ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយព័ត៍មាន ជនរកសុីនាំឈើគ្រញូងពីថៃ ចូល តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ឈ្មោះ កុសល !
Sun,12 November 2017 (Time 03:01 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1064នាក់)


បន្ទាយមានជ័យ ៖ជំនួញឈើរគ្រញូងចាប់ផ្តើមកក្រើកឡើងវិញក្រោយពេលសមត្ថកិច្ចទាំងកម្ពុជានិងថៃ បង្ក្រាបបានជាបន្តបន្ទាប់ពេលនេះបែកធ្លាយព័ត៍មាន ថាជនរកសុីនាំឈើគ្រញូងពីថៃ ចូល តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឈ្មោះ កុសល  ប្រជាពលរដ្ឋសំណូមពរអោយសមត្ថកិច្ចវែកមុខឈ្មួញខាងលើអោយបានឆាប់ព្រោះពួកគាត់បារម្ភដោយកន្លងទៅពលរដ្ឋខ្មែរដែល ត្រូវបានឈ្មួញឈើគ្រញូងបោកបញ្ឆោត ដឹកនាំចូលទៅលួចកាប់ឈើគ្រញូង នៅលើទឹកដីថៃ តែងតែទទួលរងការបាញ់សម្លាប់ ពីកងទាហានថៃ ជាបន្តបន្ទាប់ នឹងចោលខ្មោចនៅកណ្ដាលព្រៃ នឹងពលរដ្ឋខ្មែរខ្លះទៀតត្រូវបាន ចាប់ញាត់គុកនៅប្រទេសថៃទៀតផង។ 
 
 ពិតណាស់ហើយអ្នករកសុីឈើគ្រញូង នៅស្រុកខ្មែរមួយចំនួន ដែលសុទ្ធសឹងជាអ្នកមានលុយ មានអំណាច ឬមានអ្នកកាងនៅពីក្រោយ ពួកគេខំប្រឹងទាំងយប់ទាំងថ្ងៃ ព្រោះឆាប់ធ្វើមានបាន ព្រោះទីផ្សារឈើគ្រញូង កំពង់ពេញនិយម នឹងទទួលបានប្រាក់ចំណេញច្រើន ។ក៏ប៉ុន្តែនូវពេលសមត្ថកិច្ចមិនថាខ្មែរ-ថៃ ចាប់បាន ក៏ឡុងចុងធ្ងន់ធ្ងរដែរ ។ជាក់ស្ដែងកន្លងទៅថ្មីៗនេះ  សមត្ថកិច្ចថៃបានរកឃើញ ឈើគ្រញូងក្នុងរទេះដឹកទំនិញ របស់កម្មករខ្មែរម្នាក់ នៅច្រកទ្វារអន្តរជាតិ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រសិនបើសមត្ថកិច្ចសៀម មិនបង្ក្រាបទេនោះ គឺឈើគ្រញូងនឹងត្រូវគេ ដឹកតាមរទេះ ឆ្លងដែន ពីទឹកដីថៃចូលទឹកដីខ្មែរ និងធ្វើចរាចរណ៏ទៅស្រុកយួន ដោយរលូនជាក់ជាមិនខាន ដោយហេតុថា ឈ្មួញដឹកជញ្ជូនឈើគ្រញូង ពីទឹកដីសៀមចូលទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត  សង្សយ័មានការឃុបឃិត សម្របសម្រួលជាមួយសមត្ថកិច្ច ជាច្រើនស្ថាប័នប្រចាំច្រកខាងលើ  ហើយក៏មានការបែងចែក ផលប្រយោជន៍យ៉ាង ត្រជាក់ល្ហឹមថែមទៀតផង។
ប្រភពនៅច្រកប៉ោយប៉ែតបានឲ្យដឹងថា ឈ្មួញដែលតែងធ្វើសកម្មភាព ដឹកជញ្ជូនឈើគ្រញូង ចូលទឹកដីខ្មែរ បើតាមប្រភព មានឈ្មោះ កុសល ហើយជននេះក៏ មានឃ្លាំងស្តុកឈើ នៅចំណុចខាងលិចវត្តបាលិលេយ្យ និងមួយកន្លែងទៀតនៅក្នុង ឃ្លាំងស្តុកទំនិញចំណុចដីថ្មី ដោយមានរទេះដឹកទំនិញជាច្រើ នប៉ុន្តែរទេះទាំងនោះមិនដែលចត នៅទីលានត្រួតពិនិត្យរបស់ មន្ត្រីជំនាញដូចរទេះកម្មករ ផ្សេងៗទៀតនោះទេ គឺពួកគេអូសរទេះចេញពី ដីថៃចូលទឹកដីខ្មែរ ហើយទៅដល់គោលដៅយ៉ាងរលូន ។
បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងដែរថា ឈ្មួញឈ្មោះ កុសល មានខ្នងបង្អែកក្រាស់ឃ្មឹក ទើបអាចដឹកជញ្ជូនឈើគ្រញូង ពីទឹកដីថៃចូលទឹកដីខ្មែរបាន ហើយការបង្ក្រាបរបស់សមត្ថកិច្ចថៃ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លង គឺជាចំណាត់ការរបស់សមត្ថកិច្ចថៃ អាចថាជាពាលស៊ីពាល ទើបបើកធ្លាយដឹងដល់ សមត្ថកិច្ចថៃចេញបង្រ្កាប។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាពួកគាត់បារម្ភដោយកន្លងទៅពលរដ្ឋខ្មែរដែល ត្រូវបានឈ្មួញឈើគ្រញូងបោកបញ្ឆោត ដឹកនាំចូលទៅលួចកាប់ឈើគ្រញូង នៅលើទឹកដីថៃ តែងតែទទួលរងការបាញ់សម្លាប់ ពីកងទាហានថៃ ជាបន្តបន្ទាប់ នឹងចោលខ្មោចនៅកណ្ដាលព្រៃ នឹងពលរដ្ឋខ្មែរខ្លះទៀតត្រូវបាន ចាប់ញាត់គុកនៅប្រទេសថៃទៀតផង។ដូច្នេះក្រោតបែកធ្លាយព័ត៍មាន ថាជនរកសុីនាំឈើគ្រញូងពីថៃ ចូល តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឈ្មោះ កុសលពួកគាត់សំណូមពរអោយសមត្ថកិច្ចវែកមុខឈ្មួញខាងលើអោយបានឆាប់៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
409 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7558 នាក់
ខែនេះ :
27111 នាក់
3 ខែនេះ :
60944 នាក់
សរុប :
2511651 នាក់