ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រឿងអាស្រូវ ជំទាវលី អ៊ុំ អេង កំពុងលាតត្រដាង!
Mon,13 November 2017 (Time 04:36 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 1118នាក់)


 
ខេត្តសៀមរាប៖មានការបែកធ្លាយ សុះសាយល្បីល្បាញ ពេញខេត្តសៀមរាប ពីរឿងអាស្រូវ របស់លោកជំទាវ លី អ៊ុំ អេង ដែលពេលនេះ កំពុងតែលាតត្រដាង ជាសាធារណះហើយ។
លោកជំទាវ លី អ៊ុំអេង ត្រូវបានមហាជន មើលឃើញ ថាជាអ្នករកស៊ីជំនួញ អាជីវកម្ម ខ្សាច់ និងដីលក់ នៅខេត្តសៀមរាប ដ៍ល្បីល្បាញបំផុត។ 
ការធ្វើជំនួញ របស់លោកជំទាវលី អ៊ុំអេង កន្លងទៅធ្លាប់ត្រូវបាន ប្រជាពលរដ្ឋ ប្ដឹងទៅអង្គភាពប្រឆាំង អំពើពុករលួយ ពាក់ព័ន្ធករណី ភាពមិនក្រក្រតី បំផ្លាញបរិស្ថាន យ៉ាងធ្ងន់ធ្ងរ ក្នុងភូមិព្រំកុដ្ឋ និងភូមិត្រាច ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បានបង្កឲ្យមាន ផលប៉ះពាល់ យ៉ាងខ្លាំងដល់ និងប្រជាពលរដ្ឋ។
ក្រៅពីលោកជំទាវលី អ៊ុំអេង ល្បីល្បាញ បែបនេះ ក៍មានពលរដ្ឋ នៅក្រុងសៀមរាប ប្ដឹងលោកជំទាវលី អ៊ុំអេង និងសុំអន្តរាគមន៍ពី សម្ដេចហ៊ុនសែន និងលោកហ៊ុន ម៉ានិត កូនប្រុសរបស់សម្ដេច ជួយដោះស្រាយផងដែរ។
ជាមួយគ្នានេះ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក៍ធ្លាប់មានពលរដ្ឋ ប្ដឹងលោកជំទាវលី អ៊ុំអេង ពីបញ្ហារំលោភដីធ្លី ដូចគ្នានៅក្រុងសៀមរាបដែរ។
ភាពល្បីល្បាញ របស់លោកជំទាវរូបនេះ គឺតាមរយះ មុខជំនួញរបស់គាត់ និងការរំលោភដីធ្លី របស់ប្រជាពលរដ្ឋ បណ្ដាលឲ្យពលរដ្ឋ ជាច្រើនគ្រួសារ រងទុក្ខសព្វបែបយ៉ាង។
ប្រជាពលរដ្ឋ តែងតែធ្វើការ រិះគន់យ៉ាងខ្លាំង ចំពោះលោកជំទាវ លី អ៊ុំ អេង គឺជានារីខ្លាំងនឹងមានឥទ្ធិភពក្នុង មុខជំនួញ អាជីវកម្មរបស់គាត់។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ អំពាវនាវដល់ សម្តេចហ៊ុន សែន ដោះស្រាយ ករណីលោកជំទាវលី អ៊ុំអេង រំលោភដីធ្លី ខណះអាជ្ញាធរ ខេត្តសៀមរាប មិនមានលទ្ធភាព ដោះស្រាយបាន។
ភ្នាក់ងារព័ត៍មាន បានរាយការណ៍មកថា នៅរយះពេលប៉ុន្មានថ្ងៃមកនេះ លោកជំទាវ លី អ៊ុំអេង កំពុងស្រែក អំពាវនាវ សុំការអន្តរាគមន៍ ពីសម្តេច តេជោ ហ៊ុន សែន អោយជួយក្នុងរឿងអាជ្ញាធរអប្សរា ហាមឃាត់រថយន្តដឹកដី របស់លោកជំទាវ មិនអោយបើកបរ ឆ្លងកាត់ផ្លូវជាតិអប្សរា ដែលស្ថិតនៅ បណ្តោយផ្លូវ៦០ម៉ែត្រ មកចាក់ដី នៅម្ដុំផ្លូវ៦០ម៉ែត្រ។
ដោយមន្ត្រីលើកឡើងថា ការដឹកជញ្ជូនដីនោះ អាចបណ្ដាលឲ្យ មួយចំនួនរួមទាំងផ្លូវ គ្រប់គ្រង របស់អាជ្ញាធរអប្សរារងការខូចខាត ព្រោះរថយន្តដឹកដីធំៗណាស់ របស់លោកជំទាវ លី អ៊ុំអេង។
មជ្ឍដ្ឋាននានា បានលើកឡើងថា អាជ្ញាធរ ខេត្តសៀមរាប ហាក់មិនអើពើ ចំពោះការ អំពាវនាវ ពីសំណាក់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ អំពើរំលោភដីពីលោកជំទាវលី អ៊ុំអេង។
ដោយខុសគ្នាទៅនិងលោកជំទាវលី អ៊ុំអេង សុំអាជ្ញាធរ ខេត្តសៀមរាប អន្តរាគមន៍ តែងតែមាន ប្រសិទ្ធិភាព ដូចករណីរឿងវិវាទជាមួយអាជ្ញាធរ អប្សរា ជាដើម។
អាចទំនង ជាលោកជំទាវលី អ៊ុំអេង ជួលអ្នកកាសែត វាយប្រហារ តាមបណ្ដាញសង្គម មកលើ អាជ្ញាធរ អប្សរា ជាពិសេស វាយប្រហារមកលើ លោកស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិ អប្សារាតែម្ដង។
ក្នុងបណ្ដាញ សង្គមហ្វេប៊ុក បានបង្ហោះថា លោកស្រី លី អ៊ុំអេង ប្រតិកម្មខ្លាំងៗ មកលើ លោក ស៊ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរអប្សរា រំលោភសិទ្ទសេរីភាព ឯកជន។
លោកស្រី លី អ៊ុំអេង ដែលជាម្ចាស់ដីកម្មសិទ្ទ ស្របច្បាប់ មានប្លង់រឹងត្រូវនោះ ត្រូវបាន លោក ស៊ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរអប្សរា ធ្វើទុក្ខបុកម្នេញ មិនអោយលោកស្រី ដឹកដីចាក់លើដីកម្មសិទ្ទ របស់លោកស្រីនោះទេ? មិនដឹងថា លោក ប្រធានអាជ្ញាធរអប្សរា ចង់បានអ្វីអោយពិតប្រាកដ?។
 
