ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋអស់ជំនឿនឹងចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធចំពោះសកម្មភាពរបស់ណុង ណាក់ !
Thu,19 October 2017 (Time 12:05 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 926នាក់)


កំពង់ឆ្នាំង៖លោក ណុង ណាក់ កំពុងតែល្បីឈ្មោះខ្លាំង ខាងដើរតួជាបងធំប្រចាំតំបន់ក្តុល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើមានរថយន្តណាដឹកឈើឆ្លងកាត់ត្រូវបង់លុយឲ្យខ្លួនជា ជាកំហិត បើមិនដូច្នេះទេលោក ណុង ណាក់ មិនឲ្យឆ្លងកាត់ទឹកដីរបស់ខ្លួនបានឡើយ ។ខណៈសមត្ថកិច្ចចាំទទួលផលប្រយោជន៍ពីមេកន្ទ្រាញណុង ណាក់។
 
ប្រភព​ ព័ត៌មាន​បានឲ្យដឹងថា បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់គ្របសមត្ថកិច្ចពាក់ព័ន្ធទៅលើឈ្មោះណុង ណាក់ ដោយបណ្តែតបណ្តោយអោយ ឈ្មោះណុង ណាក់ នេះនៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងគគ្លើនបន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ។  
 
ការលើកឡើងរបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះក្រោយពីបានឃើញនូវសកម្មភាពរបស់ឈ្មោះ ណុង ណាក់ បានបញ្ចេញយ៉ាងក្តៅគគុកឡើងវិញក្នុងការដឹកជញ្ជូនអុសតាមរថយន្តយីឌុបខ្នាតយក្សយ៉ាងកក្រើកក្នុងទឹកដីតំបន់ក្តុល និងតំបន់បំណក់។ ជាក់ស្តែងកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ក្បួនរថយន្តដឹកអុសរបស់ឈ្មោះ ណុង ណាក់ បានចេញប្រដេញគ្នាដូចដង្ហែរអង្គកឋិនទានយ៉ាងរំភើយ គ្មានការរំខានពីសមត្ថកិច្ចពាក់ព័ន្ធឡើយ ដោយដឹកចេញពីបំណក់ ឆ្ពោះទៅតាមផ្លូវអមលាំង ។ ប្រជាពលរដ្ឋដែលតាមដានរឿងលោក ណុង ណាក់ នេះបានលើកឡើងថាមានរឿងអ្វីដែលឈ្មោះ ណុង ណាក់ ត្រូវខ្លាចរអារ ព្រោះរថយន្តខ្នាតយក្សដែលឈ្មោះណុង ណាក់ ដឹកអុសត្រូវសមត្ថកិច្ចចាប់នាពេលកន្លងទៅនោះ ត្រូវបានដោះលែងអស់ហើយ បើចាប់ក៍ចាប់ទៅរត់ការដោះលែងក៍គ្មានបញ្ហាព្រោះត្រូវរ៉ូវគ្នាអស់ហើយ ។ 
 
សូមរម្លឹកថា បើយោងតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា ឈ្មោះ ណុង ណាក់ បានដើរតួជាបងធំប្រចាំតំបន់ក្តុល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើមានរថយន្តណាដឹកឈើឆ្លងកាត់ត្រូវបង់លុយឲ្យឈ្មោះ ណុង ណាក់ ជាកំហិត បើមិនដូច្នេះទេលោក ណុង ណាក់ មិនឲ្យឆ្លងកាត់ទឹកដីរបស់ខ្លួនបានឡើយ ។ ប្រភពដដែលបានបន្ថែមថាមន្ត្រីជំនាញ និងសមត្ថកិច្ចបានត្រូវរ៉ូវគ្នាទទួលផលប្រយោជន៍ពីឈ្មោះ ណុង ណាក់ ទើបឈ្មោះនេះហ៊ានបំពានច្បាប់  និងធ្វើសកម្មភាពយ៉ាងគឃ្លើនដោយបើករថយន្តប្រដេញតាមគាបយកលុយពីប្រជាពលរដ្ឋដឹកឈើបន្តិចបន្តួច ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា មិនទាន់មានចំណាត់ការផ្លូវច្បាប់ណាចំពោះសកម្មភាពរបស់ ណុង ណាក់ ដែលដើរតួជាបងធំ និង ការដឹកអុសដោយរថយន្តខ្នាតធំរបស់ណុង ណាក់ បំផ្លាញផ្លូវថ្នល់ ផ្លូវជាតិ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនៅឡើយទេ ហើយនាំគ្នាចោទជាសំណួរថាតើពេលណាទើបចាត់ការ? ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
492 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7641 នាក់
ខែនេះ :
27194 នាក់
3 ខែនេះ :
61027 នាក់
សរុប :
2511734 នាក់