ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តុលាការគំរូ ខេត្តបន្ទាយមានជ័យ សវនាការ លើរឿង ក្តី លោក ចៅ វាសនា បេក្ខភាពចៅសង្កាត់ ប៉ោយប៉ែត
Mon,13 November 2017 (Time 08:29 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1294នាក់)


បន្ទាយមានជ័យ: កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការគំរូ ខេត្តបន្ទាយ មានជ័យ បានបើកសវនាការ លើការចោទប្រកាន់ ចៅ វាសនា ជាបេក្ខភាពប្រធានក្រុមប្រឹក្សាសង្កាត់ ប៉ោយប៉ែត មកពីកូតា គណបក្សសង្គ្រោះជាតិ និង លោក ឌិន ពុទ្ធី ប្រធានអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំកម្មករអូសរទេះ ដោយជាប់ចោទពីបទ ញុះញ៉ង់អោយប្រព្រឹត្តបទល្មើស មជ្ឈឹម ឧក្រិដ្ឋ ជាអាទិ៍ និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណ: (អាគារគយ និងរដ្ឋាករ ) នៅក្រុងប៉ោយប៉ែត កាលពីឆ្នាំ ២០១៥ ។
លោកចៅ វាសនា អតីត:ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត និងជាបន្ទាយមានជ័យ: កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការគំរូ ខេត្តបន្ទាយ មានជ័យ បានបើកសវនាការ លើការចោទប្រកាន់ ចៅ វាសនា ជាបេក្ខប្រធានក្រុមប្រឹក្សាសង្កាត់ ប៉ោយប៉ែត មកពីកូតា គណបក្សសង្គ្រោះជាតិ និង លោក ឌិន ពុទ្ធី ប្រធានអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំកម្មករអូសរទេះ ដោយជាប់ចោទពីបទ ញុះញ៉ង់អោយប្រព្រឹត្តបទល្មើស មជ្ឈឹម ឧក្រិដ្ឋ ជាអាទិ៍ និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណ: (អាគារគយ និងរដ្ឋាករ ) នៅក្រុងប៉ោយប៉ែត កាលពីឆ្នាំ ២០១៥ ។
លោកចៅ វាសនា អតីត:ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត និងជាបេក្ខភាពប្រធានក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ទទួលបន្ទុកផ្នែកសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងសង្កាត់ ។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៥ មានក្រុមកម្មករអូសរទេះបានធ្វើបាតុកម្មអហិង្សា ទាមទារអោយមន្ត្រីគយនិងរដ្ឋាករក្រុងប៉ោយប៉ែត ជួយបន្ធូរបន្ថយការយកថ្លៃដឹកទំនិញ ក្នុងពេលធ្វើបាតុកម្មអហិង្សានោះ មានមន្ត្រី សមត្ថកិច្ចPMបានប្រើហិង្សាលើកម្មករអូសរទេះ ទើបមានបាតុកម្មហិង្សាមួយ កើតឡើង ដោយមានយកដុំថ្មគប់អាគារគយនិងរដ្ឋាករ ព្រមទាំងរថយន្ត បណ្តាលឲ្យខូចខាត ។ ចំណែកលោក ចៅ វាសនា ដែលក្នុងសំលៀកបំពាក់ ជាមន្ត្រីសាធារណ: បានប្រឹងប្រែងរកស្វះស្វែងរកដំណោះស្រាយ ទាំងភាគីកម្មករ និង  គន្ត្រីគយ ជួបគ្នាកុំឲ្យមានប៊ញ្ហាណាកើតឡើង តែចំណែកលោក អភិបាលក្រុង ប៉ោយប៉ែត លោកបានចុះទៅកន្លែងកើត ហេតុនោះដែរ ក្នុងសំលៀកបំពាក់ ជាស៊ីវិល បានឃ្លាំមើលព្រឹត្តិការណ៍ឡើងដែរ ។ តែក្រោយមានបាតុកម្មហិង្សាបំផ្លាញ អាគារគយនិងរដ្ឋាករ ព្រមទាំងរថយន្តផងនោះ ហើយព្យសនមកម្មកើតឡ់ង លើករណីនេញទាមទារអោយមានអ្នកទទួលខុសត្រូវ បែរជាលោកអភិបាលក្រុងប៉ោយប៉ែត បានធ្វើរបាយការណ៍ផ្ញើជូនឯឧត្តមអភិបាលខេត្ត ដោយចោទប្រកាន់ទៅមនុស្សពីរនាក់ គឺ លោក ចៅ វាសនា និង លោក ឌិន ពុទ្ធី ព្រមទាំងគូកន ជាអ្នកនៅពីក្រោយរឿង បាតុកម្មហិង្សានេះ ។ ដោយសារតែរឿងនេះលោក ចៅ វាសនា ត្រូវបានសាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនបណ្តោះ អាសន្នក្នុងពន្ធនាគារ ចំណែកលោក ឌិន ពុទ្ធី សម្រេចដាក់នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ 
លោក ចៅ វាសនា ធ្លាប់ផ្តល់សម្ភាសន៍ជាមួយខ្មែរជាយដែន លោកមានការសោកស្តាយណាស់ លោកខិតខំប្រឹងជួយទប់ស្កាត់បញ្ឆៀសមិនអោយមានអំពើហិង្សាកើតឡើង ក្នុងនាមលោក ជាមន្ត្រៅសាធារណ: បែរធ្វើការចោទប្រកាន់មកលើ ខ្លួនលោកវិញ ចំណែកសមត្ថកិច្ច វាយដំកម្មករ តុលាការគ្មានចំណាត់ការ ទៅលើជនប្រព្រឹត្តឡើយ។
នៅថ្ងទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ លោកចៅក្រមជុំនុំជំរ:ប្រើពេលពេញ១ថ្ងៃ ដើម្បីជុំនុំជំរ: សាកសួរ ជនត្រូវចោទ និងអ្នកពាក់ព័ន្ធ ដើម្បីផ្តល់នូវភាពយុត្តិធម៌ ដល់ជនត្រូវចោទ នៅតែមិនបានចប់នៅឡើយ ទើបបន្តសវនាការនៅថ្ងៃទី២០ ខែ ១១ឆ្នាំ២០១៧ ទៀត ។ ប្រជាពលរដ្ឋសង្ឃឹមថា តុលាការគំរូមួយនេះនឹងផ្តល់នូវយុត្តិធម៌ ដល់ជនរងគ្រោះដែលរងការចោទប្រកាន់នេះពុំខានឡើយ ហើយក៍មិនអាចលុះក្នុងអគតិទាំង៤ ដែលនាំឲ្យបាត់បង់ជំនឿលើប្រព័ន្ធតុលាការជាស្ថាប័នឯករាជ្យដែរ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
524 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7673 នាក់
ខែនេះ :
27226 នាក់
3 ខែនេះ :
61059 នាក់
សរុប :
2511766 នាក់