ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើគណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយចេញពីឆាកនយោបាយទេ ?
Fri,06 October 2017 (Time 06:49 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1005នាក់)


ភ្នំពេញៈ នយោបាយនៅកម្ពុជា កំពុងតែកំពុងតែមានកំដៅខ្លាំងឡើង កំដៅទាំងអស់នេះបាន ឈានសន្សឹមៗ ដុតកំទេចគណបក្សសង្គ្រោះជាតិ អោយរលាយទៅជាផេះផង់ ។

គណបក្សសង្គ្រោះជាតិ ចាប់តាំងពីការចូលរួមរវាងគណបក្ស សិទ្ធិមនុស្ស និង គណបក្សសមរង្ស៊ី ក្លាយទៅជាគណបក្សតែមួយ ឈ្មោះថា គណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣មក ។ ឈ្មោះ គណបក្សសង្គ្រោះជាតិនេះ ដែលមានអត្ថន័យ និងខ្លឹមសារគ្រប់គ្រាន់ ។ ដោយគេមើលឃើញថា នៅក្នុងសង្គមកម្ពុជា កំពុងតែមានជម្ងឺ ហើយត្រូវការព្យាបាល ឬ បើឈឺខ្លាំងត្រូវសង្គ្រោះជា បន្ទាន់។

ក្នុងអាណត្តិបោះឆ្នោតឆ្នាំ២០១៣ អ្នកមានអ្នកវិភាគមួយចំនួន ដែលលំអៀងទៅខាងគណបក្សប្រ ជាជនកម្ពុជា បានវិភាគថា” គណបក្សសង្គ្រោះជាតិ ដូចព្យុះក្នុងក្អម”  តែនៅពេល បោះឆ្នោត គណបក្សសង្គ្រោះជាតិ ទទួលបានសម្លេងរហូតដល់ ៥៥ កៅអីនៅក្នុងសភាជាតិ ហើយក្រោយពីការបោះឆ្នោត មានព្រឹត្តិការណ៍ មហាបាតុកម្មអហិង្សាដ៏ធំមួយ នៅទីក្រុងភ្នំពេញ  តែខាងគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាច មិនបានអើពើអំពីបាតុកម្មអហិង្សានោះ ឡើយ ។ រហូតបាតុកម្មអហិង្សានោះកាន់តែធំឡើងៗ ទើបមានការបំបែក និងចាប់ខ្លួនមន្ត្រីគណបក្ស សង្គ្រោះជាតិ និងសមាជិកសភាជាតិ របស់គណបក្សសង្គ្រោះជាតិ ដោយបានចោទប្រកាន់ពីបទ ល្មើសផ្សេងៗ ។

ក្នុងឆ្នាំ២០១៧ បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សសង្គ្រោះជាតិ បានកើនសម្លេងរហូត ជិត ៥០០ឃុំ/សង្កាត់ ដោយសារតែប្រជាពលរដ្ឋបាន យល់ដឹងអំពីនយោបាយនៅកម្ពុជា ។ ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សា ឃុំ/សង្កាត់មក គណបក្សសង្គ្រោះជាតិ ទទួលរងគ្រោះជាបន្ត បន្ទាប់ រហូតដល់មានការចាប់ខ្លួ​នលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយជាប់ ចោទទាក់ទងនិងការរួមដៃជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ។ កំដៅនយោបាយ បានតាមដុតគណបក្សនេះជាប់រហូត ដល់សមាជិក សមាជិកបក្សជិត ២០នាក់ហើយ  បានរត់ គេចខ្លួនទៅបរទេស ដើម្បីឲ្យរួចផុតពីការតាមចាប់ខ្លួន។ ក្នុងគ្រាដែលកំពុងរងគ្រោះនោះ ក៏មាន គណបក្សពីរ បានប្តឹងគណបក្សសង្គ្រោះជាតិ ទៅតុលាការកំពូល ដើម្បីរំលាយបក្សសង្គ្រោះជាតិ តែដោយសារតែបក្សទាំងពីរនេះ មិនមែនជាដើមបណ្តឹង ទើបគណបក្សទាំងពីរនេះ បានដាក់ស្នើរ សុំឲ្យក្រសួងមហាផ្ទៃ ប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សនេះ ។

នៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្ស សង្គ្រោះជាតិ តាមការស្នើរសុំ របស់គណបក្សពីរ ។

ស្ថានភាពចំពោះមុខនេះ ក្រុមអ្នកច្បាប់ បានបញ្ចេញទស្សនៈស្រដៀងៗគ្នាថាៈ  មិនមានមាត្រា ណាមួយដែលនាំឲ្យគណបក្សសង្គ្រោះជាតិរលាយនោះទេ ព្រោះគណបក្សនេះ មិនបានប្រព្រឹត្តអ្វី

ផ្ទុយនិងច្បាប់ស្តីពី គណបក្សនយោបាយ”  ចំពោះលោក កឹម សុខា ជាប់ពន្ធនាគារ ដោយសារ តែមានការទំនាក់ទំនងជាមួយបរទេសនោះ ក៏មិនមែនជាការបង្កើតឡើង ដើម្បីផ្តួលរំលំរាជ រដ្ឋាភិ បាលស្របច្បាប់ដែរ គំរោងរៀបឡើង ក្នុងការរៀបយុទ្ធសាស្ត្រ ដើម្បីចូលរួមប្រគួតប្រជែងក្នុង ពេលបោះឆ្នោត ។ ព្រោះរាល់អ្នកនយោបាយជាច្រើន មានទីប្រឹក្សាជាច្រើន ខ្លះខាងលោកខាង លិច ឬ ប្រទេសផ្សេងៗ ជាដើម ។

ចំពោះព្រឹត្តិការណ៍ កើតឡើងជាបន្តបន្ទាប់នេះ មិនមានអ្វីដែលប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលទេ ដោយសារតែ ពួកគាត់បានយល់ដឹងច្បាស់អំពីចរិកអ្នកនយោបាយ ព័ត៌មាន ទាំងក្នុងនិងក្រៅប្រ ទេស បានលាតត្រដាងអស់ហើយ ។ ចំណែកគណបក្សសង្គ្រោះជាតិ នឹងត្រូវរលាយមែនដែរឬ? នៅក្នុងស្ថានភាពបែបនេះ? ចុះគណបក្សចូលរួមប្រគួតប្រជែងនៅឆ្នាំ២០១៨ ???? សូមអស់ លោក ស្រី ប្រិយមិត្ត សូមពិចារណាដោយខ្លួនឯង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
327 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7476 នាក់
ខែនេះ :
27029 នាក់
3 ខែនេះ :
60862 នាក់
សរុប :
2511569 នាក់