ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
យកក្បាលគ្រាប់បែកប្រភេទ១០៥មីលីម៉ែត្រមកធ្វេីជាទ្រនាប់ដំដែកធ្វើស្នឹងគោ ក៏បណ្តាលអោយផ្ទុះស្លាប់ទាំងបីនាក់ជីតានឹងចៅ!
Wed,25 October 2017 (Time 03:50 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 1054នាក់)


ព្រៃវែងៈ យ៉ាងហោចណាស់ មនុស្ស ៣នាក់បានស្លាប់យ៉ាងអណោចអាធ័មខណៈលោកតាវ័យ៧៣ឆ្នាំម្នាក់បានយកក្បាលគ្រាប់បែកប្រភេទ១០៥មីលីម៉ែត្រមកធ្វេីជាទ្រនាប់ដំដែកធ្វើស្នឹងគោ ក៏បណ្តាលអោយផ្ទុះស្លាប់ទាំងបីនាក់ជីតានឹងចៅប្រុសស្រី។
ហេតុការណ៍ផ្ទុះក្បាលគ្រាប់ខាងលេីបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិជង្រុក ឃំុរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
 
ពាក់ព័ន្ធនឹងករណីខាងលេីនេះដែរ លោកឧត្តមសេនីយ៍ត្រី ស្រេង ជាស្នងការនគបាលខេត្តព្រៃវែង និង លោកឧត្តមសេនីយ៍ត្រី ម៉ែន សុីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រាប់ឲ្យដឹងដែរថាជនរងគ្រោះខាងលេី
-ទី១ ឈ្មោះ ទេព ផល ភេទប្រុសអាយុ៧៤ឆ្នាំ
-ទី ២ ឈ្មោះ ផល ណាវី ភេទស្រីអាយុ១២ឆ្នាំ(ត្រូវជាចៅ)
-ទី ៣ ឈ្មោះ ផល ដារ៉ា ភេទប្រុសអាយុ៩ឆ្នាំ(ត្រូវជាចៅ)មូលេតុដោសារតែ ជនរងគ្រោះត្រូវជាជីតាបានយកក្បាលគ្រាប់ប្រភេទ១០៥មីលីម៉ែត្រមកធ្វេីជាទ្រនាប់ជំនួសពូថៅ សម្រាប់ដំដែកធ្វេីស្នឹងគោហេីយទំនងនៅពេលនោះជនរងគ្រោះត្រូវជាចៅនៅលេងជិតនោះដែរទេីបផ្ទុះបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំង៣នាក់តែម្តងដោយជនរងគ្រោះជាជីតាគឺធ្លាយពោះវៀនចេញមកក្រៅនឹងចៅប្រុសត្រូវរបួសជាច្រេីនកន្លែងនឹងចៅស្រីត្រូវកញ្ចឹង ក ស្លាប់គួរឲ្យអណោចអាធ័ម។ ទោះជាយ៉ាងណាបច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណីផងដែរ៕ 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2075 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4708 នាក់
ខែនេះ :
17098 នាក់
3 ខែនេះ :
56844 នាក់
សរុប :
2482553 នាក់