ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បុរសសតិមិនគ្រប់ម្នាក់ធ្លាក់​ពី​លើ​​រថយន្ត​ដឹក​ទំនិញរ​បស់​ជន​ជាតិ​ថៃ​បណ្តាល​ឲ្យ​រង​របួស​ធ្ង​ន់!
Sat,11 November 2017 (Time 09:30 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 915នាក់)


 

​ខេត្តបន្ទាយមានជ័យ​៖បុរសវ័យជាង៣០​​មានសន្តិ​មិន​គ្រប់​ម្នាក់​​បាន​រង​របួសធ្ងន់ហើយបាខណះដែលរូបគេបានឡើង​តោង​រថ​យន្ត​ដឹក​ទំនិញរ​បស់​ជន​ជាតិ​ថៃ​របូតដៃធ្លាក់​បណ្តាល​ឲ្យ​ធ្លាក់មកលើថ្នល់បង្ករអោយមានការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង​៨និង​៤០នាទី​យប់​ថ្ងៃទី​១០ខែ​វិច្ឆិការឆ្នាំ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់​ចំ​ណុចខាង​មុខ​​សណ្ឋាគារ​សុង ដារ៉ា ស្ថិត​នៅ​ក្នុង​ភូមិ​បាលិលេ​យ្យ២ ​សង្កាត់​ប៉ោយប៉ែតក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា៖ជនរងគ្រោះ​ត្រមាវបានគេស្គាល់ថាឈ្មោះ​ សុខ តុ​លា ភេ​ទប្រុសអាយុ​ប្រហែល​ជាង៣០​ឆ្នាំ ​​មានស្រុក​កំណើ​ត​នៅ​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​។ចំ​ណែក​ម្ចាស់រថយន្ត​បង្ក​មានឈ្មោះសុ ធីណាន់ ភេ​ទប្រុស​អាយុ​៣៣ឆ្នាំ​ ជនជាតិ​ថៃ​មុ​ខរបតៃកុង​រថ​យន្ត​ រស់​នៅ​ខេត្ត​ហ្គោ​ន​គែន​ ប្រទេសថៃ​ បើកបរ​រថយន្តប្រភេទ​​ដឹកទំនិញ​ពាក់ស្លាក់លេខ​ស្រះកែវ 70-1014។បើតា​ម​ប្រភព​ព័ត៌មា​ន​ពីកន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា​៖នៅមុន​ពេលកើតហេតុ​គេ​បាន​ឃើញរថយន្ត​ដឹកទំនិញ​របស់ជនជាតិ​ថៃ​ខាងលើ​បានបើបរក្នុងទិសដៅ​ពីកើតទៅលិចក្នុងគោល​បំ​ណងចូលទៅប្រទេសថៃ​ លុះមកដល់ចំណុចកើតហេតុខាងលើ​ក៏ស្រាប់តែ​បុរសរងគ្រោះខាងលើធ្លា​ក់​ពី​លើ​រថ​​​យន្ត​ផ្នែកខា​ងក្រោយ​បណ្តាល​​ឲ្យ​បែកក្បាលនិង​​បាក់ជើង​ខាងស្តាំ។បើតាម​តៃកុង​រថយន្ត​ដែ​ល​ជា​ជន​ជា​តិថៃ​បាន​​​​​​ឲ្យដឹងថា​៖​ខ្លួនមិនបានដឹងថាមានមនុស្សនៅ​ខាង​ក្រោយ​រថយន្តនោះទេ​ខ​ណៈ​ដែលកំពុង​តែ​បើក​ក៏​ស្រា​ប់​តែមា​នមនុស្សធ្លា​ក់ពីលើ​រថយន្ត​របស់ខ្លួន​ទៅវិញ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​។បើតាមប្រភពពីអ្នក​រត់ម៉ូតូឌុបបាន​បញ្ជាក់ថា​៖នា​ពេល​កន្លងមក​ជនរងគ្រោះ​តែង​តែ​ដើរលើ​ទ្រូង​ផ្លូវដោ​យមិនខ្លា​ចមានគ្រោះ​ថ្នាក់កើតឡើង​ឡើយ សង្ស័យអាចជាមនុស្សសន្តិ​មិន​គ្រប់​។ក្រោយ​ពី​កើ​តហេតុ​កម្លាំង​សមត្ថកិច្ច​ក្រុងប៉ោយប៉ែត​បាន​ចុះធ្វើការ​វា​ស់​វែង​និង​ខល​ហៅរថយន្ត​របស់​មន្ទី​ពេទ្យ​បង្អែក​​ដីថ្មី ​​ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​។ដោយឡែករថយន្ត​បង្ករបស់​ជនជាតិថៃ​​ត្រូ​វបា​ន​កម្លាំង​សមត្ថ​កិច្ច​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាលក្រុង​ប៉ោយប៉ែត​រងចាំដោះ​ស្រាយ​គ្នាជា​ក្រោយ​៕​​​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
199 នាក់
ម្សិលមិញ :
190 នាក់
សប្តាហ៍នេះ :
7313 នាក់
ខែនេះ :
32456 នាក់
3 ខែនេះ :
61016 នាក់
សរុប :
2347982 នាក់