ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បានឡើងជាមេឃុំជំទប់១ហើយបែរជាយករាស្ត្រធ្វើជាសត្រូវ!
Fri,27 October 2017 (Time 05:45 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 1055នាក់)


កំពង់ឆ្នាំង៖ប្រជាពលដ្ឋមួយគ្រួសាររស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពុងឆ្នាំង ត្រូវបាន លោកមេឃុំជំទប់ទី១ឡើងថ្មី ឡុង សុខុម ប្ដឹងឡើងតុលាការសាលាដំបូខេត្តកំពុងឆ្នាំង។
-លោកឡាំ ចាន់ធី ជាកូនបង្កើតលោក ជួន ឡេង អតីតក្រុមប្រឹក្សា ឃុំឆ្នុកទ្រូបាននិយាយប្រាប់ឲ្យអ្នកពត៌មាយើងដឹងថា កាលពីឆ្នាំ២០១០ ឧ៍ពុករបស់គាត់ក៍ជាក្រុមប្រឹក្សាឃុំឆ្នុកទ្រូម្នាក់ដែរ កាលនោះមានអង្គការជាដៃគូរក្រសួងមហាផ្ទៃ បានឧបត្ថម្ភ កាណូត១គ្រឿង និងផែបណ្ដែតទឹកចំនួន៣៖ 
-ផែទី១-លោកមេឃុំ សុំរិទ្ធ ផេងជាអ្នកគ្រប់គ្រង
-ផែទី២-គឺលោកសុខ សៀមជុំទប់ទី១ជាអ្នកគ្រប់គ្រង ជួលឲ្យពេលប្រជាពលរដ្ឋធ្វើបុណ្យនិងមង្គលការផ្សេងៗ
-ផែទី៣-លោកយ៉ុង ប៊ុនធឿជាអ្នកគ្រប់គ្រងសម្រាម់ឲ្យប្រជាពលរដ្ឋផ្ញើម៉ូតូ រីឯការណូតបាឡា១គ្រឿងនេះ ឧ៍ពុកលោកជាអ្នកគ្រប់គ្រង បំរើការងាររួមក្នុងឃុំ មិនមានប្រាក់ចំណូលបានមកពីកាណូតនេះទេ ចំណែកថវិការជួសជុលតម្រូវឲ្យខាងឃុំជាអ្នកចេញទាំងអស់។
អ្នកមីងសេង វណ្ណា ត្រូវជាម្ដាយលោកឡាំ ចាន់ធីបានប្រាបទាំង់ទឹកភ្នែកថា កាណូតនេះប្ដីគាត់យកពីឃុំមកថែរក្សាបាន៤ឆ្នាំគាត់បានស្លាប់ ប៉ុន្ដែកាលគាត់នៅរស់គាត់បានទិញអាគុយថ្មី២តម្លៃ៥០ម៉ឺនរៀលនិងបានជួសជុល១ឆ្នាំម្ដង៦០ម៉ឺនរៀល ប៉ុន្ដខាងឃុំមិនដែលចេញលុយថ្លៃជួសជុលឲ្យឡើយ។ក្រោយពីប្ដីគាត់ស្លាប់ទៅ ការណូតនេះជ្រាបទឹកគ្រប់កន្លែង ភ្លៀងពេលយប់ម្ដងៗគាត់ងើបបាចទឹកកាណូតមិនសូវបានដេកទេ។ រីឯម៉ាស៊ីនក៏ខូចគាត់បានរាយការណ៍ ទៅមេឃុំ តែលោកមេឃុំ សុំរិទ្ធ ផេង គាត់ឆ្លើយថា ចាំពេលមានលុយទើបជួសជុល។ ហេតុដូច្នោះគាត់ក៍់នឹកឃើញកាលប្តីគាត់នៅរស់ស្រលាញ់កាណូតនេះណាស់ ទើបគាត់សម្រេចចិត្តជួសជុល បន្ត៣ឆ្នាំទៀតសរុបទឹកប្រាក់ទាំង៧ឆ្នាំ អស់ជាង៥លានរៀល។អ្នកមីងសេង វណ្ណាបានប្រាប់ទៀតថា ក្រោយពីធ្វើជួសជុលរួច បើកបរបានវិញស្រាប់តែលោកឡុង សុខុម មកយកកាណូតមិនប្រាប់មួយម៉ាត់ គាត់ស្មានតែខាងអាជ្ញាធរឃុំត្រូវការប្រើ ដឹងអី មិននឹកស្មានដល់ថាលោកឡុង សុខុម យកទៅដឹកសាច់អួនដាក់របាំងបទល្មើសផ្ទាល់ខ្លួនទៅវិញ  គាត់តូចចិត្តណាស់ បើយកទៅហើយក៍យកទៅតែគួណាជួយចេញលុយជួសជុលឲ្យគាត់ខ្លះផង។ ប៉ុន្ដែផ្ទុយទៅវិញមិនមានដំណោះស្រាយឲ្យគាត់សោះអស់រយះពេល៦ខែបែរជាលោកឡុង សុខុមប្ដឹងទាមទាឲ្យគា.