ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ការប្រើប្រាស់គំរាមកំហែង លួងលោម បោកបញ្ឆោត នៅតែមានក្នុងសង្គមនយោបាយកម្ពុជា
Sat,28 October 2017 (Time 03:36 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1226នាក់)


ភ្នំពេញៈ ក្នុងពេលថ្មីនេះ ដោយមានព្រឹត្តិការណ៍នយោបាយក្តៅដាក់គ្នារវាងគណបក្សប្រជាជន ក​ម្ពុជា ជាមួយគណបក្សសង្គ្រោះជាតិ ដែលគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាច មាន សាច់ដុំធំ បានវាយប្រហារយ៉ាងធ្ងន់ៗ តាមផ្លូវច្បាប់ផង តាមការគំរាមកំហែងដោយចំហផង ដោយលើកឡើងអំពីស្ថានភាពនយោបាយថា គណបក្សសង្គ្រោះជាតិត្រូវរំលាយ ទើបមានការមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា បានដើរសាកសួរ និង បញ្ចុះបញ្ចូលសមាជិកគណបក្ស សង្គ្រោះជាតិ ឲ្យចុះចូលជាមួយគណបក្សរបស់ខ្លួន ។

ក្នុងសារព័ត៌មានក្នុងស្រុកបានចុះផ្សាយជាបន្តបន្ទាប់ អំពីសមាជិកគណបក្សសង្គ្រោះជាតិ ចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជានេះ តែមានលោក សាន់ អែលម៉ាត់ ជាសមាជិកក្រុមប្រឹក្សា សង្កាត់ប៉ោតប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញមុខអះអាងថាៈ ខ្លួនមិនបាន សុំ គណបក្សប្រជាជនកម្ពុជា ចុះចូលនោះទេ លិខិតដែលចុះផ្សាយនោះ ជាលិខិតមិនពិតទេ ការចុះ ផ្សាយនោះជាការបំពុលបរិយាកាសសន្តិភាព​ នៅកម្ពុជា ។

កន្លងមកជារឿយៗ មានមន្ត្រីខាងគណបក្សប្រជាជនកម្ពុជា ប្រឹងប្រែងប្រើយុទ្ធសាស្ត្រ ដើម្បីអូស ទាញសមាជិកគណបក្សសង្គ្រោះជាតិ ឲ្យចុះចូលជាមួយគណបក្សខ្លួន ។

សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យមួយ បានមានប្រសាសន៍ថាៈ បរិបទនយោបាយ នៅកម្ពុជា មានចរិកលក្ខណៈខុសពីប្រទេសគេផ្សេងៗ ពីរបបមួយទៅរបបមួយ ដោយប្រើយុទ្ធ សាស្ត្រមិនមានចរិកចាស់ទុំទេ ។ បើសិនអ្នកនយោបាយមិនមានចរិកចាស់ទុំបែបនេះ នាំឲ្យប្រជាពលរដ្ឋកម្ពុជា មានការព្រួយ និង បារម្ភ ចំពោះអនាគតប្រទេសជាតិ ។

សមាជិកគណបក្សសង្គ្រោះជាតិ ម្នាក់បាននិយាយថាៈការបំភិតបំភ័យថា គណបក្សសង្គ្រោះជាតិ រលាយ ដោយមានទាំងប្តឹងទៅតុលាការកំពូល មានចាប់មេបក្ស និង សភាជាតិ បានធ្វើវិសោធន កម្ម និងព្រាងច្បាប់ចំនួន ៤ ហើយ បានអនុម័តដោយឯកបក្សនោះ មិនមែនជាអ្វីដែលត្រូវភិតភ័យ ឡើយ ។  យើងមើលទៅលើមន្ត្រីគណបក្សប្រជាជនកម្ពុជា បើសិនជាគណបក្សសង្គ្រោះជាតិ រលាយមែន ប្រហែលជាមិនមើល មុខអ្នកមាននិន្នាការពាហិរបក្សហើយ ​បែរទៅជាមន្ត្រីទាំងអស់ នោះខិតខំបញ្ចុះបញ្ចូលសមាជិកគណបក្សសង្គ្រោះជាតិ ឲ្យចុះចូលជាមួយបក្សខ្លួន ។ តាមពិតទៅគណបក្សមួយនេះដឹងខ្លួនថា គេអត់ពេញចិត្ត ហើយនឹងចាញ់ឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ ហើយគណបក្សសង្គ្រោះជាតិ មិនអាចរលាយបានទេ ព្រោះ ៥៥ អាសនៈនៅរដ្ឋសភា មិនជារបស់គណបក្សសង្គ្រោះជាតិទេ ជារបស់ពលរដ្ឋជាម្ចាស់ឆ្នោត ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1026 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8175 នាក់
ខែនេះ :
27728 នាក់
3 ខែនេះ :
61561 នាក់
សរុប :
2512268 នាក់