ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចមិនហ៊ានបង្ក្រាបល្បែងព្រោះសាច់ញាតិ ​របស់​មេដឹកនាំ​កំពូល​អ្នកបើក!
Sun,19 November 2017 (Time 04:14 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 1083នាក់)


ខេត្តតាកែវ៖មានសេចក្តីរាយកាណ៍ថាបច្ចុប្បន្ន​សង្វៀន​បញ្ជល់​​មាន់​ ​នៅ​ភូមិ​ត្រពាំង​លើ ឃុំ​កណ្ដឹង ស្រុក​បាទី  ខេត្តតាកែវ នោះ​នៅតែ​ដំណើរ ការ​យ៉ាង​រ លូន  ហើយ​អភិបាលស្រុក​បាទី  និង​អធិការនគរបាល​ស្រុក​បាទី  មិន​ហ៊ា​ន​ចាត់វិធានការ​ បង្ក្រាប​នោះទេ​។ សូម្បីតែ​ លោក ឡាយ វណ្ណៈ  អភិបាល​ខេត្តកំពត  និង​លោក សុខ សំណាង  ស្នងការ​នគរបាល​ខេត្តតាកែវ  ក៏​មិន​ហ៊ាន​ចាត់វិធានកា ​រ​បង្ក្រាប​ស​ង្វៀន ​បញ្ជល់មាន់​នៅ​ឃុំ​កណ្ដឹង  ស្រុក​បាទី ខេត្តតាកែវ ដែរ​ ។ព្រោះ​ម្ចាស់​សង្វៀន​បញ្ជល់មាន់ ​នោះ​ជា​សាច់ញាតិ ​របស់​មេដឹកនាំ​កំពូល​ដែល​គ្មាន​នរណា​ហ៊ា​ន​តតាំង​នោះឡើយ។
ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​លើ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​សង្វៀន​បញ្ជល់ មាន់​ដ៏​ធំ​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង ​បង្កបញ្ហា​​ច្រើនយ៉ាង ជាពិសេស​អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេង​ជាច្រើន​ទៀត​ផងដែរ។ តាម​ប្រភពពី​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​កណ្ដឹង​ ស្រុក​បាទី ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​នោះ​ជា​សាច់ញតិរបស់ថ្នាក់ដឹកនាំកំពូល​។ កន្លងមក​សមត្ថកិច្ច​ចម្រុះ​ធ្លាប់​ចុះទៅ​ណែនាំ​ឲ្យ​ម្ចាស់​សង្វៀន​បញ្ជល់មាន់​នោះ​បិទ​ដំណើរការ ។ប៉ុន្តែ​ជាក់ស្ដែង​សង្វៀន​បញ្ជល់មាន់​នោះ​នៅតែ​ដំណើរការ​យ៉ាង​រលូន​ដូច​មុន​ដដែល ព្រោះ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សម្ងំ​យកសុខ​រៀងៗ​ខ្លួន​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​នៅ​ឃុំ​កណ្ដឹង ស្រុក​បាទី ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅក្នុង​ទីតាំង​សង្វៀន​បញ្ជល់មាន់​មាន​ជន​ស្លៀកពាក់​ស៊ីវិល តែ​ពាក់មួក​ជា​សមត្ថកិច្ច​ឈរ​ចាំ​ការពារ ហើយ​អ្នក​លេងល្បែង​បញ្ជល់មាន់​ត្រូវ​ចូលទៅក្នុង​ទ្រុង​បញ្ជល់ ហើយ​ពេល​ចង់​ចេញ​វិញ​ត្រូវមាន​ការអនុញ្ញាត​ពី​ឆ្មាំទ្វារ​និង​មិន​អនុញ្ញាត​ឲ្យ​មាន​ថតរូប​ផ្ដេសផ្ដាស​ឡើយ​។ ប្រជាពលរដ្ឋ​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​ង​ស​និ្ត​សុខ​សង្គម ព្រោះ​បច្ចុប្បន្ន​នៅក្នុង​ទឹកដី​ស្រុក​បាទី ខេត្តតាកែវ មាន​អំពើចោរកម្ម​កើតឡើង​យ៉ាង​រាលដាល ហើយ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់ ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុងស្រុក​បាទី មិន​ហ៊ាន​ប៉ះពាល់​សង្វៀន​បញ្ជល់មាន់​ឃណៈលោកស្នងការ​នគរបាល​ខេត្តតាកែវ និង​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ក៏​សម្ងំ​យកសុខ​ដែរព្រោះខ្លាចអំណាចម្ចាស់សង្វៀន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
673 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7822 នាក់
ខែនេះ :
27375 នាក់
3 ខែនេះ :
61208 នាក់
សរុប :
2511915 នាក់