ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចៅក្រមតុលាការកំពូល បានប្រញាប់ប្រញាល់ ចាត់វិធានការ ពិនិត្យទៅលើគណបក្សសង្គ្រោះជាតិ តើអាចរំលាយបានទេ ?
Tue,10 October 2017 (Time 06:12 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 887នាក់)


  ភ្នំពេញៈ កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៧ ចៅក្រមរបស់តុលាការកំពូល បានបង្គាប់ឲ្យខាងនីតិបុគ្គល គណបក្សសង្គ្រោះជាតិ ដាក់ឯកសារត្រៀម នៅក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ ១០ គប ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដែលដើមបណ្តឹងជាក្រសួងមហាផ្ទៃ ប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ។

គណបក្សសង្គ្រោះជាតិ កំពុងតែប្រឈមមុខ ក្នុងការរំលាយគណបក្សមួយនេះ តាមរយៈតុលាការ កំពូល  ពិនិត្យពិចារណា វិនិច្ឆ័យរឿងក្តីនេះ ដោយឯករាជ្យ មិនលុះក្រោមអំណាចស្ថាប័នណាមួយ ឡើយ ។  ដើមបណ្តឹងរដ្ឋប្បវេណីនៃរឿងក្តីនេះ គឺក្រសួងមហាផ្ទៃ ដោយបានឲ្យមេធាវីចំនួន៥ រូប ជាអ្នកតំណាងដោយអាណត្តិ ដើម្បីជួយជំរុញឲ្យរឿងក្តីឲ្យដំណើរការ រហូតដល់ចប់នីតិវិធី ។

ដំណើរការនីតិវិធីនៃពាក្យបណ្តឹងរំលាយគណបក្សនយោបាយនេះ ត្រូវបានតុលាការកំពូល បាន ចាត់វិធានការយ៉ាងឆាប់រហ័ស នូវរឿងក្តីនេះ ហើយបានចាប់ផ្តើមដំណើរ ចាប់ពីថ្ងទី ៩ ខែតុលា ឆ្នាំ២០១៧ ។ ក្នុងការប្តឹងរំលាយគណបក្សសង្គ្រោះជាតិនេះ មានប្រតិកម្មពីអតីតៈស្ថាបនិក គណ បក្សហ្វ៊ុនស៊ិនប៉ិចយ៉ាងខ្លាំង ហើយបានលើកឡើងថា” បើសិនជាគណបក្សសង្គ្រោះជាតិរលាយ ត្រូវរលាយទាំងអស់ “

ដោយសារតែនីតិវិធីរបស់តុលាការកំពូលកំពុងដំណើរនេះ ក្រុមអ្នកច្បាប់កំពុងរង់ចាំមើលលើនីតិ វិធីរបស់តុលាការកំពូលនេះ ។

ប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ បានបញ្ចេញមតិថា” ពួកខ្ញុំមិនពេញចិត្តចំពោះចំណាត់ ការនេះទេ ព្រោះបើសិនជាគណបក្សសង្គ្រោះជាតិរលាយមែននោះ ពួកយើងខ្ញុំមិនសុខចិត្ត ចំពោះចំណាត់ការនេះទេ យើងខ្ញុំសូមសំណូមពរ ឲ្យខ្មែរទាំងអស់រួមគ្នា ហើយគណបក្សទាំងអស់ គិតពីប្រយោជន៍ជាធំ ប្រសើរជាងគិតប្រយោជន៍ក្រុមខ្លួន៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1537 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4170 នាក់
ខែនេះ :
16560 នាក់
3 ខែនេះ :
56306 នាក់
សរុប :
2482015 នាក់