បែកធ្លាយលោកពុធសុខាមេគយក្រសួងទទួលទិស៣ខេត្តអោយខ្លាចាស់ឈុនសុធាវណ្ណារីប្រម៉ាញ់ម្រឹគចែកគ្នាឆី!
បន្ទាយមានជ័យ៖អង្គភាពប្រឆាំងអំពើរពុករលួយមិនគួរមើលរំលងស្ថាប័ន្ថគយនៅខេត្តបន្ទាយមានជ័យខណៈដែលលោកពុធសុខា មេទិស៣ខេត្ត បានដាក់ខ្លាចាស់ឈុនសុធាវណ្ណារីមកកាន់ប៉ុសិ៍គយចល័យរបស់ក្រសួងដាក់ត្រង់ ចំណុច សង្កាត់ អូរអំបិលក្នុងក្រុងសិរីសោភ័ណដើម្បីប្រមូលលុយខែក្រៅពីក្រុមរថយន្តដឹកទំនិញតូចធំ រាប់រយគ្រឿងជាថ្នូរមិនបង្ក្រាបដើម្បីចែកគ្នាចាយ។
ប្រភព ព័ត៌មានបែកធ្លាយពីក្រុមអ្នកដឹកទំនិញបានអោយដឹងថារាល់ថ្ងៃនេះលោក ឈុនសុធាវណ្ណារី ដែលទទួលបន្ទុកក្តោបក្តាប់លុយកាក់ក្រៅផ្លូវការពីក្រុមរថយន្តដឹកទំនិញមកពីគ្រប់ទិសទីដែលឆ្លងកាត់ផ្លូវជាតិលេខ៥ត្រង់សង្កាត់ អូរអំបិលក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យកំពង់ត្រូវប៉ាន់ខ្លាំងគ្រាដែលរថយន្តទាំងតូចទាំងធំជិត៥០០គ្រឿងនិងក្រុមហ៊ុនរថយន្តក្រុងចំនួន៦ទៀតបានបង់លុកកាក់ក្រៅផ្លូវការជាប្រចាំខែជាថ្នូរកុំអោយបង្ក្រាបនោះ។
ប្រភពបន្តអោយដឹងទៀតថាដោយសារតែខេត្តបន្ទាយមានជ័យនេះគឺជាប់និងព្រំដែនប្រទេសថៃមានច្រកទ្វារអន្តរជាតិមួយគឺប៉ោយប៉ែតនិងច្រកតំបន់ចំនួន២គឺម៉ាឡៃនិងបឹងត្រកួនហើយនៅតាមខ្សែបន្ទាត់ព្រំដែនក៏មានច្រករបៀងខុសច្បាប់ជាច្រើនបានលួចចេញនូវទំនិញគេចពន្ធយ៉ាងគគ្រឹកគគ្រេងតែយូរៗម្តងទើបឃើញជំនាញគយធ្វើការបង្ក្រាបបានម្តងម្កាលរួចអោយទូរទស្សនិងកាសែតក្នុងស្រុកផ្សាយសសើរអំពីស្នាដៃដើម្បីបង្អួតមេកើយ។
លោកឈុនសុធាវណ្ណារីដែលជាមេចាស់ធ្លាប់គ្រប់គ្រងនៅចំណុចខាងលើនេះបានច្រើនឆ្នាំផងដែរហើយដែលស្គាល់រាក់ជ្រៅនិងកន្លុកកន្លៀតនិងស្ទាត់ជំនាញក្នុងការគាងត្រីបញ្ចូលសូងដើម្បីអោយក្រុមអ្នកដឹកទំនិញបង់លុយកាក់ក្រៅផ្លូវការបានកាន់តែច្រើនឡើងព្រោះតែលោកឈុនសុធាវណ្ណារីនេះប្រៀបដូចខ្លាកំណាចរកចំណីនៅក្នុងព្រៃចាស់។
ប្រភពបញ្ជាក់អោយដឹងថា៖តាំងពីលោកមកគ្រប់គ្រងគយចល័តរបស់ក្រសួងនៅ ខេត្តបន្ទាយមានជ័យនេះមកលោកបានតម្រូវឲ្យក្រុមហ៊ុនរថយន្តក្រុងដែលដឹកទំនិញត្រូវបង់លុយកាក់ក្រៅផ្លូវការក្នុងរថយន្តមួយគ្រឿងមួយខែចំនួន៥០០$(ដុល្លា)ប្រភពបន្ថែមទៀតថា៖ក្នុងក្រុមហ៊ុន១មានរថយន្តក្រុងដែលដឹកទំនិញមិនក្រោមពី១០គ្រឿងដោយពេលនេះក្រុមហ៊ុនរថយន្តក្រុងដែលដឹកទំនិញហើយបង់លុយកាក់ក្រៅផ្លូវការអោយលោកឈុនសុធាវណ្ណារី
