កញ្ញាស្រស់ស្អាតកូតាគណបក្សសង្គ្រោះជាតិចំអកអោយធីសុវណ្ណថារឿងចង់ប្តឹងមេឃុំចៅសង្កាត់ទាំងអស់របស់សង្គ្រោះជាតិ!
បន្ទាយមានជ័យ៖កញ្ញាស្រស់ស្អាតម្នាក់ដែលគេស្គាល់ថាជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតដែលទើបជាប់ឆ្នោតមកពីកូតាគណបក្សសង្គ្រោះជាតិនោះនៅថ្ងៃទី១៤ខែវិច្ឆការឆ្នាំ២០១៧បានបង្ហោះសារ
នៅក្នុងអាខោនហ្វេសប៊ុករបស់ខ្លួនដើម្បីសំដែងពីឆន្ទៈរបស់ខ្លួនរួមទាំងមេឃុំ/ចៅសង្កាត់ ក្រុមប្រឹក្សាទាំងអស់របស់គណបក្សសង្គ្រោះជាតិទាំងអស់ថាមិនក្បត់ឆន្ទៈរាស្ត្រឡើយហើយចំអកនាងធីសុវណ្ណថាដែលចង់ប្តឹងមេឃុំចៅសង្កាត់ទាំងអស់របស់សង្គ្រោះជាតិ។
នៅលើហ្វេសប៊ុក Linna chea សសេរថា៖#អ្នកមិនដូចខ្ញុំ#ខ្ញុំក៏មិនអាចធ្វើដូចអ្នក#
អ្នកអាចធ្វើអោយប្រជាពលរដ្ឋស្អប់បាន តែអ្នកមិនអាចបង្ខំខ្ញុំអោយក្បត់ឆន្ទះរាស្ត្របានទេ ចង់ប្តឹងឬមិនប្តឹង គឺជារឿងរបស់បុគ្គលអ្នកឯងជាអ្នកប្រព្រឹត្តិ ខ្ញុំគ្មានការភ័យខ្លាចបន្តិចសោះ អ្នកដែលធ្វើអាក្រក់ទៅវិញទេ ដែលត្រូវដេកមិនលក់ បក់មិនល្ហើយ ត្រូវបានប្រជាពលរដ្ឋជេរប្រទេចដាក់បណ្តាសាររាល់ថ្ងៃ មែនឬមិនមែន?។
#សូបញ្ជាក់ថា៖ ខ្ញុំធ្វើដើម្បីការពារឆន្ទះរាស្ត្រ មិនមែនផ្គាប់មុខនឹងបក្សឬបុគ្គលណាម្នាក់ឡើយ#
ពីព្រោះយើងខ្ញុំក្នុងនាមមេឃុំ/ចៅសង្កាត់ ក្រុមប្រឹក្សាទាំងអស់ បានតួនាទីនេះ ដោយការបោះឆ្នោតតាមប្រព័ន្ធសមាសមាត្រ ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតអោយ ដូចច្នេះអ្នកឯងមិនអាចមកគំរាមពួកយើងបានទេ គឺយើងខ្ញុំ គឺធ្វើស្រមតាមឆន្ទះរាស្ត្រប៉ុណ្ណោះ។
**សូមមតិមហាជនវិនិឆ្ឆ័យតាមការគួរ**
តាមការស្ទង់មិតិ តើប្រជាពលរដ្ឋពេញចិត្តយុវនារីCNRP រឺCPP?