ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឈ្មួញឈ្លៀតឱកាស ពេលនយោបាយមានកំដៅ ឃុបឃិតជាមួយយោធាប្រព្រឹត្តបទល្មើស!
Fri,27 October 2017 (Time 11:12 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1444នាក់)


បន្ទាយមានជ័យ ៖ គ្រាដែល រលក កំដៅនយោបាយកំពុងមានកើនឡើងខ្លាំង
ជាឱកាស ល្អសម្រាប់ឈ្មួញខិតខូច ប្រព្រឹត្ត បទល្មើសកាន់តែខ្លាំងឡើង។ថ្មីៗ
នេះគេសង្កេតឃើញថាសកម្មភាព របស់កង យោធា វរសេនាតូច៥០៣ល្បី ខ្លាំង ថា កំពុងឃុបឃិត ប្រព្រឹត្ត បទល្មើស នៅតាមខ្សែរបន្ទាត់ ព្រំដែន កម្ពុជា-ថៃយ៉ាងពេញបន្ទុក ។
យោងតាម សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅភូមិចំការគ ឃុំ ស្វាយចេក ស្រុក ស្វាយចេក ខេត្ត  បន្ទាយមានជ័យ។ បានឲ្យដឹងថា 
សព្វថ្ងៃនេះ​​ បទល្មើស ជាច្រើនបានសំរុកចេញតាមច្រករបៀង ចំការគរ យ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ  តែម្តង។ 
បទល្មើសទាំងនោះមានដូចជា ឈើរគ្រញូង  រថយន្ត ចង្កូដស្តាំស៊េរី  ទំនើបៗ
គ្រឿងចក្រកសិកម្ម ត្រាក់ទ័រ  និងម៉ូតូប្រភេទ​លេខ អូតូ ស៊េរីទំនើបៗបង្ហូរចូលមក ស្តុបលក់ក្នុងឃ្លាំង  នាទីរួមខេត្តបន្ទាយមានជ័យ យ៉ាងពេញបន្ទុកផងដែរ។
ប្រភពបានចង្អុលបញ្ហាញចំៗថា ការនាំរថយន្តចង្កូតស្តាំឆ្លងដែន គឺចេញតាមច្រករបៀង ភូមិចំការគរ ច្រើនជាង ច្រកតំបន់ប្រាំ ច្រកអូបីជាន់ និងច្រកសេះងាប់។
ជាក់ស្តែងមាន ផ្លូវរបៀងចេញឡានដ៏សម្បូរបែប ត្រូវបាន សហការគ្នាបង្កើតឡើង រវាងលោក យ៉ុង ដែលប្រចាំការនៅ ទីបញ្ជាការកងអនុសេនាធំល្បាតទី៤ នៃកងការពារព្រំដែន៥០៣ និងភាគីកងទ័ពថៃ ហូណា អួន (วิรุฬ แตะกระโทก)កាន់ច្រកផាត់ត្យាមជាប់ព្រំប្រទល់គ្នា។
នូវតាមដងផ្លូវនៃច្រករបៀងទាំងនេះ មានស្លាកលេខ រថយន្តថៃ ចង្កូតស្តាំជាច្រើនបានបោះចោល ស្ទើគ្រប់កន្លែងបន្ទាប់ពីការដោះដូរ ស្លាកលេខខ្មែររួច។ (មានវីឌីអូ បង្ហាញពីទីតាំង នៃស្លាកលេខ ដែលដោះចោលយ៉ាងអនាធិបតេយ)។
ទាក់ទងនិងការនាំរថយន្តឆ្លងកាត់ព្រំដែន គេកម្រឃើញ លោក យ៉ុង ចេញប្រតិបត្តិការនៅ​តាមច្រក​ទាំងនេះដោយផ្ទាល់ណាស់ គឺមានតែ កូនចៅរបស់លោក ដែលប្រចាំនៅច្រកចំការគរ និងច្រករបៀង​ផ្សេងទៀតតែប៉ុណ្ណោះ ដូចជាលោក នាង រិទ្ធីឆ័យ លោក ប៉ាន ណារ៉េត និងលោក ប៊ូ ឆេងជា ដែល ជាប្រភេទមនុស្សមានចរិកមិនសុភាពរាបសារ មាន​ទំនាក់ទំនងដោយផ្ទាល់ជាមួយលោក ហ៊ុន ហួត។
លោក យ៉ុង នៅក្រោមបង្គាប់ របស់លោក ឃួន ជឿន មេបញ្ជាការ កងការពារព្រំដែនលេខ503 អាចជាអ្នកស្ថិតនៅពីក្រោយខ្នងដ៏សំខាន់ចំពោះការបើកដៃរឲ្យ លោក ហ៊ុន ហួត នាំរថយន្តឆ្លង​ដែនខុសច្បាប់នេះ។
ចំពោះរថយន្តចង្កូតស្តាំ ក្រៅតែពីនាំចេញចូលមកជ្រៅទឹកដីកម្ពុជា តាមរយៈមេ ឈ្មួញធំដែលមាន​តួរនាទី​ជាមន្រ្តីរាជការប្រចាំខេត្ត បន្ទាយមានជ័យ រថយន្តមួយចំនួន ក៏ត្រូវ យកមកបាញ់ថ្នាំពណ៌ត្រេអ៊ី ឬបាញ់ថ្នាំជា ឈុតទាហ៊ាន បំពាក់ស្លាកលេខ ខេមរៈភូមិន្ទ ដើម្បីជិះយ៉ាងរំភើយ និងលក់បន្តផងដែរ។ ការបាញ់ថ្នាំ ពណ៌ទាហ៊ាន និងពាក់ស្លាកលេខ ខេមរៈភូមិន្ទ គឺធ្វើឡើងដោយសម្ងាត់ នៅតំបន់ច្រក​របៀងព្រំដែននេះ។ សូម្បីតែទាហានធម្មតា មួយចំនួនក៏មាន​ឡានឈុត​ទាហ៊ាននេះជិះដែរ ខណៈកូន លោកហ៊ុនហួតជិះឡានចង្កូតស្តាំដែលចេញមកពីប្រទេសថៃ។
 
ទោះជាយ៉ាងណាជុំវិញបញ្ហានេះមជ្ឈដ្ឋាននានាបានលើកឡើងថាដោយសារ
រលក កំដៅនយោបាយកំពុងមានកើនឡើងខ្លាំងជាឱកាស ល្អសម្រាប់ឈ្មួញខិតខូច ប្រព្រឹត្ត បទល្មើសកាន់តែខ្លាំងឡើង។ហើយការដែលឈ្មួញ រកស៊ី​បានដោយរលូនបែបនេះគេជឿថាប្រាកដជាមានការឃុបឃិតជាមួយមន្ត្រីជំនាញនិងស្ឋាប័ណ្ណពាក់ព័ន្ធមិនខានទើបមានភាពរលូនបែបនេះ។ហើយពួគាត់ជម្រុញអោយសមត្ថកិច្ចគយធ្វើការត្រួតពិនិត្យទៅលើឃ្លាំងរថយន្តនិងម៉ូតូដែលកំពុងតែដាក់លក់យ៉ាងគគ្រឹកគគ្រេងនាក្រុងប៉ោយប៉ែតក៏ដូចជាទីរួមខេត្តបន្ទាយមានជ័យផងទាន!។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1124 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8273 នាក់
ខែនេះ :
27826 នាក់
3 ខែនេះ :
61659 នាក់
សរុប :
2512366 នាក់