បង្ក្រាបរោងជួសជុលរថយន្តមួយកន្លែងឃាត់ខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធ ទទួលទិញ និងកែច្នៃ ផលចោរកម្ម!
កណ្តាលៈសមត្ថកិច្ច បើកប្រតិបត្រការបង្ក្រាបទីតាំងរោងជួសជុលរថយន្តមួយកន្លែងនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធទទួលទិញ និងកែច្នៃ ផលចោរកម្ម ដោយឃាត់ខ្លួនបាន៧នាក់បញ្ជូនទៅកាន់តុលាការនិងរឹបអូសបាន
ម៉ូតូ៥គ្រឿង, រថយន្ត២គ្រឿង, កាំភ្លើងខ្លី១ដើម ម៉ាក K៥៩ (បង់១, គ្រាប់៦គ្រាប់ និងស្រោមកាំភ្លើង១)និងសម្ភារៈមួយចំនួនទៀត។
ប្រតិបត្រការនេះបានធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១០ និង២០នាទី នៅចំណុច ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
គណៈកម្មាការចម្រុះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ទោ នឹម ចន្ទ័តាណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
មន្ត្រីដែកចុះបង្ក្រាបបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួន ទី១-ឈ្មោះ ឃុន សុខហ៊ុយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីយោធា ទីលំនៅមិនពិតប្រាកដ ទី២-ឈ្មោះ ឃុន សុខហោ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលគ្រឿងម៉ាសុីន ទីលំនៅមិនពិតប្រាកដ ទី៣-ឈ្មោះ ឃុន គិ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេកាគ្រឿងចក្រ មានទីលំនៅភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ទី៤-ឈ្មោះ ធូ សុតសុភា ហៅទូច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទង រស់នៅភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ទី៥-ឈ្មោះ នុត ជឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរជាងជួសជុលគ្រឿងម៉ាសុីន មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ទី៦-ឈ្មោះ ទឹម គឹមហេង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើឡនំបុ័ង រស់នៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តា និងទី៧-ឈ្មោះ អាន ដុីថា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរគ្រឿងចក្រ រស់នៅភូមិកំពង់សំរិទ្ធ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងកិច្ចប្រតិបត្តិការនេះផងដែរ កម្លាំងបានដកហូតវត្ថុតាងជាច្រើនរួមមាន ម៉ូតូ៥គ្រឿង, រថយន្ត២គ្រឿង, កាំភ្លើងខ្លី១ដើម ម៉ាក K៥៩ (បង់១, គ្រាប់៦គ្រាប់ និងស្រោមកាំភ្លើង១), ស្លាកលេខម៉ូតូ៨សន្លឹក, ស្លាកលេខរថយន្ត១សន្លឹក, ទូរស័ព្ទដៃ៩គ្រឿង, ឯកសណ្ឋានយោធា៣សម្រាប់, អត្តសញ្ញាណបណ្ណយោធា៣សន្លឹក, ប័ណ្ណបើកបរ១សន្លឹក, កាត ATM ៣សន្លឹក, កាតវីង២សន្លឹក, ប្រាក់ដុល្លារចំនួន ១០០ដុល្លារ, ប្រាក់រៀល ១៩.០០០រៀល, រ៉ឺម៉កម៉ូតូ១គ្រឿង រួមទាំងវត្ថុតាងជាច្រើនទៀត។
ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តចាត់ការតាមនីតិវិធី។
ដោយឡែករថយន្ត១គ្រឿង ម៉ាកហាយឡាក់វីហ្គោ ពណ៌ខ្មៅ និងរ៉ឺម៉កម៉ូតូ សមត្ថកិច្ចរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ចំណែកទីតាំងកើតហេតុ ត្រូវបានបិតហាមឃាត់មិនឲ្យចេញចូលជាបណ្តោះអាសន្ន តាមបញ្ជារបស់លោក ព្រះរាជអាជា្ញអមសាលាដំបូងខេត្តកណ្តាល៕