ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កងពលតូចថ្មើរជើងលេខ៥១ ប្រតិកម្មនឹងសម្តី សម រង្ស៊ី ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល, ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត!
Thu,19 October 2017 (Time 05:07 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 1016នាក់)


(បន្ទាយមានជ័យ)មេបញ្ជាការ និងកងទ័ពទាំងអស់នៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១  ប្រតិកម្មនឹងសម្តី សម រង្ស៊ី ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល, ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត។
ក្រោយពីវីដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាល ជាភស្តុតាងថ្មីមួយទៀត ចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នេះលោកឧត្តមសេនីយ៍ត្រី សេង  ធារិន មេបញ្ជាការរងនាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានប្រកាស ថា សម្តីរបស់លោក សម រង្ស៊ី ខាងលើនេះ គឺជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត។
ជំនួសមុខឲ្យកងទ័ពនៃអង្គភាព កងពលតូចថ្មើរជើងលេខ៥១ «យើងខ្ញុំទាំងអស់គ្នាជាកងទ័ពនៃអង្គភាព កងពលតូចថ្មើរជើងលេខ៥១ ទាំងអស់ សូមធ្វើការប្រកាសប្រឆាំងដាច់ខាតរាល់សកម្មភាពញុះញង់របស់ពួកអគតិ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងខ្ញុំស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ និងរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពួកយើងស្រឡាញ់សម្តេចតេជោ ព្រោះសម្តេចជាអ្នកស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ជូនប្រទេសជាតិ ខុសពី សម រង្សី និង កឹម សុខា ដែលចេះតែញុះញង់ធ្វើ  ឲ្យខ្មែរបែកបាក់និងក្បត់ជាតិខ្លួនឯង។
យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញារក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
860 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8009 នាក់
ខែនេះ :
27562 នាក់
3 ខែនេះ :
61395 នាក់
សរុប :
2512102 នាក់