធិពលទេ វាមិនមែនទិដ្ឋភាពផ្លូវច្បាប់មានប្រតិសកម្មទេ ។ ការកែប្រែច្បាប់ដើម្បី យកអាសនៈនៅរដ្ឋសភា នៅក្នុងជួររាជរដ្ឋាភិបាល រហូតដល់ឃុំ/សង្កាត់នោះ គឺជាអំពើប្លន់ មុខ តំណែង តួនាទី របស់គណបក្សសង្គ្រោះជាតិហើយ ។

 គណបក្សសង្គ្រោះជាតិ មានអាសនៈនៅក្នុងរដ្ឋសភា និង តំណែងក្រុមប្រឹក្សាឃុំ/សង្កាត់ បានមក ដោយការបោះឆ្នោត ចេញពីឆន្ទៈប្រជាពលរដ្ឋ មិនមែនបានមក ដោយការប្លន់ គំរាមកំហង បោក ប្រាស់ ឬ ទិញលក់នោះទេ ។

ព្រឹកនេះរដ្ឋសភាជាតិ បានអនុម័ត សេចក្តីព្រាងច្បាប់ និង វិសោធនកម្មច្បាប់ចំនួន ៤នោះ ដោយបានរៀបចំទុកជាមុន ដែលសម្តៅទៅលើគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅជាប់ បណ្តឹងរបស់ក្រសួងមហាផ្ទៃនៅតុលាការកំពូល ។ នៅពេលណាតុលាការកំពូលសម្រេចរំលាយ

គណៈបក្សមួយនេះ ច្បាប់មានរួចជាស្រាច់ ហើយគណៈកម្មការរៀបចំការបោះឆ្នោតជាអ្នកធ្វើ ការ បែងចែកអាសនៈ ដោយយកអាសនៈរប​ស់គណបក្សនយោបាយរលាយ ទៅធ្វើការបែងចែកជូន គណបក្សផ្សេង ក្នុងនោះាចជា អគណបក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបានអាសនៈនៅក្នុងរដ្ឋសភា នឹង គេដែរ ..៕ 

·        

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
291 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7440 នាក់
ខែនេះ :
26993 នាក់
3 ខែនេះ :
60826 នាក់
សរុប :
2511533 នាក់