ឃុំចំនួន៤ក្នុងស្រុកម៉ាឡៃរងការវាយប្រហារពីជំនន់ទឹកភ្លៀង!
បន្ទាយមានជ័យ៖កម្លាំងនគរបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យតំណាងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានការដឹកនាំកម្លាំងពីលោក វរសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរង លោកវរសេនីយ៍ឯកហាំ វណ្ណៈ មេបញ្ជាការវរៈព្រំដែន៨៩១ លោកវរសេនីយ៍ឯក ឈិត លី មេបញ្ជាការវរៈ៨១៥ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ បានចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ ជាប់ព្រំដែនកម្ពុជាថៃ ដែលកំពុងលិចលង់ដោយទឹកជំនន់ទឹកភ្លៀង ក្រោយពីមានភ្លៀងធ្លាក់យ៉ាងគំហុកមួយយប់ទល់ភ្លឺនៅខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់អោយដឹងថាជំនន់ទឹកភ្លៀងនេះបានបណ្តាលអោយលិចលិចលង់ស្រែចម្កានិងផ្ទះសម្បែងប្រជាពលរដ្ឋចំនួន២៥០ខ្នងផ្ទះដែលមានឃុំចំនួន៤ដែលរងការវាយប្រហាពីជំនន់ទឹកភ្លៀងដែលរួមមាន៖១ឃុំបឹងបេង
២ឃុំ អូរស្រឡៅ ៣ឃុំអូរសំព័រ ៤ឃុំទួលពង្រ សមត្ថកិច្ចបញ្ចាក់ចំពោះទ្រព្យសម្បត្តិគេមិនទាន់ដឹងច្បាស់ថាមានទំហំខូចខាតប៉ុណ្ណានោះទេតែដោយសារការយកចិត្តទុកដាក់ពីសំណាក់លោកលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនកម្លាំងនគរបាលអោយចុះជួយជម្លៀសប្រជាពលរដ្ឋទាន់ពេលនោះទើបមិនបណ្តាលអោយពលរដ្ឋណាម្នាក់រងរបួសគ្រោះថ្នាក់អ្វីឡើយ៕