ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចៅសង្កាត់អូរចារបានរិះគន់ខ្លាំងៗថា៖ កុំប្រើដៃម្ខាងគំរាមរំលាយបក្សខ្ញុំ និងដៃម្ខាងទៀតអូសទាញអោយខ្ញុំចុះចូលនោះ
Tue,24 October 2017 (Time 11:33 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1107នាក់)


ភ្នំពេញ) បន្ទាប់ពីនាយករដ្ឋមន្ត្រី ហៅបុរសខ្មៅប្រចាំប្រទេសកម្ពុជា ប្រកាសជាចំហរថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយក្នុងពេលឆាប់ៗខាងមុខនេះហើយបើកផ្លូវឲ្យមេភូមិ មេឃុំ និងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិអាចូលរួមរស់ជាមួយនឹងបក្សកាន់អំណាចបានបន្ត ទៀតប្រសិនបើមិនចង់បាត់បង់មុខតំណែងរបស់ខ្លួននោះទេ។ 

ការប្រកាសរបស់លោក ហ៊ុនសែន បែបនេះគឺធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មករនីរោងចក្រនៅកោះពេជ្រ។

មេឃុំមួយចំនួនរបស់គណបក្សសង្គ្រោះជាតិបានប្តេជ្ញាចិត្តមិនចួលរួមជាមួយគណបក្សដែលបំផ្លាញជាតិ បំផ្លាញប្រជាពលរដ្ឋនិងពោរពេញទៅដោយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនោះទេ ដោយមេឃុំទាំងនោះលើកឡើង​ថា សារ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​គ្រាន់​តែ​ចង់​បំបាក់​ស្មារតី​របស់​មន្ត្រី​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។

នៅនារាត្រីនេះផងដែរ កញ្ញា ស៊ិន រ៉ូហ្សេត ចៅសង្កាត់អូរចារក៏បានបង្ហាញពីជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ថា បើទោះជាកំដៅនយោបាយ បានដុតរោលរាយលមកលើគណបក្សសង្គ្រោះជាតិយ៉ាងសន្ធោសន្ធៅក៏ដោយ ក៏បេះដូង ទឹកចិត្ត ឧត្តមគតិ និងមនសិការរបស់ចៅសង្កាត់ រូបនេះ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់មិនរុញរា មិនខ្លបខ្លាច មិនចុះញ៉ម ឬការភ័យខ្លាចនឹងការបាត់បង់មុខតំណែង តួនាទី ជាចៅសង្កាត់ ឬជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នោះទេ។

ចៅសង្កាត់រូបនេះបានព្រមានធ្ងន់ៗថា សូមកុំប្រើដៃម្ខាងគំរាមរំលាយបក្សសង្គ្រោះជាតិ និងដៃម្ខាងទៀតព្យាយាមអូសទាញឲ្យមន្ត្រីសង្គ្រោះជាតិចូលរួមឃុបឃិតទង្វើអាក្រក់ជាមួយនឹងខ្លួនឲ្យសោះ។

កញ្ញា បានបន្តថា កាលដែលកញ្ញាសម្រេចចិត្តចូលរួមធ្វើការជាមួយគណបក្សសង្គ្រោះជាតិដំបូង កញ្ញាមិនដែលមានបំណងចង់ធ្វើជាក្រុមប្រឹក្សា ឬចៅសង្កាត់ម្តងណាឡើយ តែអ្វីដែលជាក្តីបំណងធំរបស់ចៅសង្កាត់រូបនេះគឺ  “ការផ្លាស់ប្តូរជាវិជ្ជមាន តាមរយះការបោះឆ្នោតដោយឈរលើគោលការណ៍អហឹង្សា “  ។ឧត្តមគតិមិនអាចកាត់ថ្លៃបាន !ទោះប៉ុន្មានខែចុងក្រោយនេះកំដៅនយោបាយបានដុតរោលមកលើគណបក្ស សង្គ្រោះជាតិយ៉ាងសន្ធោសន្ធៅយ៉ាងណាក្តី ក៏ទឹកចិត្ត ឧត្តមគតិមនសិកាស្នេហាជាតិ របស់ខ្ញុំ ក៏ដូចអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិទាំងអស់មិនរុញរា មិនខ្លបខ្លាច មិនចុះញ៉ម ទៅនឹងអំណាចគំរាម អំណាចទឹកលុយ និងការបាត់បង់មុខដំណែងតួនាទី ជាចៅសង្កាត់ ឬជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់បន្តិចណាសោះ ។ដូច្នេះខ្ញុំសូមបញ្ជាក់ថា កុំប្រើដៃម្ខាងគំរាមរំលាយបក្សខ្ញុំ និងដៃម្ខាងទៀតអូសទាញអោយខ្ញុំចុះចូលជាមួយបក្សរបស់អ្នកអោយសោះ ព្រោះកាលខ្ញុំសម្រេចចិត្តចូលរួមជាមួយគណបក្ស សង្គ្រោះជាតិដំបូង ខ្ញុំមិនដែលមានបំណងចង់ធ្វើជាក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមេឃុំ/ចៅសង្កាត់ម្តងណាឡើយ គឺបំណងរបស់ខ្ញុំមានតែមួយគត់ “ការផ្លាស់ប្តូរជាវិជ្ជមាន តាមរយះការបោះឆ្នោតដោយឈរលើគោលការណ៍អហឹង្សា “ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
659 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7808 នាក់
ខែនេះ :
27361 នាក់
3 ខែនេះ :
61194 នាក់
សរុប :
2511901 នាក់