កើនឡើងដល់៦ក្រុមហ៊ុនហើយ។ដោយប្រភពបញ្ជាក់ថា៖ការបង់លុយកាក់ក្រៅផ្លូវការនោះគេគិតចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៥ទើបបញ្ចប់នៃការបង់លុយកាក់នេះផងដែរ។
តែនៅពេលដែលក្រុមអ្នកសារព័ត៌មានធ្វើការសាកសួរលោកជុំវិញរឿងអាស្រូវដែលត្រូវបានក្រុមអ្នកដឹកទំនិញចោទប្រកាន់ខាងលោកបានឆ្លើយបដិសេធថាលោកមិនមានការពាក់ព័ន្ធក្នុងរឿងស៊ីលុយកាក់ក្រៅផ្លូវការជាមួយក្រុមរថយន្តដឹកទំនិញអីនោះទេព្រោះទើបតែផ្លាស់មកខេត្តបន្ទាយមានជ័យនេះបានតែជាង១០ថ្ងៃប៉ុណ្ណោះមិនមែនមកធ្វើមេគេទេគឺមកធ្វើកូនចៅគេប៉ុណ្ណោះ។
ដោយមេកើយរបស់លោកគឺឈ្មោះពុធសុខា លោកបន្តថារឿងអ្នកមុនលោកមិនដឹងទេ។
ទោះជាយ៉ាងណាក្រុមអ្នកដឹកទំនិញនៅតែអះអាងថាពួកគាត់ពិតជាបានបង់លុយកាក់ក្រៅផ្លូវការជូនគយក្រសួងដែលមានលោកឈុនសុធាវណ្ណារីជាអ្នកគ្រប់គ្រងចំណូលក្រៅផ្លូវការនេះផងដែរ។
ជុំវិញបញ្ហានេះមជ្ឈដ្ឋាននានាលើកឡើងរឿងរ៉ាវអំពើរពុករលួយនេះបើមេកើយពិសេសលោកពុធសុខាជាមេគយក្រសួងទទួលទិស៣ខេត្តមិនបើកដៃអោយទេក៏លោកឈុនសុធាវណ្ណារី មិនហ៊ានដែរនេះប្រហែលជាលោកឈុនសុធាវណ្ណារី ជាខ្លាចាស់ស្គាល់ព្រៃច្បាស់ទើបគេប្រើអោយប្រម៉ាញ់ម្រឹគចែកគ្នាស៊ីព្រោះខេត្តបន្ទាយមានជ័យនេះគឺជាប់និងព្រំដែនប្រទេសថៃមានច្រកទ្វារអន្តរជាតិមួយគឺប៉ោយប៉ែតនិងច្រកតំបន់ចំនួន២គឺម៉ាឡៃនិងបឹងត្រកួនហើយនៅតាមខ្សែបន្ទាត់ព្រំដែនក៏មានច្រករបៀងខុសច្បាប់ជាច្រើនបានលួចចេញនូវទំនិញគេចពន្ធយ៉ាងគគ្រឹកគគ្រេងតែយូរៗម្តងទើបឃើញជំនាញគយធ្វើការបង្ក្រាបបានម្តងម្កាលរួចអោយទូរទស្សនិងកាសែតក្នុងស្រុកផ្សាយសសើរអំពីស្នាដៃដើម្បីបង្អួតមេកើយប៉ុណ្ណោះ។តែធាតុពិតគេឃើញមានរថយន្តកញ្ចាស់រហូតដល់រថយន្តឃ្លុបរថយន្តក្រុងបានមកនាំគ្នាដឹកទំនិញអស់ទៅហើយដោយសារតែមន្ត្រីជំនាញនេះបើកភ្លើងខៀវអោយដូច្នេះជុំវិញបញ្ហានេះគួរតែអង្គភាពប្រឆាំងអំពើរពុករលួយបើកការស៊ើបអង្កេតផងទានព្រោះរឿងគយចល័យរបស់ក្រសួងនេះកាន់តែធុំក្លិនមិនស្រួលកាន់តែខ្លាំងហើយ៕