ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ខ្សឹបដាក់មេក្រូតាមតុកាហ្វេ ! លោក អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសមាជិកគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំនៅមន្ទីរបក្សប្រជាជនកម្ពុជា
Sun,19 November 2017 (Time 10:05 AM)
ដោយ ៖ និរោធ (ចំនួនអ្នកអាន: 1091នាក់)


ខ្សឹបដាក់មេក្រូតាមតុកាហ្វេ ! នៅព្រឹកនេះតាមហាងកាហ្វេ ខេត្តបន្ទាយមានជ័យ បាននិយាយ បូញមាត់ដាក់គ្នាថា លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ បានចេញលិខិតអញ្ជឹងក្រុម ប្រឹក្សា ជំទប់ ខាងកូតាគណបក្សសង្គ្រោះជាតិ ទៅប្រជុំមន្ទីរបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមាន ជ័យ ។ តែមានសមាជិកបក្សសង្គ្រោះជាតិ មួយចំនួន បានប្រតិកម្មភ្លាមៗ ទៅលើលិខិតអញ្ជើញ  ថាជាប់រវល់ ។ ក្រុមការងារខ្សឹបដាក់ មេក្រូកំពុងតែតាមរកសំភាសន៍អ្នកត្រូវគេហៅនោះ ។

បានជួបស្ត្រីម្នាក់ មានរូបស្អាត ដែលមានតួនាទីក្នុងបក្សឃុំ ជាកូតាគណបក្សសង្គ្រោះជាតិ ឆ្លើយ នូវសំណួររបស់ក្រុមការងារយើងថា” ទៅធ្វើអី ! វាជាការអាម៉ាស់ខ្លាំងណាស់ រំលាយបក្សខ្ញុំហើយ ធ្វើជាចិត្តល្អ ជួយខ្ញុំ ហើយលោកក្លាយជាអ្នកមានគុណ ? “  ។ ដោយសារតែមើលឃើញទឹកស្ត្រី នោះ មានទឹកមាំមួន ទើបយើងមិនសូវហ៊ាន​សួរតទៅទៀត យើងរង់ចាំស្តាប់បន្តខាងគណបក្ស ប្រ ជាជនកម្ពុជា ដែលខិតខំប្រើយុទ្ធសាស្ត្រប្រមូល សមាជិកគណបក្សរបស់បក្សសង្គ្រោះជាតិនោះ  តើមានការចុះចូលប៉ុន្មាននាក់ ? បើកន្លងមក ខេត្តបន្ទាយមានជ័យ នៅរឹងមាំជាងគេ ?  បើសិនជា យុទ្ធសាស្ត្របរាជ័យនោះ មេបក្សខេត្តនេះ នឹងត្រូវបានមេបក្សខាងលើស្តីបន្ទោសមិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1966 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4599 នាក់
ខែនេះ :
16989 នាក់
3 ខែនេះ :
56735 នាក់
សរុប :
2482444 នាក់