ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្ត្រីម្នាក់លេបថ្នាំមិនស្លាប់លើកទី២ចង ក ស្លាប់បានសម្រេច !
Tue,24 October 2017 (Time 07:22 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 990នាក់)


ភ្នំពេញ៖ ជួបវិបត្តស្នេហ៍ក្រោយ លែងលះគ្នាជាមួយប្តីកន្លះឆ្នាំស្ត្រីម្នាក់គិតខ្លីសម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯងលើកទី១ លេបថ្នាំមិនស្លាប់លើកទី២មកចង ក ស្លាប់បានសម្រេច ។
ហេតុការណ៍​នេះបង្ករ អោយ មានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង 
១៦និង០០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នៅចំណុចផ្ទះជួលលេខ១០ ផ្លូវM១៤ បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ​។
  
សមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះឈ្មោះវ៉ា នួនសុភា ភេទស្រី អាយុ29 ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ   ស្នាក់នៅផ្ទះកើតហេតុខាងលើ។
    ប្រភពព័ត៌មានថាមុនពេលកើតហេតុ ជនរងគ្រោះបានលែងលះគ្នាជាមួយប្តីកន្លះឆ្នាំមកហើយ (មានសាលក្រមតុលាការ) រួចជនរងគ្រោះធ្លាប់លេបថ្នាំសំលាប់ខ្លួនម្តងរួចមកហើយ តែត្រូវបងប្អូនជួយសង្គ្រោះទាន់យកទៅពេទ្យជោរៃ។ លុះដល់វេលាម៉ោង១៦និង០០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧
 ជនរងគ្រោះបានយកក្រមាចងកធ្វើអត្តឃាត នៅធ្នឹមបង្អួចក្នុងបន្ទប់ដេកសា្លប់ ពេលនោះអ្នកបំរើក្នុងផ្ទះឃើញក៏ប្រាប់សន្តិសុខ រួចមករាយការណ៌ជូនសមត្ថកិច្ច។
- ការសន្និដ្ឌានៈ យោងតាមសាក្សី និងពិនិត្យកន្លែងកើតហេតុ របស់ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រនិងលោក ឧកញ៉ា នង សុវណ្ណារ័ត្នគ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញបានបញ្ជាប់ថា៖ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯង។
 -បច្ចុប្បន្នសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
151 នាក់
ម្សិលមិញ :
273 នាក់
សប្តាហ៍នេះ :
2244 នាក់
ខែនេះ :
31504 នាក់
3 ខែនេះ :
61065 នាក់
សរុប :
2348207 នាក់