(បាត់ដំបង) ៖ សម្តេចក្រឡាហោម ស ខេង ចេញមុខប្រកាសការពារលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាមានជ័យ ដែលរងបណ្តឹងពីមនុស្សម្នាក់ ខណៈលោកស្នងការ អាត់ ខែម កំពុងធ្វើការងារបានល្អ ហើយប្រជាពលរដ្ឋគោរពស្រលាញ់ និងកំពុងមានការគាំទ្រពីអាជ្ញាធរផងនោះ។
ការលើកឡើងយ៉ាងដូចនេះក្នុងឱកាសសម្តេចក្រឡាហោម ស ខេង ចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង លោក ងួន រតនៈ ជាអភិបាលខេត្តបាត់ដំបង និងប្រកាសលោក សឿម ប៊ុនរិទ្ធិ និងលោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងប្រកាសឲ្យលោក ច័ន្ទ សុផល ជាទីប្រឹក្សារាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី២០ខែតុលា ឆ្នាំ២០១៧នេះ នៅមហោស្របសង្កែខេត្តបាត់ដំបង។
សម្តេចក្រឡាហោមបានមានប្រសាសន៍បន្ថែមថា ការចុះផ្សាយរឿងស្នងការខេត្តបន្ទាយមានជ័យ ត្រូវបានព័ត៌មាន និងហ្វេសប៊ុកចុះផ្សាយជាបន្តបន្ទាប់។ សម្តេចក្រឡាហោម ការពារ លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែបើសិនជា បានអាននូវកាសែតជាច្រើនធ្លាប់ចុះផ្សាយ ហើយនិងជួបជាមួយអ្នកមានបញ្ហា ប្រហែលហ៊ានការពារ ៕