ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ថ្នាំញៀនខេទឹកកកទំងន់១០១,៩ក្រាម យ៉ាម៉ា៤,០៣៣គ្រាប់ រូមនិងជនសង្ស័យ០៣ នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន
Sun,01 October 2017 (Time 09:39 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 803នាក់)


បន្ទាយមានជ័យ៖ អាវុធហត្ថក្រុងប៉ោយប៉ែតបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់និងរឹបអូសបានថ្នាំញៀនខេទឹកកកទំងន់១០១,៩ក្រាម យ៉ាម៉ា៤,០៣៣គ្រាប់បញ្ជូនទៅតុលាការ។
យោងតាមរបាយការណ៍កងរាជអាវុធហត្ថមូលដ្ឋានបានឲ្យដឹងថា៖នៅវេលាម៉ោង១២ និង ៣០ នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាធរអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត  បានបង្ក្រាប ករណីជួញដូរ និងចែកចាយគ្រឿងញៀន នៅចំណុចភូមិក្បាលកោៈ សង្កាត់-ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្សយ័ចំនួន០៣ នាក់ ១-ឈ្មោះ សៀង ស្រីណែត ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត២- ឈ្នោះ សៀង ហួរ ភេទប្រុសអាយុ១៨ឆ្នាំ
៣-ឈ្មោះ ឡៃ ហួរ ភេទស្រី អាយុ៤៦ ឆ្នាំ ជនសង្ស័យរស់នៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត។ និងដកហូតវត្ថុតាងរូមាន
១-ខេទឹកកកពណ៌សចំនួន០១ថង់ថ្លា ទំងន់១០១,៩ក្រាម
២-គ្រឿនញៀនយ៉ាម៉ាចំនួន២០ថង់ពណ៏ខៀវ ស្មើនិង ៤០៣៣ គ្រាប់
៣-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន០១និងថង់តូចថ្លាសំរាប់វិចខ្ចប់មួយចំនួន។

ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ បញ្ជួនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
358 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
4566 នាក់
ខែនេះ :
31035 នាក់
3 ខែនេះ :
61149 នាក់
សរុប :
2352789 នាក់