សកម្មភាពដឹកជញ្ជួនឈើ នៅឃុំពង្រលើ ស្រុកជីក្រែង អមដំណើរដោយមន្រ្តី ប៉ូលីសប៉ុស្ដិ៍រដ្ឋបាល ចាំថតរថយន្ត និងប្រមាថ អ្នកព័ត៌មានទៅវិញ !!!!!
ខេត្តសៀមរាប៖ហួសចិត្តនៅពេលលឺថាមន្រ្តី ប៉ូលីសប៉ុស្ដិ៍រដ្ឋបាលស្រុកជីក្រែងល្បីជាងគេនៅក្នុងខេត្តសៀមរាប ខាងរករឿងនិងប្រមាថ អ្នកព័ត៌មានទៅវិញដើម្បីកាងឈើរទើបស្រុកមួយ នេះមានការដឹកជញ្ជូនឈើ ច្រើនជាងគេ ដូចដង្ហែគណៈប្រតិភូអញ្ចឹង ។
កាលព្រឹកថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះមានសេចក្តីរាយការណ៍ពី សកម្មភាពរបស់មន្រ្តីប៉ូលីសប៉ុស្ដិ៍រដ្ឋបាល ឃុំពង្រ លើ ស្រុកជីក្រែង ជាកូនចៅរបស់លោក សេស ជាមេប៉ុស្តិ៍ បាន អមដំណើរតាមក្រុម ដឹក ជញ្ជួនឈើ ដើម្បីប្រមាញ់ រូបភាព អ្នកព៍ត៌មាន និងប្រមាថមាក់ងាយ អ្នកព័ត៌មាន នៅតាម ដងផ្លូវ ដែលចុះផ្តិតយករូបភាព ! ដែលទង្វើនេះត្រូវបានមជ្ឈដ្ឋានទូទៅ ធ្វើការរិះគន់យ៉ាងខ្លាំងថា សមត្ថកិច្ចមិនបង្រ្កាបបទល្មើស បែជា នៅពីក្រោយខ្នងបទល្មើសទៅវិញ ។
ក្រុមអ្នកសារព័ត៌មានបានរាយការណ៍ថា ! ពួកគេបានចុះ ទៅផ្តិតយករូបភាព បទល្មើស ដឹកជញ្ជួនឈើ នៅក្នុងឃុំ ខាងលើ ក៏ស្រាប់តែលេចមុខ មន្រ្តីប៉ូលីស មកសួរនាំ អ្នកព័ត៌មានថា មកពីណា ពីណី រួចថែមទាំងថត រថយន្តអ្នកព័ត៌មានទៀតផង ។
ទោះជាយ៉ាងណាមហាជននិយាយថា ! ស្រុកជីក្រែង ជា ស្រុកមួយដែលល្បីជាងគេនៅក្នុងខេត្តសៀមរាប ខាងរករឿងអ្នកព័ត៌មាន ពីសំណាក់អ្នកមានអំណាច ដោយសារតែ ស្រុកមួយ នេះមានការដឹកជញ្ជូនឈើ ច្រើនជាងគេ ដូចដង្ហែគណៈប្រតិភូអញ្ចឹង ៕