ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ច្រករបៀង គឺជាប្រភពនៃ បទល្មើស ការជួញដូរ មនុស្ស ​ បទល្មើស គេចពន្ធ បទល្មើសឈើរគ្រញូងគ្រឿងញៀនជាដើមដែលទាហាន និងប៉ូលីសជាអ្នកទទួលខុសត្រូវ!
Mon,30 October 2017 (Time 09:39 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 1005នាក់)


បន្ទាយមានជ័យ៖ សម្តេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី  និងជារដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានថ្លែងថាច្រករបៀងនៅតាមខ្សែរបន្ទាត់ព្រំដែនជាច្រកខុសច្បាប់ដែលមិនគួរមានព្រោះច្រកទ្វារ  អន្តរជាតិនិងច្រកទ្វេរភាគី រួមទាំង ច្រកតំបន់ ក៏មានច្រើនលើសលប់ពេកហើយៗភាគច្រើននៃរបៀងទាំងនោះ  ត្រូវបានគេ យកមកប្រព្រឹត្ត បទល្មើស ផ្សេងៗ​ ដូចជា៖   ការជួញដូរ មនុស្ស ​ បទល្មើស គេចពន្ធផ្សេងៗ រាប់ទាំង បទល្មើសគ្រឿងញៀនឆ្លងដែន និងបទល្មើសឈើរគ្រញូងជាដើម។ហើយនូវពេលដែលបទល្មើស
កើតឡើងគឺជាការទទួលខុសត្រូវរបស់ទាហាន និងប៉ូលីស ។
 
ការថ្លែងបែបនេះក្នុងគ្រាដែលសម្តេចបានអញ្ជើញជាគណះអធិបតេយ្យក្នុងពិធីបញ្ចុះ បឋមសិលា ខ្លោងទ្វារច្រកទ្វារ  អន្តរជាតិ  ប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧  ។
ហើយក្នុងកម្មពិធីនោះដែរក៏មានការចូលរួមពីសំណាក់ ឯកឧត្តម កែគឹមយ៉ានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។ឯកឧត្ដម​ ថោងខុន  រដ្ឋមន្ត្រី​ ក្រសួងទេសចរណ៍ និង ឯកឧត្ដម​អភិបាលនៃគណះអភិបាលខេត្តលោកជំទាវ លោកឧញ្ញា អ្នកមុខអ្នកការអាជ្ញាធរអង្គភាពពាក់ពន្ឋ័គ្រប់ស្ថាប័នជាតិ នឹងអាជ្ញាធរសមត្ថកិច្ចនៃប្រទេសថៃជាប់ព្រំដែនខេត្តបន្ទាយមានជ័យរួមនឹងប្រជាពលរដ្ឋសិស្សានុសិស្សដូនជីតាជីនឹងព្រះសង្ឃក្នុងមូលដ្ឋានផងដែរ។
 
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនឹងសមត្ថកិច្ចមន្ត្រីរាជាការថា ការសាងសង់អាគារស្នាក់ការនគរបាលអន្តោប្រវេសន៍ខាងលើនេះ ដោយចំណាយទឹកប្រាក់របស់រដ្ឋ មានកំពស់បីជាន់ មានបន្ទប់រងចាំ បំពាក់គ្រឿងបរិក្ខានឹងមានជណ្តើរយន្តទៀតផង ការសាងសង់អាគារស្នាក់ការខាងលើនេះប្រើរយៈតែ១៨ខែតែប៉ុណ្ណោះដើម្បីឱ្យរួចរួចរាល់ជាស្ថាពរនឹងដាក់ឱ្យប្រើប្រើប្រាស់ជាផ្លូវការ អាគារស្នាក់ការថ្មីនេះវាមានសារសំខាន់់សម្រាប់ឱ្យស្ថាបណ្ណ័ពាក់ព័ន្ខដូចជានគរបាលអន្តោប្រវេសន៍ផ្នែកសុខាភិបាលនគរបាលទេសចរណ៍នូវច្រកទ្វារព្រំដែនអន្តរជាតិធ្វើការងាររដ្ឋមានលក្ខណៈល្អរប្រសើរ។
 
ដោយឡែក សម្តេចក្រឡាហោមបានមានប្រសាសន៍ផ្ជាប់ទៅការបិទច្រករបៀងចេញចូលនូវតាមបន្ទាត់ព្រំដែន កម្ពុជាថៃ វាមានបញ្ហាមួយចំនួនដូចជាការឆ្លងដែនខុសច្បាប់ ជួញដូរមនុស្ស ការទៅកាប់ឈើក្រញូងនូវក្នុងទឹកដីនៃប្រទេសថៃ នឹងមានបទល្មើសនានាទៀតនូវច្រករបៀងខាងលើនោះមានច្រើន សម្តេចមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋស្លាប់ដែលឆ្លងដែនខុសច្បាប់មួយថ្ងៃតិច២នាក់ទៅ៥នាក់ ច្រករបៀងបានន័យថាគឺជាផ្លូវវាង ហើយមានតែទាហាននឹងនគរបាលព្រំដែនទេដែលជាអ្នកយាមកាមនូវទីនោះ អង្គភាពទាំងពីរនេះបើមានបញ្ហាអ្វីកើតឡើងពាក់ពន្ឋ័បញ្ហាបទល្មើសនានានូវច្រករបៀងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
558 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7707 នាក់
ខែនេះ :
27260 នាក់
3 ខែនេះ :
61093 នាក់
សរុប :
2511800 នាក់