ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋលើកគ្នាមកតវ៉ាដោយចោទប្រកាន់ថាក្រុមហ៊ុន«ស្តារវិហ្កាស»រំលោភយកដីផ្លូវសាធារណៈជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចបិទមិនពួកគាត់ធ្វើដំណើរ!
Mon,02 October 2017 (Time 04:44 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 946នាក់)


បន្ទាយមានជ័យ៖ផ្លូវចាស់របស់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ប្រមាណជាង៣០ឆ្នាំ ហើយបែរជាក្រុមហ៊ុន«ស្តារវិហ្កាស» ហៅផ្កាយ៥បានរំលោភយកដីផ្លូវជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។ក្រោយពីបានសាងសង់អគារ និងស្ថាបនាផ្លូវបេតុងត្រង់ចំណុចរួចរាល់ស្រាប់តែក្រុមហ៊ុនបានធ្វើរបងបិទផ្លូវលែងអោយប្រជាពលរដ្ឋធ្វើដំណើរដែលបង្ករការលំបាកដល់ពួកគាត់ទើបព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ​ ពួកគាត់បានលើកគ្នា៥០នាក់ មកពី៦ភូមិ នៅក្រុងប៉ោយប៉ែត បាននាំគ្នាមកស្រែកតវ៉ាជាមួយក្រុមហ៊ុន។
ក្នុងការតវ៉ានោះប្រជាពលរដ្ឋអះអាងថាដីដែលក្រុមហ៊ុនខាងលើបានបិទនោះគឺជាផ្លូវដី និងមានការពិបាកបន្តិចពេលមានទឹកភ្លៀវ ហើយផ្លូវនេះជាផ្លូវពួកខ្ញុំតែងតែធ្វើចរាចរណ៍ ចេញចូលជាច្រើនឆ្នាំហើយ ពេលក្រុមហ៊ុនខាងលើបានស្ថាបនានូវ សំណង់អគារ និងផ្លូវបេតុង ពួកគាត់បានសម្តែងការសប្បាយចិត្តបែរស្ថាបនា មិនបានប៉ុន្មានផង ស្រាប់តែក្រុមហ៊ុនសាងសង់ទ្វារដែក និងធ្វើរបងដែកបិតតែម្តង។
ប្រជាពលរដ្ឋដដែល បានបន្តថា ក្រុមហ៊ុនបានសាងសង់ផ្លូវវាងផ្សេង ដែលមានចំណុចក្បែរគ្នា តែផ្លូវវាងនោះកោង ហើយជួបហានិភ័យ ករណីគ្រោះថ្នាក់ ចរាចរណ៍ជាប្រចាំដូច្នេះហើយ ពួកខ្ញុំបានសំណូមពរអោយក្រុមហ៊ុនខាងលើនេះ បើកផ្លូវដើមវិញមិនដូច្នេះពួកគាត់មិនសុខចិត្តឡើយ ដូច្នេះពួកខ្ញុំស្នើរសុំឲ្យអាជ្ញាធរមូលដ្ឋាន រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោហ៊ុន សែន តែម្នាក់គត់តែងតែគិតគូរនូវសុខទុក្ខរបស់ពួកខ្ញុំ។

ទោះជាយ៉ាងណាលោក ប្រាក់ ប៉ូលី ប្រធានមន្ទីរគរូបនីយកម្ម និងសំណង ខេត្តបន្ទាយមានជ័យ បានថ្លែងថា លោកមិនទាន់ក្តាប់បាននូឡើយទេថារឿងនោះវាយ៉ាងណាព្រោះទាន់បានចុះពិនិត្យជាក់ស្តែងផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
777 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7926 នាក់
ខែនេះ :
27479 នាក់
3 ខែនេះ :
61312 នាក់
សរុប :
2512019 នាក់