ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយ លោកចៅវ៉ាយស្រុកអន្លង់វែង និងលោកមេឃុំ ក្លែងឯកសារសាធារណះ ឃុបឃិតលក់ដីក្រុមហ៊ុនអោយពលរដ្ឋកំពុងមានជម្លោះ!
Sun,29 October 2017 (Time 03:00 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 1254នាក់)


 
ខេត្តឧត្តរមានជ័យ÷លោកហោជិន វីរះយុទ្ធ អភិបាលស្រុកអន្លង់វែង និងលោកវង្ស័ភក្រ្ត័មេឃុំអន្លង់វែង បានក្លែងឯកសារសាធារណះ ផ្ទេសិទ្ធ និងកាន់កាប់ទិញលក់ ដីរបស់ក្រុមហ៊ុន ទំរីងរ៉ាប់ប៊ើកំពុងមានជម្លោះមិនទាន់ដាច់ស្រេចជាមួយពលរដ្ឋ ស្ថិតនៅភូមិអូតាម៉េងឃុំអន្លង់វែងស្រុកអន្លង់វែង ចំនួន24ហិចតា លក់ទៅអោយប្រជាពលរដ្ឋ ដោយមានការស៊ីញ៉េវាយត្រា ឃុំស្រុកនិងសុរិយោដីដោយគ្មានការទទួលខុសត្រូវ។រហូតមកដល់ពេលនេះពលរដ្ឋនាក់ទិញត្រូរងគ្រោះអស់ប្រាក់ផង និង ត្រូវខាងក្រុមហ៊ុនប្ដឹង ទៅតុលាការ បន្ថែម ទៀត។
រឿងនេះបានបែកធ្លាយនៅពេលដែលសាលាដំបូងខេត្តឧត្តរមានជ័យ លោកអ៊ាក ផល្លា ប្រធាន និងជាចៅក្រមអនុវត្តន៍សាលាដំបូង បានមកប្រកាស់សាលក្រម ក្ដីសម្រេច រក្សារការពារដីទំនាស់ របស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី24ខែតុលាឆ្នាំ2017 នៅសាលាស្រុកអន្លង់វែង ដែលខាងភាគគីតំណាងក្រុមហ៊ុនបាន ប្ដឹង ឈ្មោះស៊ុនស្រីនាង ឈ្មោះអ៊ឹម ចាន់ថា ឈ្មោះថន ធឿន និងឈ្មោះអៀប វ៉ុន ។
បើតាមការអោយដឹងពីប្រជាពលរដ្ឋ រងគ្រោះម្នាក់បានលើកឡើងថា រូបគាត់បានទិញដី ពីលោកសេងសុង ក្រុមព្រឹក្សារឃុំអន្លង់វែង ចំនួន 24 ហិចតា តែបែជាមានឈ្មោះមេភូមិថ្នល់កែង លោក មុតមន និងលោកអនុភូមិឡុងប៊ុនថេង និងនាក់ផ្សេងអែទៀត ជានាក់ឈរឈ្មោះផ្ទេកម្មសិទ្ធទៅវិញ។ ដោយមានការស៊ីញ៉េនិងវាយត្រាឃុំ ស្រុក និង សូរិយោដីស្រុក រីឯឈ្មោះសេងសុងក្រុមព្រឹក្សារឃុំ ជានាក់ទទួលប្រាក់ ។ពលរដ្ឋរងគ្រោះគ្រោងដាក់ ប្ដឹងអាជ្ញាធរភូមិឃុំដែលបានលក់ដីអោយគាត់ទៅតុលាការឆាប់ៗនេះ។
បើយោងតាមលិខិតផ្ទេសិទ្ធនិងលិខិតកាន់កាប់របស់នាក់ទិញនិងនាក់លក់ គេបានបែងចែកស្មើៗភាពគ្នាក្នុងមួយនាក់ៗផ្ទេសិទ្ធ 8,2060ម៌(ស្មើនិងប្រាំបីម៉ឺនពីពាន់សូន្យរយហុកសិបម៉ែតការ៉េ )។
ប្រជាពលរដ្ឋបានលើកឡើងថា មានដីប្រមាណ60សិបហិចតាផ្សេងទៀត ដែល មានភូមិឃុំនិងនាក់មានអំណាចនៅស្រុកអន្លង់វែងមួយចំនួនយកដីរបស់ក្រុមហ៊ុធ្វើជាកម្មសិទ្ទរបស់ខ្លួនបង្ករបង្កើនផលរហូតមកដល់ពេលនេះ ក្រុមអ្នកមានអំណាចសាមគ្គី គ្នា ទៅយកដីក្រុមហ៊ុននោះបានដាំដំណាំចាន់ទី ម្នាក់ៗបួនដប់ហិចតា អស់ហើយ។
មហោជនស្រុកអន្លង់វែងបានលើកឡើងថា ក្រោយពីមានការចុះបញ្ជីទ្រព្យសម្បិត្តរួចមក នៅតែឃើញនាក់មានអំណាចមួយភាគធំលក់ដីក្រៅបញ្ជីទ្រព្យសម្បិត្តមិន ចេះអស់ និងស្រែចំការក្រៅបញ្ជីកើតមានជាហូហែទៀតផង ។នេះសរបញ្ជាក់អោយឃើញថាកុំពុងតែកើតមាននូវអំពើពុករលួយធ្ងន់ធ្ងរនៅស្រុកអន្លង់វែងទាំងមូល។
មូលហេតុទាំងអស់នេះហើយធ្វើអោយមានការ សូមអំពាវនាវទៅដល់ អង្គភាពប្រឆាំងអំពើពុករលួយ( ACU)និងអធិការកិច្ចដាក់ការស៊ើបអង្កេតនិងស្រាវជ្រាវនិងចាត់ការតាម ច្បាប់ ផងទាន។
លោក សេង សុង ក្រុមព្រឹក្សារឃុំអន្លង់វែងជាបុគ្គលទីមួយដែលត្រូវម្ចាស់នាក់ទិញដីប្ដឹងទៅតុលាការមុនគេ និងមានមេភូមិជាបន្តរបន្ទាប់ទៀត បើទាមទាដីពីក្រុមហ៊ុនមិនបានមកអោយគេវិញទេនោះ។
ប្រភពបានបង្ហើបថាលោកសេងសុងមិនមែនលក់ដីបានប្រាក់ដោយយកខ្លួនឯងនោះទេ គឺជានាក់ចេញមុខលក់អោយនាក់មានអំណាចមួយចំនួនដែលមិនហ៊ានចេញមុខខ្លួនឯង។
លោកសេងសុងបានអោយដឹងតាមទូសព្ទ័ថាពួកលោកពិតជាបានលក់មែន ហើយរឿងនេះគួរតែសួរទៅខាងស្រុកសិន។លោក ហោជិន វរះយុទ្ធអភិបាលស្រុកអន្លង់វែងលោកថាជាប់រវល់នៅបាងកកប្រទេសថៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1348 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8497 នាក់
ខែនេះ :
28050 នាក់
3 ខែនេះ :
61883 នាក់
សរុប :
2512590 នាក់