ចុងភៅទិញត្រីពីផ្សារទៅខធ្វើចង្ហាន់ពេលព្រឹកពុលលោកពេញវត្ត!
ក្រចេះ៖ព្រះសង្ឃចំនួន៨៥អង្គមានអាការៈ វិលមុខ ឈឺព្រះកេស ធីងធូងក្រោយឆាន់អាហារពេលព្រឹកសង្ស័យពុលចំណីអាហារ ខណៈចុងភៅនៅវត្តសសរ១០០ ទិញត្រីនៅផ្សារ យកទៅខ ជាចង្ហាន់សំរាប់ពេលព្រឹក ហើយត្រីទាំងនោះជាប្រភេទត្រី គល់ព្រិច ត្រីលលកស ត្រីសំបកស្រឡៅ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ព្រះសង្ឃដែលគង់នៅវត្តសសរ១០០ បានពុលអាហារ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នៅពេលព្រះសង្ឃឆាន់អាហាពេលព្រឹក ហើយមានព្រះសង្ឃចំនួន៨៥អង្គ មានអាការៈ វិលមុខ ឈឺព្រះកេស ធីងធូង។ ក្រោយកើតហេតុភ្លាមៗ ព្រះសង្ឃរងគ្រោះ ត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាព ស្រុកសំបូរ ។
ចុងភៅនៅវត្តសសរ១០០ បានប្រាប់សមត្ថកិច្ចថា ពួកគេបានទិញត្រីនៅផ្សារ យកទៅខ ជាចង្ហាន់សំរាប់ពេលព្រឹក ហើយត្រីទាំងនោះជាប្រភេទត្រី គល់ព្រិច ត្រីលលកស ត្រីសំបកស្រឡៅ ។ ព្រះសង្ឃដែលមានអាការៈធ្ងន់ធ្ងរ មានចំនួន៣៥អង្គ និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព តែរហូតមកដល់ពេលនេះ រាងបានធូរស្រាលច្រើនហើយ ខណៈមន្រ្តីជំនាញកំពុងធ្វើការស្រាវជ្រាវ៕