យុវតីម្នាក់អាក់អន់ស្រពន់ចិត្តជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនបានអភិវឌ្ឍន៍ មូលដ្ឋានទុកអោយប្រជាពលវេទនា!
បន្ទាយមានជ័យ៖យុវតីម្នាក់បង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងដោយបង្ហាញពីការអាក់អន់ស្រពន់ចិត្តជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែល រូបនាងនិងប្រជាពលរដ្ឋដែលរស់ក្នុងភូមិដែលតែងតែបោះឆ្នោតគាំទ្រអោយជាប់រាល់អាណត្តិនោះហាក់ មិនបានអភិវឌ្ឍន៍ មូលដ្ឋានដែលគាត់រស់នៅអោយបានរីកចំរើនកុំថាឡើយផ្លូវថ្នល់ពិបាកសូម្បីតែសាលាឃុំក៏រខេករខាកដែរ។
ទឹកដីកំណើតដ៏សែនកំសត់ ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គបូរី ខេត្តបន្ទាយមានជយ័។
អ្នកឃុំនេះទៀតសោតភាគច្រើនប្រកបរបបធ្វើស្រែចំការ។ ឃុំនេះនៅមិនឆ្ងាយពីទីរួមខេត្តប៉ន្មានទេគឺចំងាយប្រមាណប្រហែល៦គីឡូម៉ែត្រប៉ុណោះ។
អ្នរស់នៅក្នុងឃុំទាំងមូលភាគច្រើនស្រលាញ់គណបក្សប្រជាជនណាស់. ជាក់ស្តែងបង្ហាញតាមការបោះឆ្មោតឃុំសង្កាត់ រឺ. បោះឆ្នោតរើសតំណាងរាស្រ្តគឺគណបក្សប្រជាជនជាប់រហូត។
ចំណែកលោកឳពុកខ្ញុំក៏ធ្លាប់ជាអតិតសមាជិក បក្សប្រជាជនម្នាក់ ដែតែងតែដើរឃោសនារកសំលេងបក្សដែរ។
មិនតែប៉ុណោះពេលលោកនៅរស់ថែមទាំផ្តាំអោយកូនចៅបោះឆ្នោតជូនបក្សប្រជាជនទៀត។
ក្នុងនាទីនេះខ្ញុំខ្លួនឯងផ្ទាល់តាំងពីគ្រប់អាយុបោះឆ្នោតក៏តែងតែបោះជូនបក្សប្រជាជនដែព្រោះពួកយើងខ្ញុំជេឿជាក់លើការដឹកនាំដ៏មុតស្រួចរបស់បក្ស។
តែនាងខ្ញុំសែនឆ្ងល់ថាតើមូលហេតុអ្វីទើបនៅក្នុងឃុំនេះមិនបានទទួលផលពីសេចក្តីស្រលាញ់មួយនេះសោះចឹង។
ជាក់ស្តែងសាលាឃុំគេបានថ្មីជាហូរហែតែឃុំបត់ត្រងអត់បានផ្លូវផ្នល់ទៀតសោតឈូសឆាយហើយតែនៅមិនទាន់រួចរាលនៅឡើយតែបែរជាយ៉ាប់ជាងមុនពេលមានភ្លៀងម្តងៗកូនសិស្សកុំថាឡើយជិះកង់ម៉ូតូ.សូម្បីដើរក៏រអិល។
ហេតុអ្វីតើចាំអ្វីទៀត. រឺក៏ចង់អោយពួកគាត់ដូររឺមួយការស្រលាញ់របស់ពួកគាត់អត់នយ័ទេ?
នាងខ្ញុំសូមគោរពជូនដល់ថ្នាក់ដឹងនាំភូមិ. ឃុំ. ខេត្ត សូមលោកជួយមើលផងសង្ឃឹមថាលោកមិនប្រកានទោសពៃនាងខ្ញុំឡើយ។
រដ្ឋជាវេទនាចុងក្រោយសូមគោរពជូនពរដល់ថ្នាក់ដឹងនាំទាំងអស់មានសុខភាពល្អ កាយពលមាំមួនគ្រប់ពេលវេលាដោយក្តីគោរពស្រលាញ់។