ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មេឃុំនិងជំទប់នារីស្រស់ស្អាត២នាក់ផ្ញើរសារសន្យាមិនលក់ឧត្តគិតិខ្លួនក្បត់ឆន្ទៈរាស្រ្តឡើយ!
Wed,25 October 2017 (Time 10:41 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1061នាក់)


 
 
បន្ទាយមានជ័យ៖ មេឃុំនិងក្រុមប្រឹក្សានារីស្រស់ស្អាត២នាក់ទៀតមកពីកូតាគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ បានផ្ញើរសារ ដោយសន្យាជាមួយ ប្រជាពលរដ្ឋថា ពួកគាត់ប្តាជ្ញារចិត្តមិនលក់ឧត្តគិតិខ្លួន ពីព្រោះឆន្ទះរបស់ប្រជាពលរដ្ឋ មិនមែនលក់នៅតាមផ្សារឡើយហើយបានចំអកថាអស់សំណើចណាស់!ហាសហាស លឺគេល្បីថាពួកជនកំសាកកំពុងដើរទិញទឹកចិត្ត អ្នកស្នេហាជាតិអោយចូលបក្សខ្លួនផង។ 
កោតមិនចេះខ្មាសគេទេហ្ន៎ ប្រកាសអោយក្តែងៗថាចង់រំលាយបក្សមួយដែលប្រជាពលរដ្ឋបានបោះឆ្នោតអោយជាងបីលាននាក់។ វាមិនស្រួលដល់ម្លឹងទេដឹងអាវ៉ា ពេលនេះបើសិននរណាម្នាក់ហ៊ានក្បត់បក្សខ្លួន ប្រៀបប្រដូចខ្លួនឯងទៅហ្នឹងសំរាមអញ្ចឹង សំរាមខ្លះអាចនឹងមានតំលៃជាងមនុស្សក្បត់ឆន្ទះរាស្ត្រទៅទៀត។
ដោយប្រតិកម្មនេះបានធ្វើឡើងព្រមគ្នាក្នុងថ្ងៃទី២៤ខែតុលាឆ្នាំ២០១៧ក្នុងថ្ងៃតែមួយ។
នាងខ្ញុំ ជា លីនណា ហាក់ដូចជាមិនចាប់អារម្មណ៍សោះ វាជាវប្បធម៍ដដែលៗនៅពេលជិតបោះឆ្នោត។
ប៉ុន្តែក្នុងនាមខ្ញុំជាមន្ត្រីជាប់ឆ្នោតថ្មី មកពីគណបក្សសង្គ្រោះជាតិ ក៏សូមប្តាជ្ញារចិត្តមិនលក់ឧត្តគិតិខ្លួន ពីព្រោះឆន្ទះរបស់ប្រជាពលរដ្ឋ មិនមែនលក់នៅតាមផ្សារឡើយ។ 
ទោះបីជាត្រូវបាត់បង់មុខតំណែងតួនាទីរឺស្ថិតក្នុងកាលៈទេសៈណាក៏ដោយខ្ញុំសូមសន្យាថានឹងនៅតែរក្សាគោលជំហរដើម ដើម្បីឆ្ពោះទៅរកការបោះឆ្នោតដោយដើរតាមគន្លងលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជាក់ជាមិនខាន។
ស្របជាមួយគ្នានេះគណនី ហ្វេសប៊ុក ឈ្មោះ ថា Lang Thavryដែលគេដឹងថារបស់អ្នកនាងមេឃុំនារីរូបស្រស់ឃុំឬស្សីក្រោក មកពីកូតា គណបក្ស សង្គ្រោះ​ជាតិក៏បាន បង្ហោះសារលើបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក ដោយសន្យាថាមិនក្បត់ឆន្ទះរាស្ត្រទៅចុះចូលជាមួយបក្សកាន់អំណាចជាដាច់ខាតនិងបានការកាំទ្រពី គណនីឈ្មោះ Lychee Kh បានបញ្ចេញមតិរបស់ខ្លួន បើគាំទ្រប្អូនស្រី តោះទៅចុះឈ្មោះបោះឆ្នោត  ងើបឈរឡើងទៅចុះឈ្មោះ បោះឆ្នោតជាផលវិជ្ជមានមួយគឺយើងរើសយកនារីនិងបុរសរបស់គណបក្ស សង្គ្រោះជាតិមកដឹកនាំភូមិត្បិតពួកគាត់ជាមនុស្សរក្សាសន្យានិងមិនអោនក្បាលក្បត់ឆន្ទ: ពលរដ្ឋដែលបោះឆ្នោតឲ្យគាត់។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
570 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7719 នាក់
ខែនេះ :
27272 នាក់
3 ខែនេះ :
61105 នាក់
សរុប :
2511812 នាក់