ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីកាំរកុងត្រូ​លច្រកទ្វារអន្តរជាតិប៉ោយប៉ែតបើកដៃអោយឈ្មួញនាំអាហារខូចគុណភាពមកបំផ្លាញសុខភាពប្រជាពលរដ្ឋ!
Mon,09 October 2017 (Time 05:10 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1309នាក់)


បន្ទាយមានជ័យ៖បែកធ្លាយរឿងអាស្រូវមន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារប៉ោយប៉ែត បើកដៃអោយឈ្មួញនាំចូលសាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត​ខូចគុណភាព​ពី​ប្រទេស​សៀម​ មកបំផ្លាញសុខភាព ប្រជាពលរដ្ឋ ខ្មែរយ៉ាងពេញបន្ទុក។
ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រីក្រោមឱវាទ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត​ខូចគុណភាព​ពី​ប្រទេស​សៀម​ចូល​ស្រុក​ខ្មែរ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យ៉ាង​ពេញបន្ទុក​។ គ្រឿងឧបភោគ​បរិភោគ​ដែល​ខូចគុណភាព​និង​មាន​ផ្ទុក​សារ​ធាតុគីមី​ត្រូវបាន​គេ​យកទៅលក់​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ទីផ្សារ​នៃ​បណ្ដា​ខេត្ត​
ផ្សេងទៀត។
ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​មួយចំនួន​ដែល​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ គឺមាន​ការឃុបឃិត​ពី​សំណាក់​លោក ហុង លៀង និង​បក្ខពួក​ទើប​អាច​ឆ្លង​ផុតពី​ច្រកទ្វារព្រំដែន​ចូលមក​ដល់ទី​ផ្សារ​។ 
ចំណែក​​កម្មករ​អូស​រទេះ​ដែល​លួច​បង្កប់​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ជាដើមដែលមិនបានបង់ប្រាក់អោយលោកហុងលាងទេ ច្បាស់ជាសមត្ថកិច្ចជំនាញធ្វើការ​បង្ក្រាបនិងហៅទូរទស្សន៍​កាសែតក្នុងស្រុកមកផ្សព្វផ្សាយយកស្នាដៃ​ បង្អួតមេ​។ 
ទោះជាយ៉ាងជុំវិញការចោទប្រកាន់ខាងលើគួរតែលោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ដែល​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែបនេះ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
371 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7520 នាក់
ខែនេះ :
27073 នាក់
3 ខែនេះ :
60906 នាក់
សរុប :
2511613 នាក់