សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈេីជ្រោយបន្ទាយអសមត្ថភាពក្នុងការបង្ក្រាបបទល្មេីស !
ក្រចេះ ៖បទល្មើសព្រៃឈើរកើតឡើងពេញបន្ទុកក្នុងខេត្តក្រចេះ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈេីអសមត្ថភាពក្នុងការបង្ក្រាបបទល្មេីស ខណៈឈ្មួញដឹកឈើរធំមិនបង្ក្រាបមកចាប់បានតែ ពលរដ្ឋរបស់ប្រជាពលរដ្ឋរកសីុបន្តិចបន្តួចគ្រាន់តែដូរបាយសីុតែប៉ុណ្ណោះ។
ប្រភពព័ត៌មានបានរាយការណ៍ថា បច្ចុប្បន្ន បទ ល្មើសព្រៃឈើរ នៅក្នុងខេត្ត ក្រចេះ មានការកើតឡើងយ៉ាងអាណាធិបតេយ្យ បំផុត មានឈ្មួញ ឈើរធំៗ បានសម្រុកដឹកជញ្ជូនឈើរយ៉ាងគគ្រឹកគគ្រេង បានយ៉ាងរលូន ដែលគេសង្ស័យថាមានការបើកភ្លើងខៀវពីសំណាក់ មេព្រៃដែលជាប់ពាក់ព័ន្ធទៅហ្នឹង
អំពើរពុករលួយ ព្រោះសូម្បីតែប្រជាពលរដ្ឋ ដឹកឈើរបន្តិចបន្តូច បើមិនបាន យកសំណែនទៅសែន(យកលុយទៅបង់អោយមន្ត្រីជំនាញទាំងនោះទេ)គឺច្បាស់ជាមិនអាចឆ្លងកាត់បារ៉ាស់មេព្រៃបានទេ ។ ទាល់តែចេះសែនព្រេនទើប
រកស៊ីដឹកឈើរបានដោយរលូន។
ជាក់ស្ដែងនៅថ្ងៃទី១៧/១០/២០១៧ វេលាម៉ោងប្រហែល ១និង៥៥នាទី ឈ្មួញរកសីុដឹកផលអនុផលព្រៃឈេី ៣គោយន្ដឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈេីជ្រោយបន្ទាយយ៉ាងរលូនដោយគ្មានការរំខានពីសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈេី ឬស្ថាប័នពាក់ព័ន្ធឡេីយ ។
ប្រភព ពីឈ្មួញរកសីុដឹកផលអនុផលព្រៃឈេីសូមកំុឱ្យបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា ការដឹកឈេីបានដោយរលូនរាល់ថ្ងៃនេះគឺពួកគេបានរត់ការប្រាប់មុនរួចហេីយ ឬ តេទូរស័ព្ទប្រាប់ជាមុន ទេីបបានធ្វេីការឹកជញ្ជូនចេញបាន ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅឃំុជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បានប្រាប់ឱ្យដឹងថាសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈេីជ្រោយបន្ទាយ និង ស្ថាប័នពាក់ព័ន្ធដែលឈរជេីងនៅឃំុជ្រោយបន្ទាយរាល់ថ្ងៃនេះ ចាប់បង្ក្រាបបានតែរបស់ប្រជាពលរដ្ឋរកសីុបន្តិចបន្តួចគ្រាន់តែដូរបាយសីុតែប៉ណ្ណោះ ចំណែកឈ្មួញរកសីុដឹកទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងអាណាធិបតេយ្យមិនដែលឃេីញបង្ក្រាបបានឡេីយ ។
ហេតុនេះពួកគាត់សំណូមពរដល់លោក កុយ ហួត ប្រធាមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តក្រចេះ និង ឯកឧត្ដម សរ ចំរុង អភិបាលនៃគណៈធភិបាលខេត្តក្រចេះមេត្តាជួយដុសក្អែលក្រុមមន្ដ្រីអសមត្ថភាពនិងឃុបឃិតជាមួយក្រុមឈ្មួញរកសីុខាងលេីនេះផងទាន ។ បូរិទ្ធ