ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នៅថ្ងៃទី១៦ ខែ វិច្ឆិកាឆ្នាំ២០១៧ តុលាការកំពូល បានបើកសវនាការ លើសំណុំរឿងគណបក្សនយោបាយ
Thu,16 November 2017 (Time 09:03 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1198នាក់)


ភ្នំពេញ: កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូល ( តុលាការផុតលេខ) បានបើកសវនាការ លើសំណុំរឿងគណបក្ស ដែលជាច្រើនសតវត្សមកហើយ មិនធ្លាប់មានសំណុំរឿងនេះឡើយ ហើយវាសនាគណបក្សសង្គ្រោះ ត្រូវរលាយថ្ងៃនេះ ឬយ៉ាងណា ។ ក្នុងសំណុំរឿងបក្សនេះដែរ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ម្តងភ្នាល់ដាក់ជីវិត ហើយម្តងភ្នាល់ដាក់លុយ ១ដុល្លារ សង ១០០ដុល្លារ បើសិនគណបក្សមិនរលាយនោះទេ ។
នៅរសៀលថ្ងៃនេះដែរ ក្រោយពីការសវនាការតាំងពីព្រលឹម មក ចៅក្រមតុលាការកំពូល ដែលមានចំនួន ០៩ រូប ដែលប្រធាន ក្រុមប្រឹក្សាជំនុំជំរ: ឯកឧត្តម ឌិត មុន្ទី បានធ្វើការវិនិច្ឆ័យ ពិចារណាលើសំណុំរឿងគណបក្ស ។ ចៅក្រមបានសម្រេចរំលាយគណបក្សនយោបាយ ជាគណបក្សប្រឆាំងដ៍ធំមួយនៅក្នុងកម្ពុជា ។ ក្នុងនោះ សមាជិកគណបក្សនេះ ចំនួន ១១៨ រូប ក៍ត្រូវបានតុលាការ ផុតលេខមួយនេះ បានសម្រេចមិនអនុញ្ញាត ធ្វើនយោបាយរយ:ពេល៥ឆ្នាំ ។
ទោះជាមានមន្ត្រីសមត្ថកិច្ច បានការពារយ៉ាងតឹងរឹងយ៉ាងក្តី អ្នកគាំទ្រ និងសមាជិកគណបក្សប្រឆាំង ហាក់ដូចជាមិនខ្វល់ខ្វាយ ហើយមិនភ្ញាក់ផ្អើលអីសោះ ដោយគ្រាន់និយាយថា: យើងបានដឹងរួចជាស្រាច់មកហើយ ថាវានឹងអាចទៅ
យ៉ាងនេះ ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យមួយ បាននិយាយថា គណបក្សប្រជាជនកម្ពុជា ត្រូវតែហ៊ានលះបង់ ដើម្បីឈានទៅរកការគ្រប់គ្រងប្រទេស ព្រោះបក្សមួយនេះអស់ជម្រើសហើយ ក្រៅពីប្រើប្រាស់យន្តការរបៀបនេះ ។ 
ចំណែក សមាជិកគណបក្សប្រឆាំង ជិតដិតជាមួយលោក សម រង្ស៊ី បាននិយាយថា ជាការគួរអោយអស់សំណើច គណបក្សប្រជាជនកម្ពុជា កំពុងតែដើរចូលអន្ទាក់ហើយ មិនគួរណាល្ងង់អញ្ចឹងសោះ ។ 
ប្រជាពលរដ្ឋអ្នកតាមដាន ស្ថានការនយោបាយនេះ មិនពេញចិត្តនូវទង្វើរប៉ះពាល់ឆន្ទ:របស់ពួកគាត់ ដោយនិយាយថា: សន្លឹកឆ្នោតខ្ញុំមិនបានបោះឲ្យបក្សផ្សេង ក្រៅពីបក្សដែលខ្ញុំពេញចិត្តឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1196 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8345 នាក់
ខែនេះ :
27898 នាក់
3 ខែនេះ :
61731 នាក់
សរុប :
2512438 នាក់