ប្រជាពលរដ្ឋសម្បាយចិត្តឃើញសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋាន!
បាត់ដំបង៖ ប្រជាពលរដ្ឋសាទរខណៈសមត្ថកិច្ចធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ១កន្លែងក្នុងស្រុកសង្កែត្រូវបានបង្ក្រាប និងឃាត់ខ្លួនអ្នកញៀនល្បែង០៧នាក់ហើយបន្តជំរុញឲ្យអនុវត្តនបង្ក្រាបបនល្បែងស៊ីសងបន្តទៀតអោយដូចភ្លៀងរលឹមតាមគោលការណ៍ភូមិឃុំមានសុវត្ថភាព។
លោក សុខ និមល ប្រធានក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់អោយដឹងថា នៅវេលាម៉ោង១១-០០នាទីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តកាបង្ក្រាប លើទីតាំងល្បែងស៊ីសងមួយកន្លែង នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកបន្តថា៖នៅក្នុងកិច្ចប្រតិបត្តិការនោះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនក្រុមអ្នកលេងល្បែងសុីសងចំនួន០៧នាក់រួមជាមួយវត្ថុតាងរួមមាន៖
-គ្រាប់អាប៉ោងចំនួន២គ្រាប់
-ចានអាប៉ោងចំនួន១ឈុត
-តុ កំរាលចាក់អាប៉ោងចំនួន០១,ម៉ូតូ០៣គ្រឿង
-ប្រាក់រៀលខ្មែរ ប្រាក់បាត និងប្រាក់ដូលាមួយចំនួន រួមនិងសម្ភារះប្រើប្រាស់សំរាប់លេងមួយចំនួនទៀត។
បច្ចុប្បន្ន អ្នកលេងទាំង៧នាក់រួមនិងវត្ថុតាងដកហូតបានត្រូវសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី។ ទោះជាយ៉ាងណាមហាជនដែស្អប់នូវល្បែងស៊ីសងមានការសាទរចំពោះការបង្ក្រាបល្បែងស៊ីសងនេះដោយពួកគាត់លើកសសើរដល់សមត្ថកិច្ចដែលបានអនុវត្តន៍តាមគោលការណ៍ភូមិឃុំៗនសុវត្ថភាពហើយជំរុញអោយសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវនិងបង្ក្រាបបនល្បែងស៊ីសងបន្តទៀតអោយដូចភ្លៀងរលឹម៕