ត់សងជម្ងឺចិត្តចំនួន៦លានរៀលទៅវិញ។មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងដាក់ពាក្យបណ្ដឹងប្ដឹងកូនគាត់ទៅលាការសាលាដំបូងខេត្ត ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃថែមទៀត។លោកស្រីបានបញ្ជាកបន្ថែមថា ក្នុងរឿងនេះលោកស្រីមិនខ្លាចតតាំងក្ដីនៅតុលាការជាមួយលោកឡុង សុខុមនោះឡើយ ដោយអះអាងថា គាត់មិនមានកំហុសអ្វី នោះទេ។ ដោយឡែកមជ្ឈដ្ឋានទូទៅក្នុងឃុំឆ្នុកទ្រូក៏បានរិះគន់លោកឡុង សុខុមផងដែរ មានមតិខ្លះបានលើកឡើងថា គ្រាន់តែបានកាន់តំណែងជាជំទប់ទី១មិនបានប៉ុន្មានខែផង បានកាងឈ្លោះដណ្ដើមដីចំណីផ្លូវ ជាមួយប្រជាពលរដ្ឋ និងកាប់ព្រៃលិចទឹកយកដីរាប់សឹបហិចតាធ្វើកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនខ្លាចញញើតនិងច្បាប់បន្តិចសោះ និងធ្វើឲ្យប្រជាពលរដ្ឋអស់ជុំនឿ និងមានការថ្នាំងថ្នាក់ជាមួយរដ្ឋាភិបាល (ខឹងគោ វ៉ៃរទេះ)ជាដើម។ ប្រជាពលរដ្ឋសូមសុំនូមពរលោកឃួន សៅ រុំ អភិបាលស្រុកបរិបូរណ៍និងឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយពិនិត្យនឹងរកយុត្តិធម៍ឲ្យក្រុមគ្រួសារអ្នកមីងសេង វណ្ណាផង ដោយលោក ឡុង សុខុម ខ្លួនជាអាជ្ញាធរបានអនុវត្តិផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាលដ៏ល្អផូផង់ ក្នុងនាមថ្នាក់ដឹកនាំត្រូវបំរើប្រជាពលរដ្ឋស្របតាមពាក្យស្លោក(មន្ត្រីបំរើរាស្ដ្រ)មិនមែនមន្ត្រីប្ដឹងរាស្ដ្រនោះទេ។
លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ លោកបាននិយាយប្រាប់អ្នកពត៌មានយើងបន្ថែមនៅថ្ងៃទី២៦/១០/២០១៧នេះថា មិនបានប៉ុន្មានខែផងលោកឡុង សុខុម បានបង្កររឿងពិបាកដោះស្រាយច្រើនណាស់ គ្រាន់តែលោកទទួលបណ្តឹងលោកឡុង សុខុមប្ដឹងប្រជាពលរដ្ឋចំនួន២ករណីទី១-ប្ដឹង ក្រូច ស៊ីថា ហៅសៀងជានគបាលប៉ុស្ដ៍ឃុំឆ្នុកទ្រូនិងទី២-ប្តឹង ឡាំ ចាន់ធី។
លោកសាំង គឹមស៊ន បានបន្ដថា លោកក៍សង្ឃឹមផងដែរថាក្រុមការងារថា្នក់អន្លើៗច្បាស់ជាយល់នឹងជួយរកដំណោះស្រាយដើម្បីឆ្លុះបញ្ចាំងឲ្យមានភាពសុក្រិតនិងយុត្តិធមជួនដល់ប្រជាពលរដ្ឋរបស់គាត់ជាក់ជាមិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
503 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7652 នាក់
ខែនេះ :
27205 នាក់
3 ខែនេះ :
61038 នាក់
សរុប :
2511745 នាក់