ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចPMសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់បង្ក្រាបឈើរគ្រញូងជាង២តោន!
Sat,11 November 2017 (Time 11:58 AM)
ដោយ ៖ សិលា (ចំនួនអ្នកអាន: 875នាក់)


ខេត្តពោធិ៍សាត់៖ឈើរគ្រញូងជាង២តោនលោតឆ័ត្រតែមិនអាចលាក់ភ្នែកសមត្ថកិច្ចបានទោះបីដាក់កង្ច្រែងពីលេីលាក់ឈេីក្រញូងក្រោមក៏គេច ពីអន្ទាក់សមត្ថកិច្ចខេត្តពោធិ៍សាត់។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី១០វិច្ឆិកាឆ្នាំ២០១៧កំលាំងអវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត ពោធិ៍សាត់។
សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ ពោធិ៍សាត់ ចុះទៅចំណុចភូមិ ក្តីឈ្នួល ឃុំ ត្រពាំងជង ស្រុក បាកាន ខេត្ត ពោធិ៍សាត់។ 
ឃាត់រថយន្ត ចំនួន ០១ គ្រឿង ម៉ាក FUSO ចំណុះ ៥ តោន ពាក់ស្លាកលេខBB ០២៤៧ ផ្ទុកឈើគ្រញូង ចំនួន ១៦៤ ដុំ ទម្ងន់ ២៨៨២ គីឡូក្រាម ស្មើនិង ២ម៉ែត្ររគូប នឹង៨២គីឡូក្រាមនិងឃាត់ខ្លួនជន     
សង្ស័យ ០១ នាក់ ឈ្មោះ ប៉ុច នឿនប ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅផ្ទះលេខ ១៨៣ ស្ថិតក្នុងភូមិ ខ្សាច់ពយ ឃុំ វត្តគ ស្រុក បាត់ដំបង ខេត្ត បាត់ដំបង(អ្នកបើកបររថយន្ត)។
ទោះជាយ៉ាងណាសមត្ថកិច្ចបញ្ជាក់ថាក្រោយពីបង្ក្រាបបានវត្ថុតាងខាងលើ និងជនសង្ស័យប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ពោធិ៍សាត់ចាត់ការបន្តទៅតាមនិតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
142 នាក់
ម្សិលមិញ :
190 នាក់
សប្តាហ៍នេះ :
7256 នាក់
ខែនេះ :
32399 នាក់
3 ខែនេះ :
60959 នាក់
សរុប :
2347925 នាក់