សមត្ថកិច្ច ឃាត់ខ្លួន ស្រ្តីម្នាក់ ក្នុងករណី ឆបោក ឲ្យព្រះសង្ឃសឹក ៣ អង្គ កើតឡើង នៅក្នុងវត្ត ខុសៗគ្នា!
ខេត្តបន្ទាយមានជ័យ:ស្ត្រីជើងខ្លាំងជំនាញខាងបោកម្នាក់អស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចខណះដែលរូបនាងបានបោកព្រះសង្ឃ៣ អង្គដែលគង់នៅវត្តផ្សេងអោយសឹក ដោយកុហកថានិងជួយរត់ការអោយធ្វើគយ។
នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង ២០និង២០.នាទី លោក ឈុន ស្រ៊ាង មេភូមិ ទំនប់ក៥ សង្កាត់និងក្រុង ប៉ោយប៉ែត បាន រាយការណ៍ដល់កំលាំងប៉ុស្តិ៍ ព្រំដែន លោក មេបញ្ជាការ វរៈសេនាតូច ៩១១ ព្រៃគប់ថា៖ មានករណី ឆបោក អោយព្រះសង្ឃសឹក ៣ អង្គ កើតឡើងនៅក្នុងវត្ត ខេមរាសីមារាម (ទំនប់ក៥) ដោយជនសង្ស័យ ឈ្មោះ នាង ធីតា ភេទ ស្រី អាយុ ៥២ ឆ្នាំ មានស្រុកកំណើត ភូមិ ឃុំ ប្ញស្សីកែវ ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ មកប្រើពាក្យ ល្បួងលួងលោម ឲ្យ ព្រះសង្ឃ ៣ អង្គដែល ជាជនរងគ្រោះ អោយ ឆាប់សឹកភ្លាមៗទៅ ដើម្បីទៅធ្វើេជាមន្ត្រីគយ ព្រោះខ្លួនមានខ្សែរយៈ មេគយធ្វើការធំ អាច ជួយធ្វើជាគយបានឆាប់ៗ ជនរងគ្រោះ (ព្រះសង្ឃ) ឮដូច្នេះ ក៏សម្រេចចិត្ត លាចាក សិក្ខាបទ ក៏សឹកទៅ។
ជនរងគ្រោះរាយនាមដូចខាងក្រោម៖ ១.ឈ្មោះ ឈួន ម៉ាប់ ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ពន្លៃ ឃុំ អង្គរស ស្រុក មេសាង ខេត្ត ព្រៃវែង បានអោយប្រាក់ទៅឈ្មោះ នាង ធីតា ចំនួន៤០០ដុល្លា (ថ្លៃរត់ការធ្វើគយ)បួស ជាសង្ឃនៅវត្ត ទំនប់ក៥ ។ ២.ឈ្មោះ កូ រដ្ឋណាក់ ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ប៉ោយស្វាយ ឃុំ តាគ្រាម ស្រុក បាណន់ ខេត្ត បាត់ដំបង អោយប្រាក់ទៅឈ្មោះ នាង ធីតា ចំនួន១០០០ដុល្លា (ថ្លៃររត់ការធ្វើគយ) បួស ជាសង្ឃនៅវត្ត ចន្ទគ្រាម ។ ៣-ឈ្មោះ សូ ពុធ ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំ សង្វើយ ស្រុកជីក្រែង ខេត្ត សៀមរាម អោយប្រាក់ទៅឈ្មោះ នាង ធីតា ចំនួន ១០០ដុល្លា (ថ្លៃរត់ការធ្វើគយ) បួសជាសង្ឃ នៅវត្ត ប្ញស្សីក្រោក បច្ចុប្បន្នជនរងគ្រោះទាំង ៣ នាក់ បានសឹកហើយ។
ភ្លាមនោះកំលាំងប៉ុស្តិ៍ ២ នាក់ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការសួរនាំរឿងហេតុ ដែល មានរួច ឈានដល់ការចាប់ខ្លួន ជនសង្ស័យឈ្មោះ នាង ធីតា ប្រគល់ទៅអោយ កំលាំង ប៉ុស្តិ៍ រដ្ឋបាលសង្កាត់ ប៉ោយប៉ែត នៅវេលា ម៉ោង២១.០០នាទី ដើម្បីកសាងសំនុំរឿង ចាត់ការ បន្តតាមនិតិវិធី