ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សុខចិត្តអត់ការងារធ្វើចៅសង្កាត់ផ្សារកណ្តាលសន្យាមិនក្បត់ឆន្ទៈរាស្រ្តរត់ចោលទ្រនំចាស់ឡើយ!
Tue,24 October 2017 (Time 11:17 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1325នាក់)


បន្ទាយមានជ័យ៖ផ្ទះគេមិនដូចផ្ទះយើងទេ ពេលយើងអស់តម្លៃគេធាក់យើងចេញពីផ្ទះគេហើយនេះជាសារមួយរបស់ចៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត មកពី កូតា សង្គ្រោះជាតិ ចម្លងជូនក្រុមប្រឹក្សាសង្កាត់ផ្សារកណ្ដាល កូតាគណបក្ស សង្គ្រោះជាតិទាំង៦នាក់។

ស្របពេលដែល សភាពការណ៍​ នយោបាយ កាន់តែមានកំដៅ ដែលស្ថានភាព គណបក្សសង្គ្រោះ ជាតិប្រឈមមុខនិងការ រំលាយ ហើយមានការ បើកភ្លើងខៀវ អោយមេឃុំចៅសង្កាត់មកពី កូតា គណះបក្ស សង្គ្រោះជាតិ ចូលរួមជីវភាពនយោបាយជា មួយ គណបក្សប្រជាជន ដើម្បីរក្សា តួនាទី និងមុខ តំណែង របស់ខ្លួននោះ ក៏មាន មេឃុំ កូតា គណបក្ស នេះខ្លះបាន រត់ចោលទ្រនំ មកភ្លក្សរសជាតិ ជាមួយគណបក្ស ប្រជាជនកម្ពុជា វិញម្តង។តែដោយឡែកក៏មានសមាជិកគណបក្សសង្គ្រោះជាតិដែលជាបេក្ខភាពមេឃុំ

ឬ ចៅ សង្កាត់ ខ្លះដែលមាន ជំហររឹងមាំ នៅតែ មិនក្បត់ ឆន្ទៈ​រាស្រ្តដែលបោះឆ្នោតអោយនោះក៏បានប្រកាសតាមប្រព័ន្ធ ទំនាក់ ទំនងសង្គម នានាដោយសន្យាចំពោះមុខប្រជាពលជាពលរដ្ឋម្ចាស់ឆ្នោតថាសុខចិត្តអត់ការងារធ្វើបើបក្សត្រូវរលាយមែន។
ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុក  អ្នកស្រីឃុន ចន្ទី ចៅសង្កាត់ សង្កាត់ផ្សារកណ្ដាល កូតាគណបក្ស សង្គ្រោះជាតិបានបង្ហោះនៅថ្ងៃអង្គារ៍  ទី២៤ ខែតុលា ឆ្នាំ២០១៧នេះថា៖ដោយឃើញព័ត៌មានបងប្អូនក្រុមប្រឹក្សា ចៅសង្កាត់រង ចៅសង្កាត់ មួយចំនួនតូច គ្រប់ខេត្ត និងរាជធានី បានចុះចូលជាគណបក្សកាន់អំណាច។
ថ្ងៃនេះ នាងខ្ញុំ ឃុន ចន្ទី ចៅសង្កាត់ សង្កាត់ផ្សារកណ្ដាល កូតាគណបក្ស សង្គ្រោះជាតិសន្យាជាបងប្អូនប្រជពលរដ្ឋ សង្កាត់ផ្សារកណ្ដាល មិនយកទឹកចិត្ត ពេលវេលា សន្លឹកឆ្នោត ដែល  លោកតា លោកយាយបងប្អូន អ៊ុំពូ មីងមា កូនៗ ខំបោះអោយនាងខ្ញុំទៅលក់ឡើយ ទោះជាគេរំលាយគ្មានការងារធ្វើ ក៏ដោយ ក៏នាងខ្ញុំអាចរកស៊ីធម្មតាដូចកាលពី១៥ឆ្នាំមុន ដែរ។
អ្នកស្រីរំលឹកថា៖ប្រវត្តិការងារកាលពីចន្លោះឆ្នាំ២០០៧-២០១១ ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត គណបក្ស សម រង្ស៉ី
២០១១-២០១២ ចៅសង្កាត់រងទី១ សង្កាត់ប៉ោយប៉ែត កូតា គណបក្ស សម រង្ស៉ី
ហើយចាប់ពីឆ្នាំ២០១២-២០១៧ ចៅសង្កាត់រងទី ២ សង្កាត់ផ្សារកណ្ដាល កូតាគណបក្ស សម រង្ស៉ី
លុះឆ្នាំ២០១៧-បច្ចុប្បន្ន ចៅសង្កាត់ សង្កាត់ផ្សារកណ្ដាល កូតាគណបក្ស សង្គ្រោះជាតិ។
ទោះជាយ៉ាងណាអ្នកស្រី បានផ្ញើរសារមួយឃ្លាសម្រាប់អ្នកដែលចង់ភ្លក្សរស់ជាតិ ជាមួយបក្សផ្សេងថា៖(ផ្ទះគេមិនដូចផ្ទះយើងទេ ពេលយើងអស់តម្លៃគេធាក់យើងចេញពីផ្ទះគេហើយ) ចម្លងជូនក្រុមប្រឹក្សាសង្កាត់ផ្សារកណ្ដាល កូតាគណបក្ស សង្គ្រោះជាតិ ទាំង៦នាក់។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1478 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8627 នាក់
ខែនេះ :
28180 នាក់
3 ខែនេះ :
62013 នាក់
សរុប :
2512720 នាក់