គយទីលានត្រួតពិនិត្យរទេះ ឆែករកឃើញឈើក្រញូង ២ករណីក្នុងថ្ងៃតែមួយ
ខេត្តបន្ទាយមានជ័យ៖ មិនសសើរមិនបានខណះសមត្ថកិច្ចគយទីលានត្រួតពិនិត្យរទេះដែលគ្របគ្រងដោយលោកអ៉ីឃីមបានខិតខំធ្វើការបង្ក្រាបឈើរគ្រញូងនបានជាបន្តបន្ទាប់សរុបជិត១តោនដែលឈ្មួញខិលខូចប្រើល្បិចគ្រប់រូបភាពដោយលួចបង្កប់តាមរទេះយ៉ាងណាក៏ដោយក៏មិនអាចរួចពីក្រជាសែភ្នែកសមត្ថកិច្ចបានដែរ។
លោកអ៉ីឃីមប្រាប់ថាដោយមានការចង្អុលបង្ហាញពីលោកហ៊ុយសុជាតិមេស្នាក់ការសាខាគយនិងរដ្ឋាករប៉ោយប៉ែតទើបកម្លាំងរបស់លោកធ្វើការបង្ក្រាបបានឈើរគ្រញូងចំនួន២ករណីក្នុងថ្ងៃតែមួយបង្ក្រាបបានទាន់ពេលលោកអ៉ីឃីមបន្តអោយដឹងទៀតថាឈើរគ្រញូង លោតឆ័ត្រពីទឹកដីថៃចូលមកកម្ពុជាតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែតត្រូវបានសមត្ថកិច្ចបង្ក្រាបជាក់ស្តែងនាវេលាម៉ោង ១១ និង ១១ព្រឹក ថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះដោយមានការសង្ស័យទើប កម្លាំងគយ និង កម្លាំងកាំកុងត្រូល នៅទីលានត្រួតពិនិត្យរទេះ ឆែករកឃើញឈើក្រញូងចំនួន១៥ដុំស្មើរនិង ៤១៤គីឡូក្រាមដែលឈ្មួញលួចបង្កប់ដាក់ក្រោមស្បែកជើង និង ខោអាវជជុះ រួចដឹកឆ្លងដែនពីប្រទេសថៃចូលមកកាន់ប្រទេសកម្ពុជាតាមច្រក ទ្វារអន្តរជាតិប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។ហើយករណីទី២នៅវេលាម៉ោង៦ល្ងាចកាចថ្ងម្លាំៃដដែលងគយទីលានត្រួតពិនិត្យក៏បានបង្រ្កាបឈើរគ្រញូង១ករណីទៀតដែលឈ្មួញប្រើរូបភាពដដែលដោយដឹកបង្កប់តាមរទេះបានចំនួន៣៦ដុំដែមានទំងន់៣៧៤គីឡូក្រាមទៀត។
លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ និងរដ្ឋាករ ក្រុងប៉ោយប៉ែតបានកោតសសើរដល់មន្ត្រីគយទីលាន ដែលគយឆែកឆេរ រក ឃើញ ឈើក្រញូងនេះ គឺឈ្មួញបានលួចលាក់ដាក់ បង្កប់ ក្រោមបាតរទេះ យកស្បែកជើង និង ខោអាវជជុះ ចំនួន៤ការ៉ុងនិង ដាក់ ពង្រាយ ពីលើ លោកបានបន្តថា៖ បន្ទាប់ពីមន្ត្រីគយ មានការសង្ស័យ ក៏ចាប់ផ្តើមឆែកឆេរ ស្រាប់តែ ម្ចាស់រទេះ ដែលដឹកឈើក្រញូង ដឹងខ្លួនមុន ក៏រត់គេចបាត់ ស្រមោលតែម្តង។ ក្រោយពេលកើតហេតុ ឈើក្រញូងចំនួន១៥ ដុំ ស្មើរ ៤១៤ គីឡូក្រាមលុះដល់ល្ងាចឡើងបង្ក្រាបបានឈើរគ្រញូង៣៧៤គីឡូក្រាមទៀត តែយ៉ាងណាឈើរទាំងអស់នោះមន្ត្រីគយ ធ្វើការរៀបចំសុំណុំរឿង បញ្ជូនទៅកាន់មន្ត្រីជំនាញចាត់ការបន្ត។ ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកសសើរដល់ សមត្ថកិច្ចគយទីលានត្រួតពិនិត្យរទេះដែលខិតខំធ្វើការបង្ក្រាបឈើរគ្រញូងនេះបានជាហូហែរទោះបីជាឈ្មួញខិលខូចប្រើល្បិចគ្រប់រូបភាពដោយលួចបង្កប់តាមរទេះយ៉ាងណាក៏ដោយក៏មិនអាចរួចពីក្រជាសែភ្នែកសមត្ថកិច្ចបានដែរុ៕