យោធាបើករថយន្តពីបន្ទាយភ្នំឆ័ត្រមកភ្នំពេញគ្រោះថ្នាក់នៅកំពង់ឆ្នាំង!
បន្ទាយមានជ័យ៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងឧប្បទ្ទេវហេតុគ្រោះថ្នាក់ចរាចណ៍ដ៏គួរអោយរន្ធត់ដោយបុកនិងបង្កាន់ដៃស្ពានធ្វើពីថ្មនិងដែកប្រវែងជាង១០ម៉ែត្របាក់ខ្ទេច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៩យប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ
២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចស្ពានក្រាំងរំពាក់ ភូមិត្រពាំងក្រពើ ឃុំទឹកហូរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖នៅមុនពេលកើតហេតុបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍ស្លាប់តៃកុងឡានជាស្ត្រីម្នាក់របួសធ្ងន់ម្នាក់ ស្រាលពីរនាក់អាយុប្រហែលជាង៤០ទៅ៥០ឆ្នាំ ដោយបើកឡានបាឡែនស្លាកលេខភ្នំពេញ បើកពីខេត្តបន្ទាយមានជ៏យតំបន់ភ្នំឆ័ត្រ កន្លែងបន្ទាយទាហាន ឆ្ពោះទៅភ្នំពេញតាមផ្លូវជាតិលេខ៥ មកដល់ចំណុចខាងលើក៏ បានបុកបង្កាន់ដៃស្ពានបាក់អស់មួយចំហៀងទាំងស្រុង ឡានបានធ្លាក់ទឹកបណ្តាលឲ្យស្លាប់និងរបួសធ្ងន់ស្រាលអ្នកជិះក្នុងឡានទាំងបួននាក់ដែលជាស្ត្រីមានស្លៀកពាក់ខោអាវទាហានផង វេលាម៉ោងជាង៩យប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៧ ។ តាមការសន្និដ្ឋានអ្នកបើកបរទំនងជាស្រវាំងភ្នែកដោយភ្លើងហ្វាឡានមកពីមុខ មើលផ្លូវមិនសូវឃើញច្បាស់ឬក៏គេចពីឡានមកពីមុខ ដោយផ្លូវតូចចង្អៀតផងក៏បុកនិងបង្កាន់ដៃស្ពានធ្វើពីថ្មនិងដែកប្រវែងជាង១០ម៉ែត្របាក់ខ្ទេចទាំងអស់ ទើបគ្រោះថ្នាក់បែបនេះ ។ទោះជាយ៉ាងណា
គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេហើយក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចចុះកន្លែងកើតហេតុដើម្បីជួយដឹកជញ្ជូនអ្នករបួសទៅកាន់មន្ទីពេទ្យទាំងយប់ផងដែរ៕ប្រភពពីៈ Loun Sovat