ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គណបក្សសង្គ្រោះជាតិរលាយ តើរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលកម្ពុជារលាយដែរទេ?
Sun,08 October 2017 (Time 09:35 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1189នាក់)


ភ្នំពេញៈ ថ្មីនេះមានគណបក្សនយោបាយចំនួនពីរ បានស្នើសុំឲ្យក្រសួងមហាផ្ទៃ ដាក់ពាក្យ បណ្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានដាក់មេធាវីចំនួន ០៥ រូប ដើម្បីជាតំណាងខ្លួនដោយអាណត្តិ ក្នុងការដាក់ ពាក្យបណ្តឹងទៅតុលាការកំពូល តាមការស្នើសុំរបស់គណបក្សទាំងពីរ ។ ក្នុងនោះដែរមេធាវីតំ ណាងដោយអាណត្តិរបស់ក្រសួងមហាផ្ទៃ បានប្រមូលភស្តុងតាង បានចំនួន២១  ដើម្បីដាក់ បញ្ចូលនៅក្នុងសំណុំរឿងនេះ ។

ក្នុងការប្តឹងផ្តល់នេះ ក្រុមអ្នកច្បាប់ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា” ករណីនេះកំពុងតែឈាន ដល់ការរំលាយទាំងអស់ហើយ បើសិនតុលាការកំពូលចេញសាលដីកាសម្រេចរំលាយគណ បក្សសង្គ្រោះជាតិនោះ រដ្ឋភាជាតិក៏ត្រូវរំលាយដែរ ព្រោះនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះ រាជាណាចក្រកម្ពុជា បន្ថែមឆ្នាំ២០០៣ បានយកសម្លេង ៥០បូក ១ ។ ក្នុងរដ្ឋសភាគណបក្សប្រជា ជនកម្ពុជា ត្រូវការសម្លេង ៥០ បូក១ ទើបអាចឈរជើង បង្កើតរដ្ឋាភិបាលដោយខ្លួនឯងបាន បើមិនគ្រប់សម្លេង៥០ បូក១ ទេ  ដូចនេះ រដ្ឋសភាជាតិ ក៏ត្រូវរំលាយដែរ ទាំងគណបក្សសង្គ្រោះ ជាតិ ទាំងគណបក្សប្រជាជនកម្ពុជា ។ ចំណែករាជរដ្ឋាភិ បាល ដែលមាននាយករដ្ឋមន្ត្រីណ មកពីគណបក្សប្រជាជនកម្ពុជា ក៏ត្រូវរំលាយដែរ ដោយសារតែ នាយករដ្ឋមន្ត្រីកើតចេញ ពីរដ្ឋសភាជាតិ ដែលមានការចូលរួមផ្តល់សេចក្តីទុកចិត្ត ដើម្បីបង្កើតរដ្ឋា ភិបាល ។

 

ក្នុងករណីប្តឹងផ្តល់គណបក្សសង្គ្រោះជាតិ គ្រប់មជ្ឈដ្ឋានទូទៅ ទាំងក្នុងប្រទេសនិងក្រៅប្រទេស បានដឹងថា កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានការព្រួយ និង បារម្ភ ក្នុងពេលបោះ ឆ្នោតខាងមុខ ។ ព្រោះកន្លងមកគណបក្សប្រឆាំងមួយនេះ បានកើនសម្លេងយ៉ាងឆាប់រហ័ស តាម រយៈប្រជាពលរដ្ឋរងការឈឺឆាប់ តាមរយៈការបណ្តេញចេញដោយបង្ខំ ក្នុងរូបភាពអភិវឌ្ឍន៍ និង មានកត្តាផ្សេងៗ ដូចជា ព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបណ្តាញសារ អេឡិចត្រូវនិច ជាច្រើនទៀត។ គណបក្សសង្គ្រោះជាតិ មិនចាំបាច់ប្រឹងឃោសនា ឬ ចងក្រងក្រុម បក្សពួក ក៏ទទួលបានអតិថិជនចុះចូលច្រើនដែរ ព្រោះកន្លងមក គណបក្សមួយនេះ មិនធ្លាប់បាន ជាអ្នកដឹកនាំគ្រប់គ្រងរដ្ឋទេ ដូចនេះមិនមានអ្វីដែលបានព្រឹត្តខុសដែរ ។ ចំណែកគណបក្សប្រជា ជនកម្ពុជា កាន់អំណាចជិត៣០ ឆ្នាំកន្លងមក តែងតែមានកំហុសខុសឆ្គងជាច្រើន បើសិនរាប់តាម អាណត្តិនីមួយៗ ហើយក៏មិនទាន់មានសារនយោបាយណាមួយ អាចលុបលាងខ្លួន ឲ្យប្រជាពល រដ្ឋជឿជាក់បានដែរ ។ ការបោះឆ្នោតចំនួន ២ លើកមកហើយ ដែលជាមេរៀនមួយបង្ខំឲ្យគណ បក្សប្រជាជនកម្ពុជា ត្រូវកែទម្រង់រដ្ឋបាលផ្ទៃក្នុងរបស់ខ្លួន ព្រោះការបាត់បង់សម្លេងជាច្រើន ទាំង ពីរលើក ដោយសារតែមន្ត្រីថ្នាក់ក្រោម កុហកភូតភ ថ្នាក់លើ ហើយសម្លឹងមុខថ្នាក់លើ មិនហ៊ាន និយាយការពិត ។

ប្រជាពលរដ្ឋដែលធ្លាប់បានចូលរួមបោះឆ្នោតជ្រើសរើសអ្នកបំរើរបស់ខ្លួន បាននិយាយថា ពួកគាត់ចង់មានការផ្លាស់ប្តូរ ។

ក្នុងស្ថានភាពនយោបាយ ដែលកំពុងតែឈានទៅរកការរំលាយព្រមគ្នានេះ ។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៃសាក​លវិទ្យាល័យមួយ បានមានប្រសាសន៍ថា “  ចំពោះ មុខនឹងអាចរំលាយទាំងព្រម បើសិនជាគណបក្សសង្គ្រោះជាតិរំលាយនោះ តែមុននឹងរំលាយរដ្ឋ សភាជាតិ ចាប់ផ្តើមជ្រើសរើសរដ្ឋាភិបាលបណ្តោះអាសន្នមួយសិន ដើម្បីរក្សានូវស្ថានការ ក្រែង អ្វីកើតឡើងនាំឲ្យមានការច្របូកច្របល់ក្នុងប្រទេស ។ តែលោកសាស្តាចារ្យ មិនបានបញ្ជាក់ថា រដ្ឋាភិបាលបណ្តោះអាសន្នត្រូវជ្រើសរើសរបៀបណានោះទេ ។

មន្ត្រីគណបក្សសង្គ្រោះជាតិ ហាក់ដូចជាមិនខ្វល់ខ្វាយទៅលើការប្តឹងរំលាយគណបក្សនោះទេ ដោយគ្រាន់តែមានប្រសាសន៍ថាមិនមានអ្វីដែលយើងត្រូវខ្លាចបាត់បង់បក្សទេ តែយើងខ្លាចនោះ ខ្លាចបាត់បង់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលបានសាងឡើងបន្តិច ម្តងៗអស់រយៈពលជាង២០ ឆ្នាំមកហើយ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
284 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7433 នាក់
ខែនេះ :
26986 នាក់
3 ខែនេះ :
60819 នាក់
សរុប :
2511526 នាក់