 នៅរសៀលថ្ងៃទី១២វិច្ឆិកានេះ លោកស៊ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្សរាបានថ្លៃប្រាប់ភ្ញាក់ងារព័ត៍មានថា៖ជាទូទៅអ្នកនៅ ខេត្តសៀមរាប ជាពិសេស អ្នកសារព័ត៌មាន បានដឹងច្បាស់ហើយ នរណាគេ ជាលោកស្រី លី អ៊ុំ អេង ហ្នឹងហើយគាត់មាន កេរ្តិ៍ឈ្មោះរបៀបមិច យ៉ាងមិច អ្នកសៀមរាប ច្បាស់ជាដឹងហើយ ចឹងអ្វីដែលគាត់បាន បញ្ចេញតាមបណ្ដាញសង្គម អីឲ្យគាត់ចេញ ទៅសិនចុះ! អាហ្នឹងជារឿងរបស់គាត់ សេរីភាពរបស់គាត់ ទុកឲ្យគាត់តាមចិត្តចុះ ប៉ុន្តែដោយឡែក សម្រាប់ជាស្ថាប័នរដ្ឋមួយ យើងនឹងធ្វើអ្វីៗមួយ ទៅតាមផ្លូវច្បាប់ ចឹងអាចនឹងមាន សំណុំបែបបទផ្លូវច្បាប់ ដែលត្រូវមានវិធានការ ចំពោះអ្វីដែលគាត់បានធ្វើ គ្រាន់តែជំរាបថាករណីដែលគាត់ បានលើកឡើង ទាំងអស់ហ្នឹង គឺគណះកម្មការចម្រុះខេត្ត ដែលមានខ្ញុំនិងអភិបាលខេត្ត បានសម្រេចទាត់ចោលរួចទៅហើយ អ្វីដែលជាការទាមទាររបស់គាត់ហ្នឹង ហើយបើគាត់នៅតែមិនព្រម និតិវិធីផ្លូវច្បាប់មាន មែនគាត់មកបំពាន ហើយមកប្រើបណ្ដាញហ្វេបុក សេរីភាព ជ្រុលនិមយម របសគាត់ចឹងទេ។ ចឹងទេវិធានការផ្លូវច្បាប់ ក្នុងនាមជាស្ថាប័នរដ្ឋមួយ នឹងមានអ្វីដែលគាត់ បានធ្វើហ្នឹង។
អ្នកនៅខេត្តសៀមរាប កំពុងតាមដានរងចាំមើលថា តើករណីលោកជំទាវលី អ៊ុំអេង និងអាជ្ញាធរជាតិអប្សរា អាចឈានដល់កំរិតណា ខណះលោកជំទាវ លីអ៊ុំអេង ជាអ្នកមានលុយស្ដុកស្តមម្នាក់នៅ ខេត្តសៀមរាប ហាក់បីដូចជា ប្រើប្រាស់បណ្ដាញសង្គម ហ្វេបុក ដើម្បីវាយប្រហារ ធ្ងន់ៗមកលើស្ថាប័នរដ្ឋ មួយគឺអាជ្ញាធរ ជាតិអប្សរា ៕Tang Ho:

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
808 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7957 នាក់
ខែនេះ :
27510 នាក់
3 ខែនេះ :
61343 នាក់
សរុប :
2512050 នាក់