ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជិះម៉ូតូត្រឡប់មកពីបាចជីក្នុងស្រែរអិលធ្លាក់ប្រឡាប់ស្លាប់!
Wed,18 October 2017 (Time 05:48 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 1057នាក់)


បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានឲ្យដឹងថា មានករណីបុរសម្នាក់ជិៈម៉ូតូមកពីបាចជីស្រែ ក៏រអិលធ្លាក់ប្រឡាយបណ្ដាលឲ្យលង់ស្លាប់។

លោកវរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានប្រាប់ថា ករណីនេះកើតឡើងនៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្ពានរលុះ ស្ថិតក្នុងភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជនរងគ្រោះឈ្មោះ ឡាយ.ម៉ាប់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកណ្តាលខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ស៊ិន ដៀប បានប្រាប់ឲ្យដឹងទៀតថា បើតាមប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា ពេលជនរងគ្រោះមកពីបាចជីដាក់ស្រែ ជនរងគ្រោះបានចុះលាងម៉ូតូនៅក្បែចំណុចកើតហេតុនោះ ពេលលាងម៉ូតូរួច ជនរងគ្រោះបានជិៈម៉ូតូមកដល់ចំណុចស្ពានបង្ហៀរទឹកក៏វ៉េចង្កូតធ្លាក់ចូលទៅក្នុងទឹកប្រឡាយដែលកំពុងតែហូរខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែនោះបាននាំគ្នាយកដើមឫស្សីបោះឲ្យជនរងគ្រោះតោង តែជនរងគ្រោះមិនបានតោងនោះទេហើយជនរងគ្រោះក៏លិចបាត់ទៅ ក្រោយមកទៀតប្រជាពលរដ្ឋ និងក្រុមគ្រួសារ បាននាំគ្នាមុជទឹករាវរកក៏ពុំឃើញដែរ ដោយឡែកម៉ូតូត្រូវបានរកឃើញ។ លោកវរសេនីយ៍ត្រី ស៊ិន ដៀប បានប្រាប់ឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី១៨ នេះ សពជនរងគ្រោះពុំទាន់រកឃើញនៅឡើយទេ។ បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារកំពុងតែស្វែងរកបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1928 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4561 នាក់
ខែនេះ :
16951 នាក់
3 ខែនេះ :
56697 នាក់
សរុប :
2482406 នាក់