ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មេឈ្មួញឈើក្រញ៉ូងល្បី ឈ្មោះដុស ជា នាយទាហ៊ាន នៅកងពលលេខ៤២ ប្រម៉ូលទិញផ្ដាច់មុខនៅទឹសទី៣ខេត្តឧត្តរមានជ័យ និងដឹកជ ញ្ជូន ទៅខេត្តស្វាយរៀងព្រំដែនវៀតណាម
Wed,15 November 2017 (Time 05:30 PM)
ដោយ ៖ បុរី (ចំនួនអ្នកអាន: 1096នាក់)


ខេត្តឧត្តរមានជ័យ÷នាយទាហ៊ានម្នាក់បំរើការ នៅអង្គភាពកងពលតូចលេខ៤២ ម្នាក់ ឈ្មោះដុស ដែលកុំពុងតែល្បីឈ្មោះយ៉ាងខ្លាំង ក្នុងមុខជុំនួញ នាំពលករឆ្លងដែនកាប់ឈើក្រញ៉ូងនៅក្នុងទឹកដីថៃ និងប្រម៉ូលទិញឈើក្រញ៉ូងផ្ដាច់មុខនៅតំបន់របស់ខ្លួនឈរជើង នៃបង្គោល សីម៉ាលេខ១៣ ទឹសទី៣សមរភូមិមុខ ក្នុងភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តរមានជ័យ។
មុខជុំនួញបទល្មើសរបស់នាយទាហ៊ាន ឈ្មោះ ដុស នៅអង្គភាពកងពលតូចលេខ៤២ កុំពុងរងការសង្ស័យថា លោកឧត្តមសេនីយ៍ទោ ប៉ែន វយ មេបញ្ជាការកងពលបើកភ្លើងខៀវនិងនៅពីក្រោយខ្នង ពីព្រោះមេឈ្មួញខាងលើល្បីឈ្មោះច្រើនឆ្នាំមកហើយ ដែលលោកមេបញ្ជាការធ្វើដូចជាមិនដឹងមិនលឺ។
សមត្ថកិច្ចបានបង្ហើបអោយដឹងនៅថ្ងៃទី១៤ខែវិច្ឆិការឆ្នាំ២០១៧នេះថា ឈ្មោះដុសមេឈ្មួញរកស៊ីមុខជុំនួញឈើក្រញ៉ូង នៅតំបន់ទឹសទី៣នេះ គឺបានរត់ការសមត្ថកិច្ចនៅខេត្តឧត្តរមានជ័យអស់ហើយគ្មាននាក់ណាហាមឃាត់និងធ្វើការ បង្ក្រាបឡើយ ទាំងសកម្មភាពនាំពលករឆ្លងដែន និងសកម្មភាពដឹកជញ្ជូនឈើក្រញ៉ូងចេញចូលនៅតាមបន្ទាត់ព្រំដែនដោយសេរីរហូតទៅដល់ស្រុកំពង់រោរ៍ខេត្តស្វាយរៀងទៀត។ប្រភពបានបន្ដរថាមេឈ្មួញជានាយទាហ៊ានឈ្មោះដុស នេះមិនត្រឹមតែរកស៊ីបទល្មើសនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃប៉ុណ្ណោះទេ គេបន្ដដឹកជញ្ជូនឈើក្រញ៉ូងរហូតដល់ ខេត្តស្វាយរៀង ព្រំដែនវៀតណាមទៀតផង ដោយកន្លងទៅថ្មីៗនេះរថយន្ដហាយឡែនឌរ័ចំនួនពីរគ្រឿងរបស់ មេឈ្មួញខាងលើ បានគ្រោះថ្នាក់ ចរាចរណ៍នៅខេត្តស្វាយរៀងមួយគ្រឿង និងខូចនៅខេត្តកំពង់ធំមួយគ្រឿង ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបាន។
លោកដុស បានអោយដឹងតាមទូសព្ទ័ថាលោកមិនបានធ្វើទេរាល់ថ្ងៃគឺនៅផ្ទះ។តែសមត្ថកិច្ចប្រចាំនៅទឹសទី៣ថាលោកដុស ធ្វើសក្មភាពរាល់ថ្ងៃ ដាក់ពលករទៅដេកនៅជើងភ្នុំដងរ៉ែក៥០ទៅ៦០នាក់ធ្វើយ៉ាងស្ងាត់ស្ងាម ហើយពាក្យថាមិនបានធ្វើគឺជាពាក្យដោះសារនិងជាល្បិចរបស់ឈ្មួញ៕ដោយប៉ែន នួន

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
985 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8134 នាក់
ខែនេះ :
27687 នាក់
3 ខែនេះ :
61520 នាក់
សរុប :
2512227 នាក់