ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឃាត់មនុស្ស០៦ នាក់ និងម៉ូតូ ០៦គ្រឿងដឹកឈើគ្មានច្បាប់អនុញ្ញាតិ!
Wed,04 October 2017 (Time 11:55 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 867នាក់)


 
 
ស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧២៧ធ្វើការបង្ក្រាបករណីក្រុមដឹកជញ្ជូនឈើប្រណិតប្រភេទធ្នង់ដែលឈ្មួញដឹកជញ្ជូនឈើប្រណិតតាមម៉ូតូគ្មានលិខិតអនុញ្ញាត យ៉ាងអនាធិបតេយ្យ    ដោយឃាត់ជនសង្ស័យចំនួន០៦នាក់និងម៉ូតូចំនួន០៦គ្រឿងហើយរឹបអូសបានឈើរធ្នង់ (មិនទាន់បានវាស់វែង) សរុបចំនួន ៣៨ដុំ។
 
ប្រតិបត្រការនេះធ្វើឡើង នៅវេលាម៉ោង ៨ និង ៣០ នាទីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ចំណុចស្នាក់ការសន្តិសុខ៧២៧ តាមបណ្តោយផ្លូវជាតិលេខ៩ ភូមិសំអាង ឃុំសំអាង ស្រុកថាឡបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
យោងតាមសេចក្តីរាយការបានអោយដឹងថា៖កម្លាំងកងរាជអាវុធហត្ថបង្ក្រាបករណីក្រុមឈ្មួញដឹកជញ្ជូនឈើប្រណិតគ្មានលិខិតអនុញ្ញាត  ដោយឃាត់ម៉ូតូចំនួន០៦គ្រឿង ដែលកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ         ដឹកជញ្ជូនឈើប្រណិតប្រភេទធ្នង់សរុបចំនួន ៣៨ដុំ (មិនទាន់បានវាស់វែង) និងជនសង្ស័យចំនួន០៦នាក់:១-ឈ្មោះផេង ឌីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ឈើ ទីលំនៅភូមិអូរប្រលោះ ឃុំអូរម្លូរ ស្រុក
ស្ទឹងត្រង ខេត្តកំពង់ចាម។
២-ឈ្មោះ អ៊ំ វណ្ណា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ឈើ ទីលំនៅភូមិអូរប្រលោះ ឃុំអូរម្លូ ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម
៣-ឈ្មោះ ជឿន សុណា ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ឈើ ទីលំនៅភូមិតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ 
៤-ឈ្មោះ បឿន វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
៥-ឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
៦-ឈ្មោះ កែប អឿង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ឈើ ទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
 
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី ដោយឡែកជនសង្ស័យទាំង០៦នាក់ ខាងលើសហការជាមួយរដ្ឋបាលព្រៃឈើ ធ្វើកិច្ចសន្យា អប់រំឲ្យវិលត្រឡប់ទៅលំនៅឋានវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
357 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
4565 នាក់
ខែនេះ :
31034 នាក់
3 ខែនេះ :
61148 នាក់
សរុប :
2352788 នាក់